ជៀសបានជៀសទៅ ៦ មុខនេះ ព្រោះជាមូលហេតុបណ្ដាលឲ្យកើតមុនខ្នង
- 2018-03-02 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀសបានជៀសទៅ ៦ មុខនេះ ព្រោះជាមូលហេតុបណ្ដាលឲ្យកើតមុនខ្នង
អាហារពិតជាសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស ប៉ុន្តែអាហារខ្លះវាមិនសំខាន់ឡើយ ហើយបានអាចគួរតែជៀស ព្រោះជាមូលហេតុនាំឲ្យកើតមុនខ្នងបានដែរ។ ៦ មុខនេះ ជាអាហារ និងរបស់ដែលគួរជៀស បើមិនចង់មានមុនខ្នង ខានពាក់អាវវាលៗ៖
១.ជៀសវាងអាហារមានជាតិខ្លាញ់ខ្ពស់
អាហារដែលមានរសជាតិឆ្ងាញ់បែបនេះ ធ្វើឲ្យអ្នកពិតជាពិបាកទ្រាំ តែវានឹងធ្វើឲ្យកើតមុនច្រើន រួមទាំងមុខខ្នង និងទ្រូង។ ដោយសារតែអាហារមានជាតិខ្លាញ់ខ្ពស់មានសន្ទស្សន៍ glycemic ខ្ពស់ ធ្វើឲ្យកើនជាតិស្ករក្នុងឈាម។ ពេលញ៉ាំ អាហារបែបនេះ រាងកាយបង្កើតជាតិខ្លាញ់នៅលើកោសិកាស្បែក ជាមូលហេតុនៃការស្ទះជាតិខ្លាញ់នៅក្នុងរន្ធញើស។
២.ជៀសវាងគ្រឿងស្រវឹង
រាងកាយត្រូវការការបញ្ចេញកាកសំណល់ចេញតាមទឹកនោម។ ទាំងជាតិអាល់កុល និងទឹកដើម្បីបណ្ដេញចេញកង្វះរាងកាយ។ ជាលទ្ធផលស្បែកស្ងួត រាងកាយនឹងសម្របខ្លួនដោយស្វ័យប្រវត្តិ, ដែលគឺ បង្កើនល្បឿនដំណើរការផលិតប្រេងនៃក្រពេញ sebaceous ។ ការផលិតប្រេងនៅក្រោមស្បែកនេះហើយ ជាហេតុបណ្ដាលឲ្យស្ទះជាតិខ្លាញ់។
៣.ជៀសវាងការប្រើសារធាតុដែលបណ្ដាលឲ្យរលាក
ចៀសវាងការបង្កើតរលាក ស្បែកដែលប្រើសារធាតុជំនួយមិនត្រឹមត្រូវមួយចំនួនវានឹងជួយពន្លឿនប្រតិកម្មអាលែហ្សី និងមុនចាប់ផ្ដើមឈ្លានពានដងខ្លួន។
៤.កុំប្រើសាប៊ូដុសខ្លួនមានក្លិនក្រអូបពេក
ជ្រើសរើសសាប៊ូលាងសម្អាតស្បែក ដែលមានក្លិនពីធម្មជាតិ ឬជែលងូតទឹកដែលមានគុណភាព pH ទាប ទើបធ្វើឲ្យតុល្យភាពស្បែកប្រសើរឡើង។ តែសាប៊ូក្រអូបពេក គឺមានផ្ទុកសារធាតុផ្សំដែលជាជំនួយក្លិន ដែលមិនល្អសម្រាប់ស្បែក។
៥.មិនគួរទុកចោល
ពេលមានបញ្ហាមុនខ្នងកើតឡើងហើយ អ្នកត្រូវប្រញាប់ស្វែងរកការព្យាបាលដូចការព្យាបាលមុននៅលើមុខដែរ និងប្រើថ្នាំមុនផ្សេងៗទៀត។ រឿងមួយដែលគួរធ្វើ គឺបន្ទាប់ពីងូតទឹកហើយត្រូវជូតដោយកន្សែងស្ងួតស្អាត ព្រោះកន្សែងសើមជាកន្លែងប្រមូលផ្ដុំមេរោគ និងបាក់តេរី។
៦.ជៀសវាងការញេចមុន
ការញេច ឬប៉ះនឹងដៃរឹតតែធ្វើឲ្យមុនរាលដាលពេញខ្នងខ្លាំងជាងមុន ព្រោះពេលប៉ះនឹងបែក ហើយទឹករំអិលនៃមុនប្រាកដជាធ្វើឲ្យរលាកកាន់តែច្រើន៕
ចុចអាន៖អ្នកមានបញ្ហាកើតមុននៅគូថអស់បារម្ភទៅ ៧ វិធីនេះកម្ចាត់បានយ៉ាងស្រួល