ក្លាយ​ជា​នារី​ដែល​គ្រប់​គ្នា​ចង់​ក្បែរ បើ​អ្នកមាន​ចំណុច​ទាំង​នេះ

  • 2018-02-22 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នរណា​ម្នាក់​មក​រក​អ្នក​ពេល​គេ​លំបាក​ ឬ​ត្រូវ​ការ​អ្នក​នៅ​ជាមួយ​នោះ មិន​មែន​មាន​ន័យ​ថា​គេ​ទុក​អ្នក​ជា​មនុស្ស​កំដរ​ទេ តែ​ពួក​គេ​គិត​ថា​អ្នក​ជាមនុស្ស​សំខាន់​ម្នាក់។ មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​រក​បាន​មនុស្ស​នៅ​ក្បែរ​ពេល​ពួក​គេ​ត្រូវ​ការ​នោះ​ទេ ដូច្នេះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​គ្រប់​គ្នា​ចង់​ក្បែរ ត្រូវ​មាន​ចំណុច​ទាំង​នេះ ៖

១. ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់

គេ​នឹង​នឹក​ឃើញ​ដល់​អ្នក​ភ្លាម​បើ​គេ​មិន​រឿង​មិន​សប្បាយ​ចិត្ត​អី​នោះ ព្រោះ​ពេល​នោះ​ក្បែរ​អ្នក​គេ​អាច​ប្រាប់​អ្នក​នូវ​រឿង​ដែល​គេ​បាន​ជួប​ប្រទះ។ ដោយឡែក​បើ​អ្នក​ជា​អ្នក​ដណ្ដើម​គេ​និយាយ​វិញ​នោះ គ្មាន​អ្នក​ណា​នឹក​ឃើញ​ឈ្មោះ​អ្នក​ឡើយ​ព្រោះ​គេ​គ្រាន់​ចង់​ឲ្យ​អ្នក​ស្ដាប់​គេ មិន​មែន​ឲ្យ​អ្នក​និយាយ​ពី​រឿង​ខ្លួន​ឯង​ឡើយ។

រូបតំណាង

**២. មាន​ការ​ឆ្លើយ​ឆ្លង​បាន​យ៉ាង​ត្រឹម​ត្រូវ**

រឿង​ខ្លះ​ត្រូវ​និយាយ​អ្នក​គួរ​តែ​និយាយ​ព្រោះ​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ការ​យោបល់​ពី​អ្នក​ណាស់ តែ​បើ​មិន​គួរ​និយាយ​នោះ​កុំ​ទាន់​និយាយ​អី។ ត្រូវ​ចាំ​ថា​ពេល​ដែល​អ្នក​ជា​មនុស្ស​ដែល​គ្រប់​គ្នា​មាន​អារម្មណ៍​ល្អ​ហើយ ពួក​គេ​តែង​តែ​ចង់​នៅ​ជាមួយ​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ។

៣. ចេះ​បង្កើន​បរិយាកាស​ឲ្យ​រីករាយ

បើ​អ្នក​ចេះ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​អ្នក​សើច សប្បាយ​បាន​នោះ​ វា​ពិត​ជា​ចំណុច​ពិសេស​មួយ ព្រោះ​គ្មាន​អ្នក​ណា​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​គួរ​ឲ្យ​ធុញ ស្មុគស្មាញ និង​កើតទុក្ខ​ច្រើន​នោះ​ទេ។ ត្រូវ​ធ្វើ​ជា​ថ្នាំ​រីករាយ​មួយ​ដែល​មនុស្ស​ចង់​ញ៉ាំ​ពេល​គេ​កើតទុក្ខ។

៤. មាន​ភាព​ទន់ភ្លន់​ និង​ផ្អែម​ល្ហែម

នេះ​គឺ​ជា​ធម្មជាតិ​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ បើ​អ្នក​មាន​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដោយ​ចេញ​ពី​ចិត្ត​នោះ​គ្រប់​គ្នា​នឹង​ប្រញាយ​ចង់​ក្បែរ​អ្នក​ ព្រោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​កក់ក្ដៅ ធូរស្រាល​បន្ទាប់​ពី​បាន​នៅ​ជាមួយ​អ្នក។

៥.​ លើក​ទឹក​ចិត្ត មិន​មែន​ស្ដី​បន្ទោស​

ពេល​មនុស្ស​មាន​បញ្ហា​អ្វី​ដែល​ពួក​គេចង់​បាន​មិន​មែន​ការ​ស្ដី ការ​បន្ទោស​ឡើយ ពួក​គេ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ។ ពួក​គេ​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ពួក​គេ​មាន​អ្នក​លើក​ទឹក​ចិត្ត ជំរុញ​ពួក​គេ​បន្ទាប់​បី​ពួក​គេ​ធ្លាក់​ខ្លួន។

រូបតំណាង

អ្នក​ជា​មនុស្ស​ពិសេស​ម្នាក់​ទើប​ពួក​គេ​ចង់​ក្បែរ​អ្នក បើ​អ្នក​គ្មាន​អី​ពិសេស​កុំ​ថា​ឡើយ​នៅ​ជាមួយ​សូម្បី​តែ​និយាយ​ក៏​ពួក​គេ​មិន​ចង់​ផង៕​

ចុចអាន៖១០វិធី​​សាស្រ្ត​យក​ឈ្នះ​ចិត្ត​មនុស្ស​បាន​យ៉ាង​​ស័ក្ដិសិទ្ធិ

អត្ថបទ៖ ផេង ផលធិតា