ប្រុសៗកុំចេះតែហ៊ានពេក ពេលស្គាល់គ្នាដំបូង ប្រយ័ត្នបង្ហាញ ៨ ចំណុចនេះ ស្រីៗដឹងតែអស់អារម្មណ៍
- 2018-03-03 06:41:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗកុំចេះតែហ៊ានពេក ពេលស្គាល់គ្នាដំបូង ប្រយ័ត្នបង្ហាញ ៨ ចំណុចនេះ ស្រីៗដឹងតែអស់អារម្មណ៍
នៅពេលដែលមនុស្សប្រុសស្រីពីរនាក់ ទើបតែចាប់ផ្ដើមរាប់អានគ្នាជាគូស្នេហ៍ថ្មីៗទង្វើ កាយវិការ ពាក្យសម្ដី អត្តចរិត គឺពិតជារឿងសំខាន់ត្រូវតែយកចិត្តទុកដាក់ខ្លាំងណាស់។ ព្រោះថាអ្នកថ្លោះធ្លោយ បង្ហាញអាកប្បកិរិយាមួយចំនួនដែលមិនអាចទទួលយកបាន នោះអ្នកអ្នកនឹងបាត់ឧកាសបន្តទៅមុនភ្លាម។ ជាឧទាហរណ៍ ខាងក្រោមនេះហើយជាចំណុច ៨ ធ្វើឲ្យនារីៗអស់អារម្មណ៍រលីង នៅពេលខាងប្រុសបង្ហាញលឿងពេក៖
១.ក្អេងក្អាង
បុរសដែលចូលចិត្តនិយាយសម្ដីអួត លើសពីសមត្ថភាពដែលខ្លួនមាន ស្របពេលទើបស្គាល់ដំបូងៗទៀតនោះ ប្រហែលជាមិនអាចទៅមុខទៀតរួចទេ។ ព្រោះដល់ស្គាល់យូរបន្តិចទើបដឹងជាក់ថាគាត់ធ្វើអ្វីមិនបានល្អសោះ ក្រៅពីពូកែនិយាយប្រូ អំនួត និងមានមោទនភាពលើខ្លួនឯងជ្រុលតែមួយមុខគត់។
២.គ្មានមហិច្ឆតា
មនុស្សស្រីដែលរឹងមាំតែងចង់បានបុរសដែលមានមហិច្ឆតាខ្លាំងប្រហាក់ប្រហែលនាង។ ដូច្នេះនៅពេលដែលនាងស្គាល់ច្បាស់ថា បុរសដែលនាងកំពុងរាប់អានជាមនុស្សខ្ជិលច្រអូស រស់មួយថ្ងៃដើម្បីមួយថ្ងៃ គ្មានចិត្តចង់ល្អចង់ខ្ពស់ហ្នឹងគេ ដេកចាំព្រេងសំណាង នាងប្រាកដជាអស់សង្ឃឹមខ្លាំងមិនខាន។
៣.សំឡេងចេញពីរាងកាយ
សំឡេងផោម ឬភើដោយសារញ៉ាំច្រើនពេក អាចទទួលយកបាននៅពេលដែលទំនាក់ទំនងអ្នកទាំងពីរជ្រាលជ្រៅខ្លាំងប៉ុណ្ណោះ។ ដូច្នេះនៅពេលបុរសៗបង្ហាញវាលឿនពេក ទោះជាបែបកំប្លែងៗ ដើម្បីឲ្យដៃគូបានសើចលេងក៏ដោយ ក៏វាធ្វើឲ្យនារីៗចាប់ផ្ដើមហេងហាងចង់ដកចិត្តចេញភ្លាមៗដែរ។
៤.ប្រចណ្ឌច្រណែន
ការប្រចណ្ឌកើតឡើងនៅពេលគាត់មានអារម្មណ៍មិនសូវជឿជាក់លើខ្លួនឯង ដូច្នេះគាត់ក៏ចាប់ផ្ដើមសង្ស័យជីកឫសជីកគល់ អំពីភាពស្មោះត្រង់របស់ដៃគូ។ រស់នៅជាមួយបុរសដែលប៉ិនប្រចណ្ឌ គ្មានហេតុផលបែបនេះ ពិតជារកសេចក្ដីសុខមិនឃើញទេ។
៥.កង្វះការគោរព
នៅពេលកំពុងតាមស្រឡាញ់ ប្រុសៗប្រហែលព្យាយាមផ្គាប់ចិត្តខាងស្រីគ្រប់យ៉ាង ប៉ុន្តែគាត់បែរជាបង្ហាញទង្វើខ្វះការគោរពទៅមនុស្សជុំវិញ ដើម្បីឲ្យដៃគូសរសើរអំពីអំណាចរបស់គាត់ទៅវិញ។ ការពិតសូម្បីតែការនិយាយលេងសើចបែបអាសអាភាស ក៏សុទ្ធតែចំណុចខ្វះការគោរពរបស់មនុស្សប្រុសដែលនារីៗមិនចង់យកខ្លួនបៀតដែរ។
៦.កង្វះអនាម័យផ្ទាល់ខ្លួន
ការមិនសូវយកចិត្តទុកដាក់ចំពោះអនាម័យផ្ទាល់ខ្លួនដូចជា មិនសូវលាងដៃ ងូតទឹក ដុសឆ្មេញជាដើម ក៏ជាចំណុចដែលនារីៗពិបាកទទួលយកខ្លាំងណាស់។ នៅជិតបុរសដែលមានក្លិនខ្លួន ក្លិនមាត់ ស្លៀកពាក់យ៉ាប់ៗបែបនេះ សួរថាតើនារីណាដែលចង់ក្បែរនោះ?
៧.គ្រប់គ្រងជ្រុល
ស្គាល់គ្នាមិនទាន់ច្បាស់ផង ស្រាប់តែចង់ចូលមកធ្វើជាឪពុក ដោយព្យាយាមគ្រប់គ្រងគ្រប់ផ្នែកនៃជីវិតទៅហើយ។ នារីៗសម័យថ្មី ពិតជាត្រូវការភាពផ្ទាល់ខ្លួនណាស់ មិនចូលចិត្តឲ្យគេជ្រៀតជ្រែក មកហួងហែងជីវិតរបស់នាងឡើយ។
៨.គ្មានជំហរផ្ទាល់ខ្លួន
រាល់កិច្ចសន្ទនា គាត់មិនហ៊ានបញ្ចេញគំនិតផ្ទាល់ខ្លួនឡើយ។ លើសពីនេះទៅទៀត រាល់ពេលចង់ធ្វើអ្វី ទាល់តែមានអ្នកណែនាំ ដឹកមុខ ទើបធ្វើកើត។ មនុស្សប្រុសដែលកំសាក គ្មានការសម្រេចចិត្តផ្ទាល់ខ្លួនបែបនេះ ពិតជាមិនអាចឲ្យនារីៗទុកចិត្ត និងផ្ញើជីវិតជាមួយបានឡើយ៕
ចុចអាន៖មិនត្រឹមតែស្រឡាញ់ ថែមទាំងគោរពអ្នកខ្លាំងទៀតបើគាត់មានសញ្ញាទាំងនេះ