៧ រឿងដែលមនុស្សស្រីពូកែតែងតែធ្វើ ប៉ុន្តែមិនដែលនិយាយចេញមក
- 2018-02-26 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ រឿងដែលមនុស្សស្រីពូកែតែងតែធ្វើ ប៉ុន្តែមិនដែលនិយាយចេញមក
ការពិតមនុស្សស្រីដែលពូកែ មិនអាចមើលតាមតែសម្បកក្រៅតែម្យ៉ាងនោះទេ។ ខាងក្រៅនាងអាចមានភាពសាមញ្ញ រស់នៅតាមបែបធម្មតារហូតពេលខ្លះយើងអាចស្មានមិនត្រូវ។ ខាងក្រោមនេះជារឿងមួយផ្នែកដែលនារីពូកែតែងតែធ្វើ ប៉ុន្តែមិនដែលនិយាយចេញមកទេ ៖
១. ពូកែរាប់អានមនុស្ស
មនុស្សប្រភេទណាក៏នាងធ្លាប់ជួបដែរ នាងដឹងរឿងច្រើនពីមនុស្សដែលនាងបានរាប់អាន និងស្គាល់។ នាងពូកែក្នុងការរាប់អានមនុស្ស មិនថាឋានៈណានោះទេ គ្រាន់តែពេលខ្លះនាងមិនចាំបាច់និយាយចេញមកថាអ្នកនេះមិត្តភក្តិនាង អ្នកនោះធ្លាប់ចេញធ្វើការជាមួយនាងទេ។
**២. ទទួលយកគ្រប់ការរិះគន់**
នាងទទួលគ្រប់ការបញ្ចេញយោបល់អ្នកដទៃមកលើនាង បន្ទាប់មកនាងគិតថាអ្វីខ្លះដែលនាងអាចកែប្រែ និងទទួលយកពីពួកគេបាន។ នាងមិនបានតបតទៅអ្នកដែលរិះគន់នាងនោះទេ គ្រាន់តែបោះចោលនូវរឿងអ្វីដែលគ្មានប្រយោជន៍សម្រាប់ជីវិតនាង។
៣. មិនងាយមានស្នេហា
គូជីវិតមុនក្រោយនឹងមានដូចគ្នា ប៉ុន្តែនារីបែបនេះមិនសូវគិតគូររឿងស្នេហាទេ ភាគច្រើននាងតែងនៅទំនេរមិនព្រមយកអ្នកណាឡើយ។ នាងស្ងប់ស្ងាត់ខ្លាំងក្នុងរឿងស្នេហា រហូតដល់ពេលខ្លះគ្មានអារម្មណ៍ជាមួយអ្នកណាតែម្ដង។ នាងមិនសូវខ្វល់ប៉ុន្មានទេ ទោះគេគិតថានាងយ៉ាងម៉េចក៏ដោយ សំខាន់នាងដឹងខ្លួនឯង។
៤. មិនសូញសាញច្រើនពេលធ្វើអីមួយ
នាងមិនដែលនិយាយអីច្រើនទេ បើថាធ្វើដឹងតែធ្វើ ហើយបើថាទៅដឹងតែទៅហើយ មិនរញ៉េរញ៉ៃម្ដងបែបនេះ ម្ដងបែបនោះទេ។ នាងឲ្យអទិភាពទៅលើរឿងដែលមកមុន និងសំខាន់មិនមែនប្រាប់គេថាធ្វើហើយបែរជា Cancel តាមតែអារម្មណ៍តាមតែរឿងដែលមកក្រោយឡើយ។
៥. ធ្វើអីមុនគេ
នាងតែងដើរមុនគេ ហើយទទួលរាល់បញ្ហាមកដោះស្រាយ។ បើក្នុងក្រុមមួយ នាងតែងតែរៀបចំ និងដើរដាស់អារម្មណ៍សមាជិកដទៃទៀតឲ្យចូលរួមធ្វើការជាមួយគ្នា។ បើគេមិនរវល់ជាមួយការងារទេ នាងគឺរវល់ព្រោះមិនអាចឲ្យវារលាយនោះឡើយ។
៦. មិននិយាយ ប៉ុន្តែតែងតែធ្វើបាន
នាងមិនដែលអួតថានាងចេះនេះ ចេះនោះឡើយតែនាងតែងតែធ្វើបាននោះការងារនោះនាងគ្មានជំនាញក៏ដោយក៏នាងរកវិធីធ្វើវាឲ្យបានដែរ។ នាងដឹងសមត្ថភាពច្បាស់ថាខ្លួនអាចធ្វើបានប៉ុណ្ណា មុនទទួលយករឿងនោះមកធ្វើ ព្រោះមិនមែនធ្វើមិនបានហើយរុញឲ្យគេវិញនោះទេ។
៧. សាមញ្ញៗ
នាងមានជីវិតបែបសាមញ្ញៗ មិនចូលចិត្តស្មុគស្មាញច្រើន ហើយតែងតែរីករាយជាមួយជីវិតខ្លួនឯង។ អ្នកណាល្អដាក់នាង នាងក៏ល្អដាក់វិញ អ្នកណាស្អប់នាង អាក្រក់ដាក់នាង នាងក៏មិនទៅស្អប់វិញដែរគ្រាន់តែមិនយកខួរក្បាលគិតតែប៉ុណ្ណោះ។
ពេលខ្លះនាងមិនបង្ហាញ ឬនិយាយចេញមកទេ តែខាងក្នុងគឺនាងដឹងស្រេចបាត់ទៅហើយ។ នាងចូលចិត្តធ្វើជាជាងនិយាយ៕
ចុចអាន៖ក្លាយជានារីដែលគ្រប់គ្នាចង់ក្បែរ បើអ្នកមានចំណុចទាំងនេះ