មនុស្សប្រុសមានសញ្ញាទាំងនេះហើយ បញ្ជាក់ថា ចង់ពន្យារពេលរៀបការគ្មានដែនកំណត់
- 2018-03-06 08:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសមានសញ្ញាទាំងនេះហើយ បញ្ជាក់ថា ចង់ពន្យារពេលរៀបការគ្មានដែនកំណត់
ស្រលាញ់គ្នាយូរហើយ ខាងប្រុសបែរជាមិនដែលសួរនាំអ្នកពីរឿងរៀបការ ហើយពេលអ្នកសួរវិញ ច្រើនតែពង្វាងដាន ទៅនិយាយអីផ្សេង។ ហេតុផល ក៏ព្រោះតែគាត់មិនចង់រៀបការជាមួយអ្នកតែម្ដង។ ខាងក្រោយនេះជាសញ្ញាបញ្ជាក់ថា មនុស្សប្រុសចង់ពន្យារពេលរៀបការ ដោយគ្មានកំណត់៖
១.មិនដែលនិយាយរឿងនេះដោយផ្ទាល់៖ គាត់មិនដែលនិយាយពាក្យសុំអ្នករៀបការ ឬលើកយកបញ្ហារៀបការមកជជែកសោះ ហើយពេលខ្លះទៀតបើអ្នកនិយាយរឿងរៀបការ គាត់បែរជានាំនិយាយពីអ្វីផ្សេង។
២.ប្រាប់មិត្តគាត់ ថាអ្នកជាមិត្តធម្មតាប៉ុណ្ណោះ៖ ពេលអ្នកជួបមិត្តភ័ក្ដិរបស់គាត់ញឹកញាប់ ប៉ុន្តែគាត់តែងណែនាំថាអ្នក គ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ។ ចំណែកឯរឿងរៀបការទៀតនោះ រឹតតែមិនធ្លាប់និយាយប្រាប់គេសូម្បីម្ដង។
៣.ប្រព័ន្ធផ្សព្វផ្សាយសង្គម៖ មនុស្សចូលចិត្តបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេនៅលើគេហទំព័របណ្ដាញសង្គមណាស់។ ប៉ុន្តែគាត់មិនធ្លាប់បង្ហាញរូបអ្នកទាល់តែសោះ និងដាក់ថានៅ single រហូត។
៤.ឆេវឆាវ៖ នៅពេលអ្នករំលឹករឿងរៀបការដដែលៗ គាត់បែរជាបង្ហាញកាយវិការខឹងឆេវឆាងដាក់ដោយអ្នកមិនមានកំហុសអ្វីសោះ។ ហេតុផល ព្រោះតែមិនចង់ឲ្យអ្នកដេញដោលរឿងនោះបន្តទៀត ពេលឃើញគាត់ខឹង។
៥.មិនទៅជួបសាច់ញាតិអ្នក៖ បុរសបើចង់រៀបការមែន ទោះមិនមានលុយកាក់គ្រប់ ក៏គេទទូចចង់ទៅជួបសាច់ញាតិ ឬចាស់ទុំអ្នកជាមុនសិនដែរ។ តែនេះឲ្យតែអ្នកបបួល គឺដឹងតែមិនទំនេរ ដោយគេចវេះរវល់ការងារមិនចេះចប់ចេះហើយ។
៦.មិនហ៊ានសន្យាអ្វីទាំងអស់៖ បើសូម្បីតែការសន្យាធ្វើឲ្យអ្នកស្ងប់ចិត្តក៏គាត់មិនហ៊ានដែរនោះ បញ្ជាក់ថាគាត់បានចង់រៀបការជាមួយអ្នក។ ព្រោះបើចង់គាត់នឹងព្យាយាមធ្វើអ្វីគ្រប់បែបគ្រប់យ៉ាង ដើម្បីសម្រេចពាក្យសន្យា៕