ចំណុចខ្លាំងដែលនារីគួរមាន បើចង់យកឈ្នះចិត្តមនុស្សប្រុសដែលខ្លួនចង់បាន
- 2018-02-26 02:27:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លាំងដែលនារីគួរមាន បើចង់យកឈ្នះចិត្តមនុស្សប្រុសដែលខ្លួនចង់បាន
រឿងមនោសញចេតនាខ្លះពិបាកស្មានណាស់ ពេលខ្លះត្រូវការប្រើពេលដើម្បីអាចទទួលការតបស្នងមកវិញ។ ចងចិត្តមនុស្សប្រុសដែលមិនធ្លាប់អារម្មណ៍លើអ្នកឲ្យមកស្រឡាញ់អ្នកមែនមែនជារឿងងាយស្រួលប៉ុន្មានទេ តែបើអ្នកមានចំណុចខ្លាំងខាងក្រោមនេះ អ្នកនឹងមានសង្ឃឹមខ្លាំងក្នុងការទទួលបានគេ ៖
១. រឹងមាំក្នុងរឿងមនោសញ្ចេតនា
ត្រូវធ្វើជានារីដែលមានការគ្រប់គ្រងខ្លួនឯងបានច្រើន មិនងប់ងុលខ្លាំងទៅលើរឿងហ្នឹង ហើយដឹងពីអារម្មណ៍ខ្លួនឯងបានច្បាស់លាស់មិនមែនម្ដងស្រឡាញ់អ្នកនេះ ម្ដងស្រឡាញ់អ្នកនោះទេ។ ទោះបីជួបរឿងអាក់អន់ចិត្ត ឬមិនសមបំណងជាមួយអ្វីដែលខ្លួនរំពឹងទុកក៏មិនត្រូវបង្ហាញឲ្យគេឃើញថាអ្នកទន់ខ្សោយដែរ។
**២. មានជីវិតផ្ទាល់ខ្លួន**
ត្រូវទម្លាប់ឲ្យខ្លួនឯងមានជីវិតជារបស់ខ្លួន ដោយមិនចាំបាច់ពឹងអ្នកណាមកផ្ដល់ភាពរីករាយឲ្យ។ ទោះបីជាអ្នកជួបរឿងខកចិត្តទៅលើស្នេហាក៏ដោយ ក៏មិនត្រូវបោះចោលសេចក្ដីសុខខ្លួនឯងដែរ។ រៀនធ្វើអ្វីដែលខ្លួនឯងគិតថាសប្បាយចិត្ត ដោយមិនចាំបាច់ផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងដើម្បីគ្រាន់តែចង់បានគេនោះទេ។
៣. មិននិយាយដដែលៗ
មនុស្សប្រុសមិនចូលចិត្តនារីណាដែលនិយាយអីដដែលៗទេ បើអ្នកប្រាប់គេម្ដងហើយមិនបាច់និយាយម្ដងទៀតទេ។ គួររក្សាភាពស្ងៀមស្ងាត់ ហើយបង្កើននូវភាពអត់ធ្មត់រង់ចាំមើលពីគេវិញ។ កុំសូវនិយាយច្រើនជាមួយគេពេក តែត្រូវធ្វើសកម្មភាពបង្ហាញពីអ្វីដែលខ្លួនចង់និយាយវិញទើបប្រសើរ។
៤. កុំធ្វើខ្លួនជាជម្រើសរបស់គេ
ទោះស្រឡាញ់គេប៉ុណ្ណាក៏ដោយក៏កុំបន្ទាបតម្លៃខ្លួនឯងឲ្យក្លាយជាជម្រើសរបស់គេ។ ត្រូវបង្ហាញឲ្យគេឃើញថាអ្នកមានជម្រើស ហើយជាមនុស្សដែលគេត្រូវជ្រើស។ ចិត្តស្រឡាញ់នៅតែមានសម្រាប់គេ តែអ្នកត្រូវទម្លាប់ខ្លួនឲ្យមានថាមពល ទោះបីជាគេអត់ខ្វល់ក៏ដោយ។
៥. មិនដេញដោលរឿងផ្ទាល់ខ្លួនគេ
បើមិនទាន់ក្លាយជាប្ដីប្រពន្ធទេ គួរតែកុំទាន់ចង់ដឹងរឿងផ្ទាល់ខ្លួនគេច្រើនពេក គេចង់ឲ្យដឹងប៉ុណ្ណាក៏ប៉ុណ្ណឹងទៅ។ មនុស្សប្រុសស្រឡាញ់បំផុតនារីដែលមិនចេះដេញដោល រអ៊ូរទាំ ជាពិសេសចង់ដឹងរឿងផ្ទាល់ខ្លួនគេតែម្ដង។
៦. កុំ Drama ខ្លាំងពេក
កុំព្យាយាម Drama ដើម្បីគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍នោះ កាន់តែបង្ហាញអារម្មណ៍អ្នកច្រើនពេកទៅលើគេ គេកាន់តែមិនចង់ចូលជិតអ្នក។ មនុស្សប្រុសដែលនឹងធឹង ច្បាស់លាស់មិនចូលចិត្តសកម្មភាពបែបហ្នឹងទេ ដូច្នេះគួរតែចេះទប់ និងលាក់បាំងខ្លះ។
៧. បង្កើនទំនុកចិត្តលើខ្លួនឯង
ទំនុកចិត្តនេះត្រូវមានទាំងអស់ រូបរាង ចំណេះដឹង ការងារ។ ត្រូវចេះរៀបចំខ្លួនឲ្យកាន់តែស្អាត កាន់តែគួរឲ្យស្រឡាញ់។ ត្រូវមានចំណេះដឹង រៀនសូត្របានខ្ពស់ ហើយមានការងារមួយដែលអាចផ្គត់ផ្គង់ខ្លួនឯងបានយ៉ាងកក់ក្ដៅ។
ចង់បានអ្វីមួយយើងត្រូវបញ្ចេញសកម្មភាព មិនមែនអង្គុយតែបន់នោះទេ ស្នេហាក៏ដូចគ្នាបើអ្នកមិនប្រឹងដើម្បីអ្នកដែលអ្នកស្រឡាញ់ទេ ចុងក្រោយគេនឹងក្លាយជារបស់អ្នកផ្សេង៕
ចុចអាន៖បើអ្នកជាមនុស្សឆ្លាត ត្រូវដឹងរឿងទាំងនេះនៅពេលមានស្នេហា