ទម្លាប់ញ៉ាំអាហារនិងភេសជ្ជៈ៥យ៉ាងនេះ ខួរក្បាលនឹងឆាប់ចុះខ្សោយ ភ្លេចភ្លាំងច្រើន
- 2018-02-12 02:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ញ៉ាំអាហារនិងភេសជ្ជៈ៥យ៉ាងនេះ ខួរក្បាលនឹងឆាប់ចុះខ្សោយ ភ្លេចភ្លាំងច្រើន
ខួរក្បាលគឺជាផ្នែកមួយនៃសារពាង្គកាយដែលសំខាន់បំផុតដែលជាអ្នកបញ្ជាឲ្យបេះដូងអ្នកលោត ឲ្យសួតដកដង្ហើម និងឲ្យគ្រប់ផ្នែកធ្វើការ។ ខួរក្បាលដំណើរការល្អ ក៏ព្រោះតែការបរិភោគអាហារត្រឹមត្រូវមានវីតាមីន ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ នៃផ្នែកផ្សេងៗទៀតបានល្អ ទើបធ្វើឲ្យរាងកាយទាំងមូលមានសុខភាពល្អ។ ប៉ុន្តែអាហារខ្លះទៀតមិនត្រឹមតែគ្មានវីតាមីននោះទេ តែពេលញ៉ាំច្រើនបង្កគ្រោះថ្នាក់ដល់ខួរក្បាល អង្គចងចាំធ្វើឲ្យមិនឆ្លាតនិងឆាប់ភ្លេចភ្លាំងផងដែរ។ អាហារទាំង ៧យ៉ាងនេះមានរសជាតិឆ្ងាញ់តែអ្នកគួរចៀសវាងបើមិនចង់ប៉ះពាល់ដល់ខួរក្បាល៖
១. ភេសជ្ជៈមានជាតិស្ករច្រើន
ភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជា ភេសជ្ជៈកំប៉ុងមានជាតិហ្គាស៍ ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ និងទឹកក្រូចកំប៉ុងអីជាដើម។ ភេសជ្ជៈទាំងនោះមិនត្រឹមតែបង្កឲ្យ ធាត់ និងមានជំងឺទឹកនោមផ្អែម ប៉ុណ្ណោះទេតែវាធ្វើឲ្យសមត្ថភាពខួរក្បាលចុះអន់ថយផងដែរ។ ការស្រាវជ្រាវបានបង្ហាញថាសារជាតិ Fructose ខ្ពស់ដែលមានក្នុងភេសជ្ជៈទាំងនោះនាំឱ្យខួរក្បាលបញ្ចាប្រព័ន្ធអាំងស៊ុយលីន មិនបានល្អ ដែលធ្វើឲ្យជាតិស្ករស្តុកទុកលើសកម្រិតនិងបំផ្លាញខួរក្បាលវិញ។
២. អាហារបម្លែងជាតិខ្លាញ់
អាហារដែលបម្លែងជាតិខ្លាញ់ដូចជា ប៊ីផ្អែម គ្រីម(Cream) នំខេក ជាដើម ដែលមានផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាល។ ការសិក្សាបានរកឃើញថានៅពេលដែលមនុស្សបរិភោគប្រភេទអាហារទាំងនេះយូរទៅ ពួកគេនឹងកើនឡើងហានិភ័យដែលប្រឈមនឹងជំងឺវង្វេង, ការចងចាំទាប, ថយចុះបរិមាណខួរក្បាលនិងថយចុះការយល់ដឹងផងដែរ។
៣. អាហារកែច្នៃ
អាហារកែច្នៃមានដូចជាដំឡូងកញ្ចប់ សាច់ក្រក (Hot Dog) ប្រហិត មីកញ្ចប់ និងអាហារធ្វើស្រាប់ផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារឬផ្សារទំនើប។ អាហារទាំងនោះមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពខួរក្បាល។ ការសិក្សាលើមនុស្ស 52 នាក់បានរកឃើញថា អ្នកដែលនិយមចូលចិត្តញ៉ាំអាហារកែច្នៃប្រភេទនេះ ជាតិស្ករក្នុងខួរក្បាលថយចុះ និងបាត់បង់ជាលិកាខួរក្បាលផងដែរ ដែលជាកត្តាបណ្ដាលឲ្យលែងសូវឆ្លាត ទៅជាស្ពឹក ហើយកើតជំងឺវង្វេងផងដែរ។
៤. ស្ករសម្រាប់ដាក់បន្ថែមក្នុងភេសជ្ជៈឬអាហារគ្មានរសជាតិ
អ្នកចូលចិត្តប្រើស្ករបន្ថែមក្នុងកែវកាហ្វេឬចានអាហារប្រចាំថ្ងៃ អាចនឹងខូចខួរក្បាលនៅថ្ងៃក្រោយ។ស្ករប្រភេទនេះធ្វើឡើងពីសារជាតិ phenylalanine, methanol and អាស៊ីដaspartic។ សារជាតិ Phenylalanine អាចកាត់ឆ្លងកាត់រនាំងឈាមខួរក្បាល ហើយចូលទៅរំខានការផលិតរបស់សរសៃប្រសាទ។ ម្យ៉ាងទៀតស្ករបន្ថែមនេះ មានសារធាតុគីមីដែលខួរក្បាលប្រឈមមុខនិងភាពតានតឹងខ្លាំង។
៥. ស្រា
ស្រាឬស្រាបៀគឺជាអ្វីដែលគ្រប់គ្នាមិនអាចខ្វះបានពេលញ៉ាំអាហារជួបជុំ ឬកម្មវិធី ជប់លៀងផ្សេងៗ។ ប៉ុន្តែការផឹកស្រាច្រើនគឺប៉ះពាល់ ដល់ខួរក្បាលជាខ្លាំង ដែលធ្វើឲ្យជាលិកាខួរថយចុះ ព្រមទាំងជាតិអាល់កុលនេះទៅរំខានដល់ប្រព័ន្ធសរសៃប្រសាទទៀតផង។