ចំណាយពេលធ្វើរឿងតិចតួចទាំងនេះរាល់ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាជីវិតមានន័យ
- 2018-02-09 10:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេលធ្វើរឿងតិចតួចទាំងនេះរាល់ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាជីវិតមានន័យ
មិនចាំបាច់តែចំណាយពេលច្រើន ឬទាល់តែដើរលេងនៅកន្លែងផ្សេងៗទើបអាចធ្វើឲខ្លួនឯងសប្បាយចិត្តបានទេ។ មានរឿងតូចតាចមួយចំនួនដែលអ្នកមិនបានចាប់អារម្មណ៍ ប៉ុន្តែបើតាំងចិត្តធ្វើវាជារៀងរាល់ថ្ងៃបាន អ្នកនឹងគិតថាជីវិតមានន័យហើយស្រស់បំព្រងតែម្តង។
១. អង្គុយញ៉ាំអាហារពេលព្រឹក ដោយមិនចុចទូរសព្ទ។
២. កត់ត្រាការងារដែលត្រូវធ្វើប្រចាំថ្ងៃ ជារៀងរាល់ព្រឹក។
៣. ញញឹមដាក់កញ្ចក់មុនពេលចេញទៅក្រៅ។
៤. ចំណាយពេល ១៥នាទីដើម្បីអាន។
៥. ធ្វើសមាធិរម្ងាប់អារម្មណ៍រយៈពេល ១០នាទី។
៦. ពិភាក្សាគ្នាបែបស៊ីជម្រៅជាមួយមិត្តភក្តិរបស់អ្នក ព្រមទាំងសមាជិកក្នុងគ្រួសារ។
៧. កត់ត្រារឿងរ៉ាវណាមួយដែលធ្វើឲអ្នកសប្បាយចិត្ត។
៨. កត់ត្រារឿងរ៉ាវណាមួយដែលធ្វើឲអ្នកមិនសប្បាយចិត្ត ហើយព្យាយាមទាញយកហេតុផលថាហេតុអ្វីបានជារឿងនោះកើតឡើង តើថ្ងៃក្រោយគួរមានវិធីដោះស្រាយបែបណាទើបល្អ?
ទោះជាអ្នកធ្លាប់ជួបរឿងខកចិត្តច្រើនដងប៉ុណ្ណាក្តី តែត្រូវចាំថាវាសនាមនុស្សមិនមែនឡើង ឬចុះរហូតទេ ស៊យថ្ងៃនេះក៏អាចហេងនៅថ្ងៃស្អែកដែរ។ សំខាន់ត្រូវរៀនញញឹម បង្កើតពណ៌ជីវិតដ៏ស្រស់បំព្រងសម្រាប់ខ្លួនឯង៕
ចុចអាន៖ឆ្លើយសំណួរទាំង ៨នេះចេញ អ្នកនឹងរកឃើញផ្លូវផ្លាស់ប្តូរជីវិតខ្លួនឯង