បើ​មាន​អារម្មណ៍​ថា​ហត់នឿយពិបាក​នឹង​កាន់​ដៃ​គ្នា​ទៅ​មុខ​ពេក ក៏​លែង​ទៅ

  • 2018-02-20 08:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ឆ្ងល់​អី បើ​មនោសញ្ចេតនា​អ្នក​កាន់​តែ​យូរ​កាន់​តែ​អស់​សង្ឃឹម​នោះ ព្រោះ​មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ជួប​រឿង​បែប​ហ្នឹង វា​សឹង​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​គូ​ស្នេហ៍​។

រូបតំណាង

ពេល​ដែល​ហត់​ខ្លាំង​ពេក​ប្រហែល​អ្នក​ធ្លាប់​សួរ​ខ្លួន​ឯង​ថា «តើ​ស្នេហា​នេះ​អាច​បន្ត​ដល់ពេល​ណា?» គ្រប់​យ៉ាង​ហាក់​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​ទុក​របស់​អ្នក ព្រោះ​ពេល​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង​អ្នក​គិត​ថា​គេ​ជា​មនុស្ស​ដែល​អ្នក​ជ្រើសរើស​ចុង​ក្រោយ​បំផុត គេ​ជា​មនុស្ស​ដែល​អាច​ឲ្យ​អ្នក​មាន​សុភមង្គល​បំផុត តែ​កន្លង​ហួស​យូរ​ទៅ​អារម្មណ៍​ល្អៗ អារម្មណ៍​ដែល​ធ្លាប់​មាន​សេខក្ដី​សុខ​ក៏​ចាប់​ផ្ដើម​បាត់បង់​ម្ដង​បន្តិច​ៗ​រហូត​សឹង​តែ​លែង​មាន។

ធ្លាប់​ចង់​បោះបង់វា​មែន​ទេ? តែ​ពេល​ខ្លះ​ក៏​មិន​ដាច់​ចិត្ត ព្រោះ​ស្ដាយ​អនុស្សាវរីយ៍​ដែល​ធ្លាប់​មាន​ជាមួយ​គ្នា​ពីមុន​មក។ តែ​អ្នក​ត្រូវ​ចាំ​ថា​មិន​អាច​ដោយសារ​តែ​ការ​សោកស្ដាយ​ពេលវេលា​ប៉ុណ្ណឹង​មក​បំផ្លាញ​ជីវិត​អ្នក​ឡើយ។ មិន​អាច​ចេះ​តែ​យំ ចេះ​តែ​ពិបាក​ចិត្ត​រាល់​ថ្ងៃ​ឡើយ​ បើ​ហត់​ខ្លាំង​ពេក​កុំ​ទ្រាំ​អី។

រូបតំណាង

ស្នេហា​ដែល​អ្នក​ទទួល​បាន​គួរ​តែ​ល្អ​ជាង​នេះ ផ្អែមល្ហែម​ជាង​នេះ គួរ​តែ​ស្រឡាញ់​គ្នា​កាន់​តែ​យូរ​កាន់​តែ​ពិសេស តែ​បើ​វា​មិន​អាច​ទេ ក៏​លែង​វា​ទៅ។ ត្រូវ​ចាំ​ថា​ដំណាក់​កាល​នេះ​គឺ​មាន​មនុស្ស​ច្រើន​ណាស់​បាន​បោះបង់​ចោល ក៏​ព្រោះ​តែ​ពួក​គេ​ពិបាក​ក្នុង​ការ​កាន់​ដៃ​គ្នា​ទៅ​មុខ​ទៀត ពួក​គេ​បាត់បង់​ជំនឿ​ចិត្ត អស់​សង្ឃឹម ខក​ចិត្ត តែ​បើ​អ្នក​គិត​ថា​អ្នក​ទាំង​ពីរ​អាច​ឆ្លង​ផុត​ដំណាក់​កាល​នេះ​បាន ត្រូវ​តស៊ូ​ជាមួយ​គ្នា​រហូត​ដល់​ជោគជ័យ ហើយ​បើ​មើល​ឃើញ​ថា​កាន់​តែ​បន្ត​កាន់​តែ​ឈឺចាប់​នោះ ដោះលែង​វា​ទៅ ព្រោះ​ជីវិត​យើង​នៅ​មាន​ឱកាស​ជាច្រើន​ទៀត​មិន​អាច​ឃុំ​ខ្លួន​ឯង​ក្នុង​ទឹក​ភ្នែក​បែប​នេះ​រហូត​ទេ។

បើ​អស់កម្លាំង​ដើរ​ទៅ​មុខ​ហើយ ឈប់​ទៅ ហើយបើ​កាន់​ដៃ​គ្នា​គ្មាន​សុភមង្គល​នោះ លែង​ដៃ​ទៅ៕​

រូបតំណាង

ចុចអាន៖កុំ​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​អ្នក​បាត់បង់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទថ្មី