បើអ្នកជាមនុស្សឆ្លាត ត្រូវដឹងរឿងទាំងនេះនៅពេលមានស្នេហា
- 2018-02-21 02:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកជាមនុស្សឆ្លាត ត្រូវដឹងរឿងទាំងនេះនៅពេលមានស្នេហា
មនុស្សស្រីឆ្លាតម្នាក់នៅពេលមានស្នេហាមិនត្រឹមតែប្រើបេះដូងនោះទេ គឺប្រើខួរក្បាលថែមទៀត។ នៅពេលដែលមានវិធីសាស្ត្រក្នុងមនោសញ្ចេតនា នោះគេមិនត្រឹមតែស្រលាញ់យើងទេ ថែមទាំងគោរពយើងទៀតផង។ ខាងក្រោមនេះគឺជាតិចនិកដែលមនុស្សឆ្លាតម្នាក់គួរមានពេលស្ថិតក្នុងមនោសញ្ចេតនាមួយ។
១. ជិតស្និទ្ធនឹងមិត្តភ័ក្ដិរបស់គេ
សម្រាប់អ្នកដែលស្រលាញ់យើងពិតមែន គេមុខជាចង់ណែនាំយើងជាមួយមិត្តគេ។ បើសិនជាយើងត្រូវគ្នាជាមួយមិត្តគេទៀត នោះចំណងស្នេហ៍របស់អ្នកទាំង២រឹតតែមាំទ្វេឡើង។
២. កុំព្យាយាមត្រួតពិនិត្យរឿងគ្រប់យ៉ាងរបស់គេ
ស្ទើរគ្រប់មនុស្សស្រីទាំងអស់គឺមានកំហុសនេះ។ នៅពេលមិននៅជិតសង្សារ ពួកគេតែងមានក្ដីបារម្ភ។ រឿងនេះកើតឡើងដោយសារ កង្វះភាពទុកចិត្តទាំងសងខាង ព្រោះបើមានភាពទុកចិត្តគ្រប់គ្រាន់គេមិនខ្វល់ថាអ្នកទៅណា នៅឯណានោះឡើយ។
៣. បង្ហាញឲ្យគេឃើញថាយើងជាមនុស្សឯករាជ្យ
គេនឹងរឹតតែស្ញប់ស្ញែងអ្នកលើសដើមប្រសិនជាអ្នកអាចបង្ហាញឲ្យគេឃើញថា យើងជាមនុស្សមិនពឹងពាក់អ្នកដទៃរឿងផ្សេងៗ ជាពិសេសរឿងលុយកាក់។ ព្រោះថាគ្មានមនុស្សប្រុសណាដែលចង់បានមនុស្សស្រីដែលចាំតែពឹងលើអ្នកដទៃនោះឡើយ។
៤. អតីតកាលមិនសំខាន់ សំខាន់បច្ចុប្បន្នភាព
អ្នកណាក៏មានអតីតកាលដែរ ខ្លះក៏ល្អទៅ ខ្លះក៏មិនសូវល្អ។ កុំដោយសារតែរឿងដែលធ្លាប់ធ្វើហើយវាយតម្លៃគេឲ្យសោះ ព្រោះអ្នកណាក៏មានកំហុសដែរ។ សូមផ្ដោតមើលថា នៅពេលនេះគេជាមនុស្សល្អឬនៅគឺល្អជាង។
៥. ពេលគេចង់ដើរចេញ សូមដោះដៃឲ្យគេចេញទៅ
ទោះបីជាមិនចង់យ៉ាងណា តែជីវិតគ្មានអ្នកណាអាចមើលដឹងរឿងទៅថ្ងៃមុខឡើយ។ ពេលខ្លះពេលវេលាអាចផ្លាស់ប្ដូរមនុស្សម្នាក់ដល់ថ្នាក់មិនគួរឲ្យជឿ។ បើមានថ្ងៃមួយ សុខៗគេមកប្រាប់ថាចង់បែកគ្នានោះក៏កុំភ្ញាក់ផ្អើលអី ព្រោះកាលៈទេសៈតែងផ្លាស់ប្ដូររហូត។ បើនៅតែតោងទាមគេទៀត នោះមិនមែនជាលទ្ធផលសម្រាប់អ្នកទាំង២ទេ គួរដោះដៃគ្នាឲ្យរកផ្លូវថ្មីទៅ៕
ចុចអាន៖
ប្រុសៗសង្កេតមើល បើមិត្តស្រីមាន ៣ ចំណុចនេះ បញ្ជាក់ថាអ្នកសំណាងបំផុត
បើចង់ដឹងថាគាត់ស្រឡាញ់អ្នកពិតឬអត់ សង្កេតសញ្ញា ៦យ៉ាងនេះ