៧ រឿងអ្នកអាចធ្វើចំពោះមិត្តសម្លាញ់បាន ដោយមិនចាំបាច់ប្រើលុយអស់មួយកាក់មួយសេន
- 2018-02-20 04:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ រឿងអ្នកអាចធ្វើចំពោះមិត្តសម្លាញ់បាន ដោយមិនចាំបាច់ប្រើលុយអស់មួយកាក់មួយសេន
មនុស្សមួយចំនួនឲ្យតម្លៃលុយច្រើនជាងមិត្តភាព ប៉ុន្តែនោះមិនមែនជាមិត្តភាពពិតប្រាកដឡើយ។ បើអ្នកពិតជាស្រលាញ់រាប់អានគ្នាពិតប្រាកដមែន រឿង ៦ យ៉ាងនេះ ដែលអ្នកអាចធ្វើចំពោះមិត្តសម្លាញ់បាន ដោយមិនចាំបាច់ប្រើលុយមួយកាក់៖
១.ឲ្យពេលវេលាផ្ទាល់ខ្លួន៖ ទោះជាអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំងកម្រិតណា ក៏ពេលខ្លះម្នាក់ៗត្រូវការពេលវេលាសម្រាប់ខ្លួនឯង ទៅធ្វើកិច្ចការដែលជាអាថ៌កំបាំង។
២.មិនឲ្យមិត្តប្រឈមមុខនឹងបញ្ហាម្នាក់ឯង៖ នៅពេលមិត្តមានទុក្ខលំបាកណាមួយអ្នកជាមិត្តគួរតែបង្ហាញខ្លួន និងរួមគ្នាដោះស្រាយ។
៣.ស្រលាញ់ដល់គ្នាទៅវិញទៅមក៖ ក្ដីស្រលាញ់រវាងមិត្តភ័ក្ដិ និងសង្សារគឺដូចគ្នា ខុសតែមនោសញ្ចេតនាប៉ុណ្ណោះ ដូចនេះហើយអ្នកមិនគួរងប់ងុលតែជាមួយស្នេហាភ្លេចមិត្តឡើយ។
៤.ផ្ដល់នូវភាពកក់ក្ដៅ៖ មិត្តល្អប្រៀបដូចជាសមាជិកនៅក្នុងគ្រួសារ ដូច្នេះហើយត្រូវផ្ដល់ភាពកក់ក្ដៅឲ្យពួកគេ ដោយមិនឲ្យមិត្តមានអារម្មណ៍ឯកា។
៥.ស្មោះត្រង់៖ រឿងនេះមិនត្រូវការប្រាក់ឡើយ គឺត្រូវការតែចិត្តប៉ុណ្ណោះ។ អ្នកត្រូវស្មោះត្រង់ជាមួយមិត្តសម្លាញ់ជានិច្ច មិនថាមានអ្វីកើតឡើងឡើយ។
៦.រាប់អានក្រុមគ្រួសារមិត្តភ័ក្ដិ៖ មិត្តភ័ក្ដិដែលមានមនោសញ្ចេតនាជ្រាលជ្រៅ គឺគ្រួសារ និងគ្រួសារស្គាល់ និងរាប់អានគ្នាជិតស្និទ្ធដូចបងប្អូន។
៧.លើកទឹកចិត្ត៖ មិនចាំបាច់តែការទិញរបស់របរមានតម្លៃឲ្យទេ ពាក្យសម្ដីជូនពរ និងកោតសរសើរក៏ជាការលើកទឹកចិត្តមិនអាចខ្វះបានដែរ៕
ចុចអាន៖៨ ដោះស្រាយបញ្ហាងាយស្រួល ដើម្បីធ្វើឲ្យជីវិតកាន់តែមានសុភមង្គល