អ្នកមានបញ្ហាកើតមុននៅគូថអស់បារម្ភទៅ ៧ វិធីនេះកម្ចាត់បានយ៉ាងស្រួល
- 2018-02-14 09:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានបញ្ហាកើតមុននៅគូថអស់បារម្ភទៅ ៧ វិធីនេះកម្ចាត់បានយ៉ាងស្រួល
អ្នកដែលមានកើតមុនភាគច្រើនក៏កើតនៅគូថនេះដែរ គ្រាន់តែមិនហ៊ាននិយាយ ឬបង្ហាញឲ្យគេដឹងដូចនៅលើមុខ និងខ្នង។ បើប្រិយមិត្តមានបញ្ហាបែបនេះមែនកុំបារម្ភ ៧ វិធីនេះអាចដោះស្រាយបាន៖
១.លាងសម្អាតរាងកាយជាមួយ Benzoyl Peroxide
Benzoyl peroxide គឺជាថ្នាំ និងគីមីឧស្សាហកម្ម។ វាត្រូវបានគេប្រើ ដើម្បីព្យាបាលរោគមុន។ វិធីមួយក្នុងចំណោមវិធីរហ័ស និងងាយស្រួលបំផុត ដើម្បីកម្ចាត់មុននៅលើគូទ។
២.ប្រើអាស៊ីដ Salicylic ច្រើនដងក្នុងមួយសប្ដាហ៍
អាស៊ីដ salicylic ជាថ្នាំត្រូវបានគេប្រើ ដើម្បីជួយយកចេញស្រទាប់ខាងក្រៅនៃស្បែកដែលមានមេរោគ។ ៩៩% នៃមនុស្សមានមុននៅចំណុចនេះ គឺដោយសារតែ បាក់តេរីត្រូវបានស្ទះនៅខាងក្នុងរន្ធញើស។ មធ្យោបាយយ៉ាងរហ័សក្នុងការលុបបំបាត់បញ្ហានេះ ត្រូវប្រើអាស៊ីដ salicylic ពីរដងក្នុងមួយសប្ដាហ៍។ salicylic មានភាពរឹងមាំខ្លាំង ហើយវាអាចធ្វើឲ្យរលាក ឬស្ងួតស្បែកប្រសិនបើ ប្រើញឹកញាប់ពេក ដូច្នេះប្រើពីរ-បីដងក្នុងមួយសប្ដាហ៍បានហើយ។
៣.ផ្ដល់សំណើមដល់ស្បែកជាមួយឡេមានជាតិអាស៊ីដឡាក់ទិច
អាស៊ីដឡាក់ទិចមិនមែនជាវត្ថុមានក្លិនល្អឡើយ ប៉ុន្តែវាអាចជួយកម្ចាត់មុនបាន។ អាស៊ីដឡាក់ទិកអាចរកឃើញយ៉ាងងាយស្រួលនៅក្នុងឡេ ហើយវាត្រូវបានគេរចនាឡើង ដើម្បីបង្កើនបរិមាណសំណើម និងជាតិទឹកនៅក្នុងស្បែក។ នេះគឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកកំពុងជួបប្រទះនឹងជំងឺមុននៅត្រង់គូថ ដោយសារស្បែកស្ងួត។
៤.ងូតទឹកបន្ទាប់ពីហាត់ប្រាណ
មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើចំណុចនេះ ជាហេតុបណ្ដាលឲ្យកើតមុនបាន ព្រោះពេលហាត់ញើសនឹងហូរចុះមកក្រោម ហើយទើរនៅបរិវេណនោះ។ ការងូតទឹកបន្ទាប់ពីហាត់ប្រាណរួច គឺអាចកម្ចាត់មេរោគមុនបាន។
៥.កុំស្លៀកពាក់សម្លៀកបំពាក់រឹបៗ
សម្លៀកបំពាក់រឹបអាចធ្វើឲ្យកើតមុននៅត្រង់នោះបាន ព្រោះស្បែកមិនអាចដកដង្ហើម ហើយបាក់តេរី ឬញើសនឹងផ្អឹបទុកកន្លែងនោះរហូត។
៦.កុំអង្គុយយូរពេក
ខ្នៅពេលអ្នកអង្គុយយូរ អាចធ្វើឲ្យស្បែកកកិត ស្ងួត និងមិនមានខ្យល់អាកាសចេញចូល ដែលជាការទុកឱកាសឲ្យបាក់តេរីជ្រៀតចូលបាន។
៧.ជៀសវាងការលាបឡេ និងប្រេង
ប្រេងគឺជាមូលហេតុចម្បងដែលធ្វើឲ្យស្បែកកកជាតិខ្លាញ់ ហើយក៏បណ្ដាល ឲ្យស្ទះរន្ធញើសរបស់អ្នកផងដែរ៕
ចុចអាន៖មិនត្រឹមតែទាក់ទាញ ផ្កាកុលាបក៏មានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ដែរ