អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង
- 2018-02-02 03:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង
ចំពោះម្ដាយឪពុក កូនសំខាន់ជាងជីវិតខ្លួនឯងទៅទៀត។ ជាពិសេសកូនតូច គឺប្រៀបដូចជាកែវភ្នែកដូច្នេះដែរ ដែលត្រូវថែរក្សាថ្នាក់ថ្នម និងការពារគ្រប់ពេលវេលា។ នៅអាយុ៦ខែ អាហារបន្ថែម គឺសំខាន់ខ្លាំងណាស់ចំពោះសុខភាពកូនតូច អ្នកម្ដាយត្រូវប្រាកដថាវាមានសារជាតិចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ដើម្បីរាងកាយលូតលាស់ល្អ។
១. ល្ពៅ ដំឡូងជ្វា ឬការ៉ុត
បន្លែដែលមានកាកសរសៃច្រើន ដូចជាដំឡូងជ្វា ល្ពៅ ឬការ៉ុតល្អណាស់ចំពោះទារក។ ព្រោះវាមិនត្រឹមតែសម្បូរដោយវីតាមីន និងសារជាតិចិញ្ចឹមនោះទេ តែវាជាបន្លែដែលមិនបង្កឲ្យមានប្រតិកម្ម ដែលល្អបំផុតចំពោះប្រព័ន្ធរំលាយអាហាររបស់ទារក។ អ្នកអាចចម្អិនវាដោយស្ងោរឲ្យឆ្អិន រួចកិនឲ្យមត់ សឹមបញ្ចុកកូន។
២. ផ្លែប៊ើ
ផ្លែប៊ើកិនមួយផ្លែ ក៏ជាអាហារដែលមានវីតាមីនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ទារកផងដែរ។ ផ្លែប៊ើមានជាតិខ្លាញ់ធម្មជាតិដែលសារពាង្គកាយទារកត្រូវការខ្លាំងដើម្បីការលូតលាស់។
៣. ផ្លែសារី
ផ្លែសារីអាចអាចជួយឲ្យទារកបាត់អាការៈ ទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចចម្អិនដោយយកសារីមួយផ្លែបកសម្បកចេញ ចិត្តជាចំណិតដុំៗរួចដាក់ចំហុយឲ្យទន់ សឹមយកមកកិនឲ្យមត់៕