គ្រោះថ្នាក់! ទឹក​ដោះ​គោ​កូន​ក្មេង​៣​ម៉ាក​ ក្រសួង​សុខាភិបាល​ប្រកាស​​ថា​មាន​មេរោគឆ្លង​

  • 2018-03-06 03:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ដោះ​គោ​កូន​ក្មេង​ ៣​ ម៉ាក​ដែល​ឆ្លង​មេរោគ សាលម៉ូណែលឡា​ ហើយ​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ឈប់​ប្រើ​ប្រាស់​ ព្រោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ពិសេស​ចំពោះ​ទារក កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។​

រូបតំណាង

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ទទួល​ដំណឹង​ពី​បណ្ដាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ (INFOSAN = International Food Safety Authority Networks) និង​សេចក្ដី​ប្រកាស​របស់​រោងចក្រ​ឈ្មោះ ឡាក់តាលីសអាំងទែណាស្យូណាល់ (LACTALIS INTERNATIONAL) ថា មាន​ផលិតផល​ទឹក​ដោះ​គោ​ចំនួន ៣​ប្រភេទ បាន​ឆ្លង​មេរោគ សាលម៉ូណែលឡា​នេះ​រួម​មាន៖ ​

-​ សេលីយ៉ា អាដេ (CELIA AD)

ទម្ងន់៖ ៣៥០​ក្រាម

លេខ​ឡូត៍៖ 17C0012746

ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ១០ ឧសភា ២០១៩

ប្រទេស​ផលិត៖ បារាំង

-​ សេលីយ៉ា ម៉ាម៉ា​ (CELIA MAMA)

ទម្ងន់៖ ៤០០​ក្រាម

លេខ​ឡូត៍៖ 17C0012679

ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ២៧ មេសា ២០១៩

ប្រទេស​ផលិត៖ បារាំង

-​ ពីកូត អេស អិល (PICOT SL)

ទម្ងន់៖ ៣៥០​ក្រាម

លេខ​ឡូត៍៖ 17C0012877

ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ០១ មិថុនា ២០១៩

ប្រទេស​ផលិត៖ បារាំង

ក្នុង​ករណី​ប្រទះ​ឃើញ ឬ​កំពុង​ប្រើប្រាស់​ផលិតផល​ខាង​លើ​នេះ​ សូម​ប្រញាប់​ផ្ដល់​ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខាភិបាល តាម​រយៈ​លេខ៖ ០៨៥ ៥៣៨ ០៦៦ ឬ ០៧៧ ៨០៤ ៤៦៦ ឬ ០១២ ២០៤ ៩៦៥ និង ០៦១ ២២៣ ៣២៦

ចុចអាន៖ម្ដាយ​គ្រប់​រូប​កុំ​អាល​អរ ពេល​ឃើញ​ទារក​ថ្លោស ព្រោះ​ធំ​ឡើងពួកគេក៏នឹងក្លាយជា....

ប្រភព៖ Kley Kley កែសម្រួល៖ Pencharm

អត្ថបទពេញនិយម