កុំ​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​អ្នក​បាត់បង់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង

  • 2018-02-14 07:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃមួយ​អ្នក​ដែល​អ្នកភ្ញាក់​ឡើង អ្នក​នឹង​ដឹង​ថា​គ្មាន​វត្តមាន​មនុស្ស​ម្នាក់​នោះ​ទៀត​ទេ ហើយ​ពេល​នេះ​ប្រហែល​ជា​នាង​​នៅ​កន្លែង​ដ៏​ឆ្ងាយ​ពី​អ្នក។

កំឡុង​ពេល​ដែល​នៅ​ជាមួយ​គ្នា​តើ​អ្នក​បាន​ចំណាយ​ទៅ​លើ​អី​ខ្លះ? ១ឆ្នាំ ២ឆ្នាំ ដែល​អ្នក​ស្រឡាញ់​គ្នា​តើ​អ្នក និង​នាង​​បាន​លះបង់​អ្វី​ខ្លះ​សម្រាប់​គ្នា? អាច​ចំណាយ​ពេល​គិត​បន្តិច​បាន​ទេ? តើ​អ្នក​ព្យាយាម​ថែរក្សា​នាង​បាន​ដល់​កម្រិត​ណា​ដែរ? ឬ​គ្រាន់​តែ​ចេះ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​យំ ឈឺចាប់ ដោយសារ​តែ​អ្នក​ទេ?

ពេល​ឈ្លោះ​គ្នា​អ្នក​តស៊ូ​ប៉ុណ្ណា​ដើម្បី​យក​នាង​មក​វិញ ហើយ​នាង​តស៊ូ​ប៉ុណ្ណា​ដើម្បី​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​ទៅ​មុខ​ទៀត? ឬ​អ្នក​គ្រាន់​តែ​ចេះ​ធ្វើ​ឲ្យ​នាង​យំ​ហើយ រួច​ដើរ​ចេញ​ទុក​នាង​ចោល ឬ​រហូត​ដល់​នាង​ទៅ​តាម​និយាយ​ជាមួយ​អ្នក​ឲ្យ​ល្អ​នឹង​គ្នា​វិញ? សាក​គិត​បន្តិច​បាន​ទេ​ថា​នាង​លះបង់​អី​ខ្លះ​សម្រាប់​អ្នក?

ប៉ុន្តែ​ប្រហែល​វា​យឺត​ពេល​ទៅ​ហើយ​ទោះ​បី​អ្នក​គិត​ឃើញ​រឿង​ល្អៗ​របស់​នាង​ក៏​ដោយ ព្រោះ​ពេល​នេះ​នាង​មិន​នៅ​ទី​នេះ​ទៀត​ឡើយ។ នាង​មិន​បាន​ឮ​អ្នក​ស្រែក​ហៅ និង​មិន​បាន​ដឹង​ថា​អ្នក​ស្ដាយ​ក្រោយ​ឡើយ។ កុំ​ចាំ​រហូត​ដល់​នាង​ឆ្អែត​ចិត្ត​ទើប​អ្នក​ដឹង​ខ្លួន​ថា​បាន​ធ្វើ​ខុស​នោះ។ ធម្មជាតិ​មនុស្ស​ស្រី​នៅ​តែ​ទន់ភ្លន់ ចិត្ត​ទន់ ចូលចិត្ត​ភាព​ផ្អែមល្ហែម​ ការ​យក​ចិត្ត​ទុក​ដាក់ ការ​លួង​លោម តែ​ទាំង​នេះ​ប្រហែល​អ្នក​គិត​ថា​នាង​រំខាន នាង​គួរ​ឲ្យ​ធុញ ទើប​អ្នក​បាន​ច្រាន​នាង​ចោល​រហូត​ដល់​នាង​ឆ្អែត​ចិត្ត​ដើរចេញ​ពី​អ្នក។

ពេល​បាត់បង់​នាង​ទៅ កុំ​នឹក​នាង​អី កុំ​យំ​ដោយ​សារ​ចង់​បាន​នាង​ត្រឡប់​មក​វិញ​អី ព្រោះ​ថ្ងៃ​នោះ​ប្រហែល​ជា​គ្មាន​ទេ។ មនុស្ស​ស្រី​ម្នាក់​ដែល​ធ្លាប់​មើល​ថែ​អ្នក​ ទាំង​ឈឺ​ទាំង​ជា បារម្ភ​ពី​អ្នក មិន​ដែល​ភ្លេច​អ្នក និង​តស៊ូ​មក​រហូត​ទោះ​ពេល​ខ្លះ​នាង​អន់ចិត្ត នាង​ឈឺចាប់ នាង​ឯកា​យ៉ាង​ណា​ក៏​ដោយ តែ​បែរ​ជា​អ្នក​មើល​មិន​ឃើញ ហើយ​បំភ្លេច​ចោល។

កុំ​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​អ្នក​បាត់បង់​មនុស្ស​ស្រី​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ខ្លាំង ព្រោះ​អ្នក​មិន​បាន​ថែនាង​ឡើយ​ ដូច្នេះ​វា​ជា​ការ​តបស្នង​មួយ​ដ៏​សក្ដិសម​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​យក៕​

ចុចអាន៖សម្រង់​ឃ្លា Caption សោកសៅ​ត្រូវ​​អារម្មណ៍​អ្នក​ឯកោ​​ខ្លាំង​ដល់​កំពូល

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី