អ្នក​គាំទ្រ​ស្រែក​ចាច ព្រោះ​ទិញ​គ្រឿង​សំអាង​មិន​បាន​ដោយ​សារ Fan Bingbing

  • 2018-03-04 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ផលិតផល​ដែល​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ចែក​រំលែក សុទ្ធ​តែ​ត្រូវ​បាន​លក់​ចេញ​ទាំង​អស់ សូម្បី​តែ​នាង​ក៏​មិន​អាច​ទិញ​ប្រើ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​លំដាប់ A ចិន Fan Bingbing ទើប​តែ​បង្កើត​គណនី​បណ្ដាញ​សង្គម​មួយ ដើម្បី​សម្រាប់​តែ​ចែក​រំលែក​ពី​គ្រឿង​សំអាង​ដែល​ខ្លួន​ប្រើ​ហើយ​មាន​គុណភាព​ល្អ។ យ៉ាងណាក្ដី ក្រោយ​រយៈ​ពេល​តែ​១​ខែ អ្នក​គាំទ្រ​បាន​ស្នើរ​ឲ្យ​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បិទ​គណនី​នេះ​វិញ ដោយ​សារ​តែ​រាល់​ផលិតផល​ដែល​តារា​ស្រី​នេះ​បង្ហាញ​គឺ​ត្រូវ​លក់​ដាច់​អស់ ធ្វើ​ឲ្យ​ពួក​គេ​រក​ទិញ​ប្រើ​មិន​បាន។

តាម​នោះ​ដែរ ទស្សនិកជន​បាន​ត្រឹម​តែ​ស្រែក​ចាច​នៅ​ពេល​ទៅ​ដល់​ហាង ហើយ​ឃើញ​គេ​ព្យួរ​ផ្លាក​អស់​ទំនិញ។ នៅ​ពេល​ឃើញ​សភាព​ដូច​នេះ អ្នក​គាំទ្រ​បាន​បញ្ចេញ​មតិ​គួរ​ឲ្យ​អស់​សំណើច​ថា តួ​រឿង "ព្រះនាង​យេយេ" គួរ​យក​ពេល​មក​មើល​ថែ​ប្អូន​ប្រុស និង​សង្សារ​វិញ ឈប់​ចែក​រំលែក​គ្រឿង​សំអាង​ទៀត​ព្រោះ​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ផលិតផល​ប្រើ។ បន្ថែម​ពី​នេះ​ទៀត​នោះ ស្រី​ស្រស់​នេះ​ក៏​បាន​ប្រាប់​ដែរ​ថា​ខ្លួន​ប្រុង​ឈប់​ចែក​រំលែក​ទៀត​ហើយ ព្រោះ​សូម្បី​តែ​ខ្លួន​ឯង​ក៏​រក​ទិញ​ប្រើ​មិន​បាន​ដែរ៕

ចុចអាន៖កំពូល​តារា​ស្រី​ទាំង​ឡាយ​ដែល​កាន់​កាប់​អចលនទ្រព្យ​ខ្ទង់​លាន​ដុល្លារ​ក្នុង​ដៃ

ប្រភព៖ 2sao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម