៨ ដោះស្រាយបញ្ហាងាយស្រួល ដើម្បីធ្វើឲ្យជីវិតកាន់តែមានសុភមង្គល
- 2018-02-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ ដោះស្រាយបញ្ហាងាយស្រួល ដើម្បីធ្វើឲ្យជីវិតកាន់តែមានសុភមង្គល
ដំណោះស្រាយដែលធ្វើឲ្យជីវិតងាយស្រួល គឺមិនពិបាកឡើយ ដោយគ្រាន់តែអ្នកធ្វើរឿងទាំង ៨ នេះទៅបានហើយ។ កញ្ញា នឹងបង្ហាញពីដំណោះស្រាយងាយៗ ៨ យ៉ាងដើម្បីធ្វើឲ្យជីវិតកាន់តែមានសុភមង្គល៖
១.បង្កើនភាពរស់រវើក
ដំណោះស្រាយងាយៗដែលជួយឲ្យជីវិតកាន់តែរលូន គឺការធ្វើខ្លួនឯងឲ្យសកម្មជាមួយកិច្ចការផ្សេងៗ។ មួយវិញទៀត គឺការហាត់ប្រាណធ្វើឲ្យសុខភាពល្អ បញ្ចេញជាតិពុល មុខមាត់កាន់តែស្រស់ស្រាយ។
**២.រស់នៅក្នុងបច្ចុប្បន្ន**
បើអ្នកដាក់រឿងរ៉ាវពីអតីតកាលចុះ ហើយរស់នៅដោយភាពស្ញប់ចិត្តក្នុងពេលបច្ចុប្បន្នបានជីវិតពិតជាមានន័យខ្លាំងណាស់។ ដូចនេះរឿងមិនបានកាលពីមុនៗ មិនបាច់គិតនាំឲ្យធ្ងន់ខួរក្បាលទៀតឡើយ។
៣.ជម្រះបំណុលរបស់អ្នក
ដើម្បីឲ្យជីវិតអ្នកមានភាពជ្រះស្រឡះ គួរតែគិតគូររឿងបំណុលទាំងអ្នកជំពាក់គេ ទាំងគេជំពាក់អ្នកឲ្យបានម៉ត់ចត់ និងច្បាស់លាស់ល្អ។ តែបើអ្នកមិនមានជំពាក់នរណាទេ គួរតែធ្វើផែនការសន្សំលុយទុកពេលមានបញ្ហា។
៤.ឈប់ប្រៀបធៀបខ្លួនទៅអ្នកដទៃ
ការមិនប្រៀបធៀបទៅអ្នកដទៃ ជួយឲ្យជីវិតស្រស់ថ្លាឡើងៗ។ ដូច្នេះមនុស្សមានក្ដីសុខក្នុងខ្លួន គឺការមិនមិនប្រកួតប្រជែង។
៦.ថែរក្សាសម្រស់
សម្រស់គឺជាក្ដីសុខមិនមានអ្វីប្រៀបបានក្នុងជីវិតបំផុត។ មនុស្សណាក៏ចង់ឲ្យខ្លួនឯងស្រស់ស្អាតរហូតដែរ។
៧.សាកធ្វើអ្វីថ្មីក្នុងជីវិត
ការដែលសាកល្បងធ្វើអ្វីថ្មីដូចជាឡើងភ្នំ ជិះខ្សែរ៉ក មុជទឹកបាតសមុទ្រមើលផ្កាថ្ម គឺជាអ្វីដែលមានខ្លាំងណាស់ ព្រោះរឿងទាំងនេះមិនចេះតែមានឱកាសបានធ្វើឡើយ។
៨.មើលខ្លួនឯងឡើងវិញ
ព្យាយាមមើលខ្លួនឯងរកចំណុចខ្វះខាត ឬភាពលេចធ្លោដើម្បីអភិវឌ្ឍ និងកែច្នៃអ្វីបន្ថែមទៀត ទើបជីវិតមានន័យ៕
ចុចអាន៖៩ការពិតក្នុងជីវិត ដែលអ្នកត្រូវយល់ហើយតឿនប្រាប់ខ្លួនឯងឲ្យចាំ