ចង់ធ្វើសមាធិឲ្យស្មារតី និងផ្លូវចិត្តបានស្ងប់ គួរហ្វឹកហាត់តាមជំហានស្រាលៗទាំងនេះ

  • 2018-02-27 02:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​សមាធិ ​គឺ​ជា​វិធី​ហ្វឹកហាត់​ផ្នែក​ផ្លូវ​ចិត្ត ​និង​ស្មារតី​របស់​អ្នក​ឲ្យ​បាន​ស្ងប់ ​ស្តាប់​ទៅ​ហាក់​ដូច​ជា​ងាយ​ស្រួល ​ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​ដោយ​ជោគ​ជ័យ​ទេ។ ថ្ងៃ​នេះ ​កញ្ញា ​នឹង​បង្ហាញ​ពី​ជំហាន​ស្រាល​ៗ​មួយ​ចំនួន​ ដើម្បី​ឲ្យ​អ្នក​អាច​អនុវត្ត​លំហាត់​ប្រាណ​ផ្លូវ​ចិត្ត​មួយ​នេះ​បាន​សម្រេច។

១. ស្លៀក​សម្លៀកបំពាក់​ស្រួល​ខ្លួន ​និង​កន្លែង​ស្ងប់​ស្ងាត់។

២. អង្គុយ​ពែនភ្នែន ​ដាក់​ដង​ខ្លួន​ឲ្យ​ត្រង់ ​ហើយ​សម្រួល​អារម្មណ៍។ មិន​ត្រូវ​ដាក់​សម្ពាធ​ទៅ​លើ​ដៃ ​ឬ​កាន់​របស់​អ្វី​ឡើយ (អាច​ដាក់​ដៃ​ផ្ងារ​លើ​គ្នា​ចន្លោះ​ជើង​ ឬ​លា​ដៃ​ទាំង​សង​ខាង​ដាក់​លើ​ភ្លៅ​ក៏​បាន)។

៣. កំណត់​ពេល​សមាធិ​ចាប់​ពី ​៣​ទៅ ​៥​នាទី។

៤. ព្យាយាម​ដង​ដង្ហើម​តាម​ច្រមុះ។ ចូរ​ផ្តោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​ចេញ​ចូល​របស់​ខ្លួន ​ដក​ចេញ ​ហើត​ចូល ​ធ្វើ​បែប​នេះ​ដដែល​ៗ​បន្ត ​ប៉ុន្តែ​កុំ​ដាក់​សម្ពាធ​លើ​វា​ខ្លាំង​ពេក។ ដក​ចេញ​ហើត​ចូល​តាម​លំនាំ​មួយ​ៗ​ឲ្យ​ស្រួល​ខ្លួន ​ហើយ​បន្ធូរ​អារម្មណ៍។

៥. បើ​សិន​ជា​អ្នក​បែក​អារម្មណ៍​ទៅ​លើ​ការងារ​ ឬ​ត្រូវ​បាន​រំខាន​ដោយ​បរិយាកាស​ខាង​ក្រៅ ​ចូរ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​បំភ្លេច​វា​អី ​គ្រាន់​តែ​ប្រមូល​មក​លើ​ខ្យល់​ដង្ហើម​ចេញ​ចូល​តាម​ច្រមុះ​ទៅ​បាន​ហើយ។

៦. ក្នុង​ដំណាក់​កាល​ដំបូង ​អ្នក​មិន​គួរ​ខំ​ប្រឹង​ផ្ចង់​អារម្មណ៍​ខ្លាំង​ពេក​រហូត​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជ្រួញ​ចិញ្ចើម​ទេ ​គ្រាន់​តែ​ញញឹម​សម្រួល​អារម្មណ៍​បន្តិច ​ដក​ដង្ហើម​ចេញ​ចូល​មួយ​ៗ។

៧. ក្រោយ ​៣​ទៅ ​៥​នាទី ​ចូរ​បើក​ភ្នែក​យឺត​ៗ​ឡើង​វិញ ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន​ខ្លះ៕

ចុចអាន៖រឿងពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រីដែលគ្រប់គ្នាមិនសូវដឹង

ប្រភព៖ Wikihow ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា