ជីវិត​គូ​​នឹង​មិន​សូវ​រកាំរកូស បើ​អ្នក​ទាំង​ពីរ​មាន​ចំណុច​​ដូច​គ្នា ៣ យ៉ាង​នេះ

  • 2018-03-02 02:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ប្រហាក់ប្រហែល​គ្នា​គឺ​ជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​គូ​ទាំង​ឡាយ។ មាន​ចំណុច​ដូច​គ្នា​ច្រើន អ្នក​ទាំង​ពីរ​ប្រាកដ​ជា​ងាយ​ស្រួល​ច្រើន​យ៉ាង ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពេល​រស់នៅ​ក្បែរ​គ្នា​រាល់​ថ្ងៃ។ ខាង​ក្រោម​នេះ កញ្ញា នឹង​លើក​យក​ចំណុច ៣ យ៉ាង ដែល​គូ​ស្នេហ៍​​គួរ​តែ​មាន​ដូច​គ្នា ដើម្បី​ឲ្យ​សម្ពន្ធភាព​​កាន់​តែ​មាន​​​ភាព​ស៊ី​ចង្វាក់​គ្នា​ខ្លាំង​ឡើង៖

១.ការ​កម្សាន្ត

មូលហេតុ​ចម្បង​មួយ​ដែល​​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ភាគ​ច្រើន​ប៉ះ​ទង្គិច​គ្នា គឺ​​​​​ភាព​​ខុស​គ្នា​នៃ​ការ​កម្សាន្ត​អារម្មណ៍​ផ្ទាល់​ខ្លួន។ ពេល​ទំនេរ​បុរស​ៗ​ចូលចិត្ត​មើល​​ការ​ប្រកួត​​កីឡា ចំណែក​ឯ​ស្រី​ៗ​វិញ​ចង់​មើល​រឿង​ភាគ​​​បែប​មនោសញ្ចេតនា។ ដូច្នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​បែប​នេះ អ្នក​ទាំង​ពីរ​ត្រូវ​ចេះ​​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​ម្នាក់​បន្តិចៗ ដើម្បី​សម្របសម្រួល​រក​ចំណុច​រួម ទើប​ជា​រឿង​ប្រសើរ។

២.ចំណង់ចំណូលចិត្ត

តើ​អ្នក​ទាំង​ពីរ​មាន​ចំណង់ចំណូលចិត្ត​ដូច ឬ​ប្រហាក់ប្រហែល​គ្នា​ច្រើន​ដែរ​ឬ​ទេ? ប្រសិន​បើ​ម្នាក់​ជា​មនុស្ស​ដែល​ចូលចិត្ត​ដើរ​លេង​ច្រើន ហើយ​ម្នាក់​ទៀត​ចូលចិត្ត​សំងំ​ដេក​នៅ​ផ្ទះ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មិន​អាច​រស់នៅ​ជាមួយ​គ្នា​ជា​ធ្លុង​មួយ​នោះ​ទេ​។ ខុស​គ្នា​កាន់​តែ​ច្រើន អ្នក​កាន់​តែ​​ពិបាក ដូច្នេះ​​សូម​ស្គាល់​ពី​គ្នា​ឲ្យ​បាន​ច្រើន មុន​នឹង​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា​ជា​គូ​ជីវិត។

៣.វិជ្ជាជីវៈ

ប្រភេទ​ការងារ​ខុស​គ្នា​ខ្លាំង​ពេក​ក៏​ជា​មូលហេតុ​បង្ក ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​អាច​រស់នៅ​ចុះ​សម្រុង​ជាមួយ​គ្នា​ដែរ។ ឧទាហរណ៍ វិជ្ជាជីវៈ​ពេទ្យ​ជា​ការងារ​ដែល​មហាសែន​រវល់ ដូច្នេះ​ប្រសិន​ការងារ​របស់​អ្នក​សម្បូរ​ពេល​វេលា​ច្រើន ហើយ​អ្នក​ជា​មនុស្ស​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចង់​ឲ្យ​គូ​ស្នេហ៍​កំដរ​​​​រាល់​ថ្ងៃ​សម្រាក អ្នក​មិន​អាច​រៀបការ​ជា​មួយ​គ្រូ​ពេទ្យ​បាន​នោះ​ទេ។

សរុប​ជា​រួម​ ចំណុច​ធំ​ៗ​ទាំង​បី​នេះ​ជា​អ្វី​​ដែល​អ្នក​​ត្រូវ​រៀន​សូត្រ​ពី​គ្នា​ឲ្យ​បាន​ច្បាស់​​​មុន​សម្រេច​ចិត្ត​រៀបការ។ ខុស​គ្នា​បន្តិចបន្តួច អ្នក​ប្រហែល​ជា​អាច​​បត់បែន​តាម​​បាន ប៉ុន្តែ​បើ​ខុស​គ្នា​​ខ្លាំង​ស្ទើរ​គ្រប់​រឿង​​ពេក​ ទោះ​អ្នក​ជា​មនុស្ស​ពូកែ​អត់ធ្មត់​ប៉ុណ្ណា ក៏​ប្រហែល​មិន​អាច​​ទ្រាំ​បាន​អស់​មួយ​ជីវិត​ដែរ៕

ចុចអាន៖មិន​ត្រឹម​តែ​ស្រឡាញ់ ថែម​ទាំង​គោរព​អ្នក​ខ្លាំង​ទៀត​បើ​គាត់​មាន​សញ្ញា​ទាំងនេះ

ប្រភព៖ Likelovequotes អត្ថបទ៖ អូន បញ្ញា