ខ្លោចចិត្តពេលដឹងថាប្អូនប្រុស Fan Bingbing ត្រូវគេជេរ និងឃ្លាតឆ្ងាយតាំងពីកំណើត
- 2018-03-06 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្តពេលដឹងថាប្អូនប្រុស Fan Bingbing ត្រូវគេជេរ និងឃ្លាតឆ្ងាយតាំងពីកំណើត
ប្អូនប្រុសរបស់តារាសម្ដែងស្រី Fan Bingbing បានឲ្យដឹងថា ដោយសារកើតមកមានបងស្រីជាសិល្បករល្បីឈ្មោះ យុវភាពរបស់ខ្លួនបានឆ្លងកាត់ភាពលំបាកជាច្រើន។
នៅក្នុងភាគថ្មីបំផុតរបស់កម្មវិធី Produce 101 ប្អូនប្រុសរបស់តារាសម្ដែងស្រី Fan Bingbing, Fan Chengcheng បានក្លាយជាបេក្ខជនដែលមានពិន្ទុខ្ពស់ជាងគេបំផុតធ្វើឲ្យអ្នកគាំទ្រធូរទ្រូងព្រោះមុនៗនោះ លោកតែងមានពិន្ទុទាបជាងគេ។ មុននោះដែរ លោកបានសារភាពថា ដោយសារតែជាប្អូនប្រុសរបស់តារាល្បីឈ្មោះ ដូចនេះរាល់ពេលសម្ដែងម្ដងៗ ខ្លួនតែងមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ទើបធ្វើមិនសូវបានល្អ។
នៅក្នុងភាគនេះដែរ ប្រុសស្អាតអាយុ១៨ឆ្នាំបានសម្ដែងបទចម្រៀងដែលនិពន្ធដោយខ្លួនឯង និយាយពីយុវភាពដ៏លំបាករបស់ខ្លួន។ ជាក់ស្ដែង តាំងពីមានកំណើតមក លោកតែងត្រូវអ្នកប្រើអ៊ីនធឺណិតជេរស្ដីគ្មានពេលល្ហែរដោយសារត្រូវគេសង្ស័យជាកូនឥតខាន់ស្លារបស់បងស្រីខ្លួន។ ដល់ ពេលចូលរៀនក៏ត្រូវមិត្តភ័ក្ដិឃ្លាតឆ្ងាយដោយសារតែហេតុផលខាងលើ។
មូលហេតុមួយនេះក៏ធ្វើឲ្យ តារាកើតឆ្នាំ២០០០សម្រេចចិត្តបោះបង់ការសិក្សា ទៅហ្វឹកហាត់នៅប្រទេសកូរ៉េដើម្បីចូលប្រលងក្នុងកម្មវិធី Produce 101៕
ចុចអាន៖អ្នកគាំទ្រស្រែកចាច ព្រោះទិញគ្រឿងសំអាងមិនបានដោយសារ Fan Bingbing