កំពូលតារាស្រីទាំងឡាយដែលកាន់កាប់អចលនទ្រព្យខ្ទង់លានដុល្លារក្នុងដៃ
- 2018-03-04 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាស្រីទាំងឡាយដែលកាន់កាប់អចលនទ្រព្យខ្ទង់លានដុល្លារក្នុងដៃ
មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងល្បីឈ្មោះនោះទេ តារាស្រីចិនទាំងនេះថែមទាំងមានអចលនទ្រព្យជាច្រើន តម្លៃឡើងដល់ខ្ទង់រាប់លានដុល្លារនៅក្នុងដៃ ហើយឲ្យគេជួលយកលុយប្រចាំខែយ៉ាងស្រួល។
១. Fan Bingbing
ដោយសង្កេតឃើញថាសិស្ស និងនិស្សិតចិនចេញទៅរៀននៅប្រទេសកាណាដាកាន់តែច្រើនឡើង ស្រីស្អាតវ័យ៣៦ឆ្នាំបានបោះទុនទិញផ្ទះ៥កន្លែង ហើយភូមិគ្រឹះដែលថ្លៃជាងគេរបស់នាងនៅកាណាដាមានតម្លៃដល់ទៅ២លានដុល្លារ។ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ តម្លៃអចលនទ្រព្យរបស់តួរឿង "ព្រះនាងយេយេ" បានកើនឡើងដល់ទៅ២០០%។ ភូមិគ្រឹះនាងកំពុងស្នាក់សព្វថ្ងៃនៅទីក្រុងប៉េកាំងមានតម្លៃ៣លានដុល្លារ បំពាក់ដោយគ្រឿងសង្ហារឹមទំនើបៗ។
២. Zhao Wei
មិនត្រឹមតែរកលុយបានច្រើនពីការងារសិល្បៈនោះទេ កំពូលតារាសម្ដែង Zhao Wei ក៏រកបានមិនស្ទើរពីការទិញ លក់អចលនទ្រព្យនោះទេ។ គ្រាន់តែនៅក្នុងប្រទេសចិនទទេ ត្រចៀកកាំមានអចលនទ្រព្យ៨កន្លែង។ ហើយដើម្បីងាយស្រួលធ្វើដំណើរនៅក្នុងទីក្រុង ស្រីស្អាតវ័យ៤១ឆ្នាំបានទិញផ្ទះវីឡា៣លានដុល្លារនៅកណ្ដាលក្រុងប៉េកាំងតែម្ដង។ ក្រៅពីនោះដែរ នាងបានទិញភូមិគ្រឹះនៅជាយទីក្រុងប៉េកាំងមួយទៀតដែលមានតម្លៃដល់៣០លានយាន់ (៥លានដុល្លារ) ដើម្បីសម្រាកលំហែកាយ។
Sina បានទម្លាយថា ក្នុងឆ្នាំ២០០៦ តារាស្រីរូបនេះបានទិញផ្ទះទំហំ៣០០ម២ នៅទីក្រុងសៀងហៃក្នុងតម្លៃជាង៣លានដុល្លារ។ រហូតដល់ដើមឆ្នាំ២០១២ នាងបានទិញខុនដូ២ក្នុងតម្លៃ២លានដុល្លារក្នុង១ខ្នង។ ក្រៅពីអចលនទ្រព្យក្នុងប្រទេស នាងក៏មានភូមិគ្រឹះនៅប្រទេសបារាំងផងដែរ។.
៣. Liu Yifei
ខណៈប្រជាជនទីក្រុងប៉េកាំងរកផ្ទះនៅសឹងមិនបានព្រោះដីថ្លៃដូចមាសនោះ តារាសម្ដែងជួរមុខ Liu Yifei បានជានៅផ្ទះទំហំ៤៥០០ម២ធ្វើមិនដឹង។ តាមការសន្និដ្ឋាន គេហដ្ឋានរបស់តួរឿង "Mulan” មានតម្លៃប្រមាណ២០លានដុល្លារ។ ក្រៅពីនោះដែរ នាងក៏មានភូមិគ្រឹះមួយទៀតនៅរដ្ឋ Florida សហរដ្ឋអាមេរិកដូចគ្នា៕
ចុចអាន៖ស្រលាញ់សម្រស់មែន Fan Bingbing ជះលុយជាង៦ពាន់ដុល្លារទិញគ្រឿងសំអាងក្នុង១ម៉ោង