បើ​ធ្លាប់​ខក​ចិត្ត ឬស្រពិចស្រពិល​រឿង​ស្នេហា សៀវភៅ​មួយ​ក្បាល​នេះ​អាច​ជួយ​អ្នក​បាន

  • 2018-02-19 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯង​​​មិន​អាច​រក​ឃើញទំនាក់ទំនងស្នេហាមួយដែលសមប្រកបដែរឬទេ? អ្នកធ្លាប់បាក់ទឹកចិត្តដោយសារតែបញ្ហាស្នេហា ព្រោះ​តែ​ការបែកបាក់ ការ​ក្បត់ចិត្ត បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ពិបាកនឹងចាប់ផ្ដើមជាមួយអ្នកថ្មី​។

រូបតំណាង

មនុស្ស​ម្នាក់ៗត្រូវការសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែទទួលបានស្នេហាមួយដែលជោគជ័យនោះឡើយ។ ជាអកុសល មនុស្សមួយចំនួនបានគិតខ្លី បន្ទាប់ពីបែកបាក់ស្នេហា ខណៈមួយចំនួនទៀតបានប្រើប្រាស់ស្នេហាក្នុងផ្លូវខុស ដែលជាលទ្ធផលធ្វើឲ្យការសិក្សាធ្លាក់ចុះ ឬបរាជ័យក្នុងជីវិតការងារព្រោះតែផ្ដោតសំខាន់លើស្នេហា។

តើស្នេហាពិតជារឿងអាក្រក់បែបនេះមែនឬ? មិនដូច្នោះទេ ដូចអ្នកប្រាជ្ញជនជាតិចិន Lao Tzu បាននិយាយថា អារម្មណ៍ត្រូវបានស្រឡាញ់យ៉ាងខ្លាំងដោយនរណាម្នាក់ផ្ដល់នូវកម្លាំងដ៏មហិមាដល់អ្នក ហើយអារម្មណ៍ដែលអ្នកស្រឡាញ់នរណាម្នាក់យ៉ាងខ្លាំងវិញផ្តល់នូវកម្លាំងចិត្តដ៏អស្ចារ្យដល់អ្នក (Being deeply loved by someone gives you strength, while loving someone deeply gives you courage)។​

រូបតំណាង

ខ្លួនយើងតែម្នាក់ យើងសឹងមិនអាចស្រឡាញ់ ឬបំពេញតម្រូវការខ្លួនឯងបានផង ចុះទម្រាំតែចែករំលែកអ្វីទាំងនេះជាមួយនឹងមនុស្សម្នាក់ទៀត តើវាអាចទៅរួចទេ? អ្វីដែលអ្នកទាំងអស់គ្នាត្រូវការនោះ គឺការរៀបចំខ្លួនឲ្យបានរួចរាល់មុននឹងចាប់ផ្ដើមទំនាក់ទំនងជាមួយនរណាម្នាក់ ក៏ដូចជាការរៀនសូត្រពីកំហុសឆ្គងដែលធ្លាប់កើតមាននៅក្នុងទំនាក់ទំនងកន្លងមក។

បើ​អ្នក​ធ្លាប់​ជួប​រឿងទាំង​អស់​នេះ សៀវភៅមួយក្បាលនេះ អាចជាអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នក មុននឹងសម្រេចចិត្តបង្កើតចំណងសេ្នហាជាមួយនរណាម្នាក់។ ម្យ៉ាង​ទៀតសៀវភៅ​នេះ​អាចជួយអ្នកក្នុងការកសាងទំនាក់ទំនងដ៏ប្រសើរមួយសម្រាប់អ្នក និងដៃគូ ក៏ដូចជាបង្ហាញពីវិធីប្រើប្រាស់កម្លាំងចិត្តបានមកពីស្នេហា​។

លើសពី​នេះវាក៏​ជួយ​បក​ស្រាយ​នូវ​រាល់​ភាព​ស្រពិចស្រពិល​ក្នុង​ការ​ជ្រើសរើស​ដៃ​គូ​​ផង​ដែរ ដែល​ជាជំនួយ​កុំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស​ក្នុង​ពេល​ចង់​បាន​នរណា​ម្នាក់​មក​ធ្វើ​ជា​គូជីវិត។

សៀវភៅ My Em-Perfect Partner នេះត្រូវបានបែកចែកជា ៥ជំពូក ដែលមានដូចជា What tears us apart, Ahead of Confession, In Relationship, Some Beautiful Love Stories និង My Em-Perfect Partner។

លោកអ្នកអាចរកទិញសៀវភៅនេះបាន ដោយទំនាក់ទំនងផ្ទាល់ទៅកាន់អ្នកសរសេរ តាមរយៈអាស័យដ្ឋានអ៊ីម៉ែល cheapanhasithpel@gmail.com ឬទូរស័ព្ទលេខ 017 550 559/ 093 800 179៕

ចុចអាន៖នៅ​ពេល​​ភាព​អស់​សង្ឃឹម​ឡើង​ដល់​កំពូល​ហើយ គឺ​មាន​តែ​លែង​ដៃ​គ្នា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទថ្មី