ចង់ដឹងថាគេនៅស្រឡាញ់អ្នកឬអត់បន្ទាប់ពីបែកគ្នា មើលសញ្ញាទាំងនេះ
- 2018-02-24 05:20:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថាគេនៅស្រឡាញ់អ្នកឬអត់បន្ទាប់ពីបែកគ្នា មើលសញ្ញាទាំងនេះ
ពេលខ្លះបែកគ្នាហើយក៏មិនមានន័យថាអស់ចិត្តស្រឡាញ់ដែរ អ្នកខ្លះបែកគ្នាហើយទើបស្ដាយក្រោយ ហើយខ្លះទៀតក៏បង្ខំចិត្តបែកទាំងនោះស្រឡាញ់ជាដើម។ បើសិនបន្ទាប់ពីបែកគ្នាហើយ គេនៅបង្ហាញសញ្ញាដូចខាងក្រោម មានន័យថាគេនៅតែស្រឡាញ់អ្នក ៖
១. ផ្ញើសារ ឬ Chat មក
ទោះបីជាមិនរាល់ថ្ងៃក៏ដោយ គេអាចយូរៗផ្ញើមកម្ដងក៏វាជាចំណុចមួយដែលអ្នកអាចដឹងពីចិត្តគេខ្លះដែរ។ គេអាចនៅតែបារម្ភ និងស្រឡាញ់អ្នកទើបនៅតែចង់ដឹងពីអ្នក ហើយផ្ញើសារ ឬ Chat សួរបែបនេះ។
**២. គេព្យាយាមធ្វើឲ្យអ្នកប្រចណ្ឌគេ**
គេអាចបង្ហាញពីសកម្មភាពអ្វីមួយដែលចង់ឲ្យអ្នកប្រចណ្ឌគេ ដូចជាទៅណាមកណាជាមួយមនុស្សស្រី ឬអាចពេលនិយាយគ្នាគេនិយាយពីអ្នកណាផ្សេងទៀត។ ការពិតនេះអាចគ្រាន់តែជាការចង់ដឹងថាអ្នកនៅមានចិត្តលើគេទៀតឬអត់ប៉ុណ្ណោះ ព្រោះគេគឺនៅមានអារម្មណ៍ស្រឡាញ់ច្បាស់ណាស់។
៣. មិនចាប់ផ្ដើមស្នេហាថ្មី
ការពិតពេលខ្លះគេអាចនឹងចង់សម្រាកពីស្នេហាសិន តែហេតុផលមួយទៀតគឺគេនៅតែស្រឡាញ់ នៅតែនឹកអ្នកចាស់ទើបនៅមិនអាចរកអ្នកថ្មីបាន។ បើយូរហើយគេនៅតែមិនមានទំនាក់ទំនងជាមួយអ្នកណានោះ វាអាចជាហេតុផលដែលគេនៅមានចិត្តលើអ្នក។
៤. បន្តជួយអ្នកនៅពេលពិបាក
គេនៅតែមានវត្តមានពេលអ្នកជួបបញ្ហា ម្យ៉ាងទៀតគេក៏នៅមិនសុខដែរពេលអ្នកមានរឿងអីនោះ។ បើមនុស្សអស់ស្រឡាញ់ទៅហើយ គឺលែងខ្វល់ហើយទោះអ្នកមានរឿងអីកើតឡើងក៏ដោយ យ៉ាងច្រើនសួរមួយម៉ាត់ប៉ុណ្ណោះ។
៥. មិនភ្លេចថ្ងៃពិសេសរបស់អ្នក
គេនៅតែចងចាំថ្ងៃពិសេសៗរបស់អ្នក ដូចជាថ្ងៃកំណើតជាដើម។ គេនៅតែជូនពរអ្នក ហើយអាចនឹងមានអំណោយខ្លះសម្រាប់អ្នកក៏ថាបាន។ ម្យ៉ាងទៀតនៅពេលឃើញអ្នកជោគជ័យអ្វីមួយគេតែងតែមកអបអរអ្នកដោយផ្ទាល់ ឬពីចម្ងាយ។
វាជាសញ្ញាមួយដែលអ្នក និងគេអាចមានសង្ឃឹមឡើងវិញ ព្រោះយ៉ាងហោចណាស់ក៏យើងអាចមើលឃើញពីរឿងល្អច្រើនដែរ៕
ចុចអាន៖បញ្ហាធំៗទាំង ៦ដែលកំពុងមានចំពោះស្នេហាសម័យបច្ចុប្បន្ន