កំហុស ៦យ៉ាងដែលបុរសធ្វើឲ្យមនុស្សស្រីអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ
- 2018-02-07 03:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស ៦យ៉ាងដែលបុរសធ្វើឲ្យមនុស្សស្រីអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ
មនុស្សស្រីពេលស្រឡាញ់នរណាម្នាក់ហើយ នាងនឹងស្រឡាញ់ខ្លាំង តែបើអស់ស្រឡាញ់ហើយគ្មានអ្នកណាអាចបង្ខំនាងបានឡើយ។ អាចនឹងមានរឿងជាច្រើនដែលនាំឲ្យនាងអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ រហូតហៅលែងឮ។ ទាំងនេះគឺជារឿងដែលនាំឲ្យមនុស្សស្រីទៅជាអស់អារម្មណ៍លើស្នេហាទៀត ៖
១. អ្នកមិនដែលផ្ដោតសំខាន់លើនាង
គ្រប់ពេលនៅជាមួយនាងអ្នកតែងតែផ្ដោតទៅលើអ្វីផ្សេង ដូចជាការលេងទូរសព្ទ ឬមើលរឿង លេង Game ជាដើម។ មនុស្សស្រីឆាប់អន់ចិត្ត និងគិតច្រើនណាស់ ព្រោះសកម្មភាពបែបនេះបញ្ជាក់ថាអ្នកមិនខ្វល់ មិនយកចិត្តទុកដាក់លើនាងឡើយ។
**២. អ្នកមិនយល់ពីនាង**
ការពិតមនុស្សស្រីងាយយល់ខ្លាំងណាស់ តែពេលខ្លះអ្នកមិនចង់យល់ ឬធ្វើមិនយល់តែម្ដង។ អ្នកតែងធ្វើបញ្ច្រាសអារម្មណ៍នាង ឬធ្វើបាបចិត្តនាងដោយមិនអើពើ។ ពេលខ្លះនាងពិតជាចង់ឲ្យអ្នកយល់ពីចិត្តនាងខ្លាំង ព្រោះនាងពិតជាចង់បានវាពីមនុស្សដែលនាងស្រឡាញ់ណាស់។
៣. អ្នកគ្រប់គ្រងលើនាង
ទាំងការសម្រេចចិត្ត ការធ្វើអ្វីមួយ អ្នកតែងតែបញ្ជានេះបញ្ជានោះ ហើយបើនាងមិនធ្វើតាមទេអ្នកខឹងនាងជាដើម។ នេះជាទង្វើដ៏អាក្រក់មួយដែលធ្វើឲ្យមនុស្សស្រីឆាប់ធុញ និងមិនចូលចិត្ត ព្រោះមនុស្សស្រីក៏ត្រូវការអ្វីជារបស់ខ្លួនឯងដែរ មិនមែនចាំឲ្យតែអ្នកគ្រប់គ្រងទេ។
៤. បិទសេរីភាព និងការចូលចិត្តរបស់នាង
អ្នកតែងហាមនេះ ហាមនោះ មិនឲ្យធ្វើនេះ មិនឲ្យធ្វើនោះគ្រប់យ៉ាងឲ្យតែអ្នកមិនចូលចិត្ត។ ហាមនាងមិនឲ្យស្លៀកសំលៀកបំពាក់ដែលនាងចូលចិត្ត ហាមនាងមិនឲ្យដើរលេង ឬក៏ឲ្យនាងផ្លាស់ប្ដូរទម្លាប់ដែលនាងចូលចិត្ត។ នេះមិនមែនជារឿងល្អដែលអ្នកក្នុងនាមជាសង្សារត្រូវធ្វើឡើយ ព្រោះអាចឲ្យនាងមានអារម្មណ៍មិនល្អ និងធុញទ្រាន់ខ្លាំង។
៥. អ្នកមិនដែលឃើញទង្វើល្អៗរបស់នាង
រឿងដែលនាងធ្វើដើម្បីអ្នកជាច្រើនអ្នកមិនដែលមើលឃើញទេ តែបើនាងធ្វើអីខុសតិចតួចអ្នកចាប់បានណាស់។ ទង្វើបែបនេះបង្កឲ្យមានការអន់ចិត្ត និងធ្វើឲ្យនាងចាប់ផ្ដើមចង់ដើរចេញពីអ្នកព្រោះគិតថាគ្មានតម្លៃទោះបីជាបន្តទៀត។
៦. លេងសើចជាមួយស្រីផ្សេងទាំងកំពុងមាននាង
សម្រាប់អ្នកប្រហែលវាជារឿងលេងសើច តែសម្រាប់នាងវាជារឿងដែលធ្វើបាបចិត្តនាងខ្លាំងណាស់។ អ្នកគិតថានាងនឹងមិនអីទេឲ្យតែអ្នកនៅតែស្រឡាញ់នាង ប៉ុន្តែការគិតបែបនេះគឺខុសហើយ ព្រោះមិនយូរឡើយឲ្យតែអ្នកលេងល្បែងស្នេហ៍បែបនេះ នាងនឹងចាកចេញដោយមិនត្រឡប់ឡើយ។
មនុស្សស្រីនៅតែមានធម្មជាតិទន់ភ្លន់ផ្អែមល្ហែម ដូច្នេះបើអ្នកដឹងថាខ្លួនឯងកំពុងខុសជាមួយនាងហើយ គួរតែបញ្ឈប់ទៅមុនគ្រប់យ៉ាងបញ្ចប់៕
ចុចអាន៖កុំបន្ទោសនាងបើនាងលង់ស្រឡាញ់បុរសផ្សេង ព្រោះនេះជាមូលហេតុ