តិចនិកសន្សំលុយឲ្យសល់ទ្រព្យ និងផ្ទះសម្បែង ក្រោយចំណាយផ្សេងៗរួច
- 2018-03-09 00:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកសន្សំលុយឲ្យសល់ទ្រព្យ និងផ្ទះសម្បែង ក្រោយចំណាយផ្សេងៗរួច
ចង់ឆាប់មានបានទាល់តែខំប្រឹងប្រែងរកប្រាក់ តែបើរកមកហើយមិនចេះសន្សំ ក៏គង់តែចាយអស់ទៅវិញដោយឥតបានប្រយោជន៍អ្វីទាំងអស់។ មានតែការសន្សំសំចៃនឹងការចំណាយត្រឹមត្រូវទេ ទើបអាចឲ្យយើងសល់របស់ទ្រព្យដែលមានតម្លៃនៅថ្ងៃមុខ។ ដើម្បីសន្សំលុយឲ្យសល់ទ្រព្យអ្នកត្រូវអនុវត្តន៍ ៤ ជំហាននេះ៖
១. កត់ត្រារាល់ចំណាយផ្សេងៗប្រចាំថ្ងៃ
ជំហានដំបូងមុននឹងសន្សំនោះគឺដឹងខ្ទង់ចំណាយប្រចាំថ្ងៃរបស់ខ្លួនជាមុនសិន។ បន្ទាប់មកអ្នកត្រូវកត់ត្រាចំណាយសព្វមុខទាំងអស់ គឺទាំងចំណាយខ្ទង់តូចតិចតួចនិងចំណាយខ្ទង់ធំ។ ។ ក្រោយពេលដឹងទិន្នន័យហើយចាប់ផ្ដើម ចែកវាជាប្រភេទ ដូចជាចំណាយលើអាហារ សាំង ជាដើម។
២. ចាត់ចែងកញ្ចប់ទុកចំណាយ
ក្រោយពីដឹងថារាល់ថ្ងៃចាយអស់ប៉ុន្មាន ហើយចាយលើអ្វីខ្លះ អ្នកអាចលៃលកបានថាចំណាយណាចាំបាច់ និងចំណាយណាដែលអាចជៀសបាន។ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល សមល្មមអាចសន្សំបាន ហើយកាត់បន្ថយចំណាយដែលលើសខ្ទង់ចេញ។
៣. ចាប់ផ្ដើមគម្រោងសន្សំលុយ
ក្រោយពីដឹងទិន្នន័យចំណូលចំណាយ ហើយចាត់ចែងវាឲ្យសមាមាត្ររួចមកអ្នកអាចចាប់ផ្ដើមសន្សំបានហើយ។ គួរចាប់ផ្ដើមសន្សំ ពី ១០% ទៅ ១៥%នៃចំណូលរបស់អ្នក បើធ្វើបានច្រើនជាងនេះរឹតតែល្អ។
៤. ជ្រើសរើសបំណងនៃការសន្សំនេះ
មកដល់វគ្គនេះ អ្នកឈានដល់ការ ចាប់យកក្ដីស្រមៃ។ ឧទាហរណ៍ដូចជាផ្ទះឡាន ឬមុខរបរ ដូចនេះអ្នកអាចសន្សំដើម្បីយកវា មិនថាដោយបង់រំលោះ ឬសន្សំឲ្យគ្រប់ចាំទិញនោះទេ។ របស់ទាំងនេះជាកម្លាំងចិត្តឲ្យជំរុញឲ្យអ្នកសន្សំលុយដើម្បីបានវា។
ចុចអាន៖៩តិចនិកហុងស៊ុយរៀបចំកាបូបលុយ ឲ្យលុយរត់ចូលណែនៗ