៥យ៉ាងចម្បង​នាំ​ឱ្យរដូវ​មក​យឺត​ និង​មិន​ទៀង​ទាត់​​​ដែល​ស្រី​ៗ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់

  • 2018-03-09 05:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្សស្រី​មិន​តិច​ទេ​ ដែល​ជួបបញ្ហាមក​រដូវ​យឺត​ ​តែ​មិន​ដឹង​មូល​ហេតុ​និង​មិន​សូវ​ខ្វាយ​ខ្វល់។​ ការ​មក​រដូវ​យឺត​​ទោះ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លាំង​ តែ​ក៏​ជា​សញ្ញា​បញ្ជាក់​ពី​កង្វះ​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដូវ​មក​យឺត​និង​​មិន​ទៀង​ទាត់។​ ការ​មក​រដូវ​យឺត​និង​មិន​ទៀង​ទាត់​បណ្ដាល​មក​ពី​កត្តា​ ៥​ យ៉ាង​នេះ៖

១.​ មិន​សប្បាយ​ចិត្ត ឬ​តាន​តឹង​ខ្លាំង​ក្នុង​អារម្មណ៍

ពេល​អ្នក​មិន​សប្បាយ​ចិត្ត​ ឬ​មិន​ពេញ​ចិត្ត​​ក្នុង​រឿង​អ្វី​មួយ​​ ដូចជា​​ការងារ​ ឬ​គ្រួសារ​ ទំនាក់​ទំនង​ វា​នឹងជះ​ឥទ្ធិពល​លើ​វដ្ដ​រដូវ​របស់​អ្នក​ ធ្វើ​ឲ្យ​​មក​មិន​ទៀង​ទាត់។​ ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ខ្លាំង​ក្នុង​អារម្មណ៍​ដែល​កើត​ជា​ស្រ្តេស​ នាំ​ឲ្យ​អ័រម៉ូន​ប្រែប្រួល​មក​រដូវ​យឺត។​ ដូចនេះ​គួរ​តែ​រក​វិធិ​បំបាត់​ភាព​តាន​តឹង​នេះ​ដូច​ជា​លេង​កីឡា​ និង​ដើរ​លំហែ​ជា​ដើម។​

២.​ ការ​តម​អាហារ​ខ្លាំង​ពេក

ស្រី​ៗ​យើង​​ ពេល​ចង់​ស្រក​គីឡូ​លឿន​ សុខចិត្ត​បង្អត់​ខ្លួន​ឯង​ ហើយ​តម​អាហារ​ដើម្បី​ស្រក​ទម្ងន់​យ៉ាង​គំហុក។​ នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រដូវ​មក​មិន​យឺត​ដែរ​ ព្រោះ​ពេល​តម​អាហារ​និង​ស្រក​ទម្ងន់​បែប​នេះ​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជីវជាតិ​និង​ខ្លាញ់​ធ្វើ​ឲ្យ​ប្រព័ន្ធ​បន្ត​ពូជ​ដំណើរ​ការ​មិន​បាន​ល្អ។​

៣.​ ផ្លាស់​ប្ដូរ​ទម្លាប់​ពេល​វេលា

សម្រាប់​អ្នក​ធ្វើ​ការ​​ដែល​តម្រូវ​ឲ្យ​ឧស្សាហ៍​ផ្លាស់​ប្ដូរ​ម៉ោង​ពេល​ ដូច​ជា​ពេល​ធ្លាប់​សម្រាក​បែរ​ជា​ត្រូវ​ធ្វើការ​ ខុស​និង​ពេល​សព្វ​មួយ​ដង​​ក៏​ធ្វើ​ឲ្យ​រដូវ​មក​យឺត​ដែរ។​

៤.​ បំបៅ​ដោះកូន

សម្រាប់​អ្នក​ម្ដាយ​​​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ​ ហើយ​កំពុង​បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​មក​រដូវ​យឺត​ រហូត​ដល់​ ២​អាទិត្យ​ឬ​ក៏​មួយ​ខែ​។​​ នេះ​ជា​រឿង​ធម្មជាតិ​ ហើយ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ឡើយ​ តែ​កំឡុង​ពេល​នេះ​ អ្នក​ម្ដាយ​គួរ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​ និង​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ដើម្បី​ឆាប់​មក​រដូវ​ដូច​ដើម​វិញ។​

៥.​ អតុល្យភាព​នៃ​អរម៉ូន

កត្តា​អតុល្យភាព​នៃ​អ័រម៉ូន​គឺជា​ហេតុផល​ដែល​តែងតែ​កើត​មាន​ជាង​គេ​ ដែល​ធ្វើ​ឲ្យ​មក​រដូវ​មិន​ទៀង​ឬ​មក​រដូវ​យឺត​។​ មាន​ហេតុផល​ច្រើន​ណាស់​​ដែល​បណ្ដាល​ឲ្យ​មាន​អតុល្យភាពអរម៉ូន​ ដែល​យក​ល្អ​អ្នក​គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ៕

ចុចអាន​រឿង​ ៦ យ៉ាង ស្រី​ៗ​មិន​គួរ​ធ្វើ​ដាច់ខាត អំឡុង​ពេល​មក​រដូវ

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Pencharm