ប្រុសៗពីមុនរើសប្រពន្ធ មើលលើ ៤ ចំណុច ស ស្អាត ឆ្លាត មាន តែបុរសឥឡូវមើល ៦ យ៉ាងនេះទៅវិញ
- 2018-03-07 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗពីមុនរើសប្រពន្ធ មើលលើ ៤ ចំណុច ស ស្អាត ឆ្លាត មាន តែបុរសឥឡូវមើល ៦ យ៉ាងនេះទៅវិញ
មនុស្សភាគច្រើនតែងនិយាយលេងថា មនុស្សប្រុសពេលរើសប្រពន្ធ គេមើល ៤ ចំណុច គឺ ស ស្អាត ឆ្លាត មាន តែសម័យបច្ចុប្បន្ន គេមើលលើសពីនេះទៅទៀត។ ការរៀបការជារឿងសំខាន់ ហើយរៀបការជាមួយមនុស្សស្រីល្អម្នាក់ទើបគ្រួសារមានសុភមង្គល។ មនុស្សប្រុសភាគច្រើនសម្រេចចិត្តរៀបការជាមួយមនុស្សស្រីដោយមើលលើ ៦ ចំណុចនេះ៖
១. ភាពសាមញ្ញរបស់មនុស្សស្រី
មនុស្សប្រុសចូលចិត្តមនុស្សស្រីមានចរិតសាមញ្ញៗ ដោយមិនលាក់ពុតចរិតដែលមិនមែនជាខ្លួននាង។ គេចូលចិត្តស្រីៗដែលមានបង្ហាញពីចរិតពិតនិងមានភាពសាមញ្ញៗ។
**២. មនុស្សស្រីត្រង់ទៅត្រង់មក**
មនុស្សស្រីខ្លះយល់ថា ការនិយាយបញ្ឆិតបញ្ឆៀងមើលទៅទាក់ទាញ តែអ្នកគិតខុសហើយ។ ចំពោះមនុស្សប្រុស ប្រពន្ធដែលគេចង់បានគឺមនុស្សស្រីសំដីត្រង់ទៅត្រង់មក ដោយមិនអូសក្រឡាវែងឆ្ងាយ។
៣. អត់ធ្មត់ និងចេះស្ដាប់ហេតុផល
ទោះមនុស្សស្រីនោះជាប្រភេទ ស ស្អាត ឆ្លាត មាន ក៏ដោយ តែបើនាងគ្មានការអត់ធ្មត់ និងមិនស្ដាប់ហេតុផល ពូកែតែខឹងច្រឡោត ក៏គ្មានប្រុសណាអាចទ្រាំនៅជាមួយរហូតបានដែរ។
៤.ចេះយល់ចិត្តនិងលើកទឹកចិត្ត
មនុស្សប្រុសទោះរឹងមាំ យ៉ាងណាក៏គង់មានពេលមិនសប្បាយចិត្ត។ ក្នុងគ្រានោះមនុស្សដែលគេត្រូវការគឺប្រពន្ធដែលចេះយល់ចិត្តនិងផ្ដល់កម្លាំងចិត្ត មិនមែនប្រពន្ធដែលចេះតែផ្ដល់ដំបូន្មាននោះទេ។
៥. ចិត្តល្អ
ស្រីដែលមានសន្តានចិត្តល្អ គឺតែងតែបង្ហាញតាមកាយវិការ។ មនុស្សប្រុសសង្កេតមើលចំណុចនេះប្រៀបធៀបថា ក្រោយរៀបការរួចនាងក៏នៅតែមានចិត្តល្អជាមួយគ្រួសារម្ដាយឪពុករបស់ខ្លួន។
៦. ឆ្លាត
ឆ្លាត គឺនៅចំណែកធំមួយក្នុង ស ស្អាត ឆ្លាត មាន តែចំពោះមនុស្សប្រុស ភាពឆ្លាតវ័យរបស់មនុស្សស្រីជាអ្វីដែលគេតែងឲ្យតម្លៃ និងជាភាពទាក់ទាញមួយផងដែរ ទោះនាងមិន ស ស្អាត និងមានក៏ដោយ៕
ចុចអាន៖កុំទាន់ឈានជើងចូលដល់ជីវិតអាពាហ៍ពិពាហ៍អី បើអ្នកនឹងគេនៅមានរឿងទាំងនេះ