បើមិនចង់បញ្ឈរភ្នែកយប់ឡើងទេ ហាមដាច់ខាតញ៉ាំអាហារទាំងនេះមុនចូលគេង
- 2018-02-20 09:08:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់បញ្ឈរភ្នែកយប់ឡើងទេ ហាមដាច់ខាតញ៉ាំអាហារទាំងនេះមុនចូលគេង
អាការៈដែលក្រោយពេលញ៉ាំអាហារពេលល្ងាចរួច ស្រាប់តែគេងមិនលក់គឺបណ្តាលមកពីជាតិអាស៊ីតក្នុងក្រពះច្រាលឡើង។ ដូច្នេះបើអ្នកចង់ជៀសឆ្ងាយពីបញ្ហានេះ ដាច់ខាតមិនត្រូវបរិភោគអាហារទាំងប៉ុន្មាននេះឡើយ៖
១. អាហារមានជាតិខ្លាញ់
មិនថាចៀន បំពង ឬប្រភេទសាច់ដែលមានខ្លាញ់ច្រើន សុទ្ធតែអាចបណ្តាលឲ្យជាតិអាស៊ីតច្រាលឡើង។
២. សាច់ស្ទេក៖ ក្រពះយើងត្រូវការថាមពលច្រើនក្នុងការរំលាយអាហារប្រភេទនេះ ម្យ៉ាងទៀតទោះជារំលាយហើយវាក៏ត្រូវការពេលយូរដើម្បីឲ្យសារជាតិប្រូតេអ៊ីនជ្រាបទៅគ្រប់សារពាង្គកាយដែរ។
៣. ការ៉េម៖ វាមានជាតិស្ករ និងកាបូនហាយដ្រេតខ្ពស់ ដែលបង្កើនថាមពលដល់ខួរក្បាល ប៉ុន្តែជាក់ស្តែងខួរក្បាលយើងត្រូវការសម្រាកពេលគេង យើងមិនអាចចេះតែបន្ថែមថាមពលខុសពេលវេលាបែបនេះទេ។
៤. សូកូឡា៖ អ្នកគួរញ៉ាំវាពេលព្រឹក ឬពេលថ្ងៃវិញដោយសារមានជាតិកាហ្វេអ៊ីនច្រើន។ ពិតមែនហើយ សូកូឡាជួយឲ្យអ្នកមានស្មារតីស្រស់ថ្លានិងការប្រមូលអារម្មណ៍បានល្អ ប៉ុន្តែក៏មិនមែនមកប្រមូលអារម្មណ៍នៅពេលយប់ដែរ។
៥. ភីស្សា៖ ដូចដែលអ្នកបានដឹង ភីស្សាមានគ្រឿងផ្សំដែលមានប្រូតេអ៊ីនច្រើនដូចជា ឈីស ជាដើម ដែលធ្វើឲ្យក្រពះត្រូវការបញ្ចេញជាតិអាស៊ីតច្រើនដើម្បីរំលាយ។
៦. អាហារហឹរ៖ មានដូចជាំស៊ុបតុងយ៉ាំ បុកល្ហុងជាដើម ឲ្យតែមានជាតិហឹរសុទ្ធតែជះឥទ្ធិពលទៅការបញ្ចេញអាស៊ីតរបស់ក្រពះដូចគ្នា។
៧. របស់ត្រាំ និងជ្រក់
៨. គ្រឿងស្រវឹង
៩. ភេសជ្ជៈមានជាតិហ្គាស
ចុចអាន៖ទម្លាប់ញ៉ាំអាហារនិងភេសជ្ជៈ៥យ៉ាងនេះ ខួរក្បាលនឹងឆាប់ចុះខ្សោយ ភ្លេចភ្លាំងច្រើន