សួរខ្លួនឯង ១៥ សំណួរនេះ អ្នកប្រាកដជារកឃើញពន្លឺជីវិតកាន់តែឆាប់
- 2018-02-13 01:48:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួរខ្លួនឯង ១៥ សំណួរនេះ អ្នកប្រាកដជារកឃើញពន្លឺជីវិតកាន់តែឆាប់
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រហែលជាបានឆ្លងកាត់ចម្ងល់ជាច្រើនដែលអ្នកតែងតែសួរទៅកាន់អ្នកដទៃមានចំណេះដឹងជ្រៅជ្រះជាងឲ្យជួយដោះស្រាយ។ ប៉ុន្តែក្រៅពីស្វែងរកចម្លើយពីមនុស្សទាំងនោះ តើអ្នកធ្លាប់ចោតសួរខ្លួនឯងដែរឬទេ? យ៉ាងណាមិញ ខាងក្រោមនេះជាកម្រងសំណួរល្អៗចំនួន ១៥ ដែលអ្នកត្រូវតែសួរខ្លួនឯង ដើម្បីដាសសតិអារម្មណ៍ឲ្យយល់ពីស្ថានភាពជីវិតខ្លួនរឹតតែច្បាស់ឡើង៖
-ខ្លួនឯង
១.តើខ្ញុំកំពុងតែរីករាយជាមួយជីវិតរាល់ថ្ងៃនេះទេ?
២.តើខ្ញុំកំពុងតែរៀនសូត្រអ្វីដែលថ្មីទេ?
៣.តើខ្ញុំឈានដល់ចំណុចដែលខ្ញុំប្រាថ្នាហើយឬនៅ?
៤.តើខ្ញុំកំពុងតែរស់នៅ តាមអ្វីដែលខ្ញុំបានគ្រោងទុកដែរឬទេ?
៥.តើខ្ញុំកំពុងផ្ដល់ក្ដីស្រឡាញ់ និងទទួលបានក្ដីស្រឡាញ់ពីមនុស្សជុំវិញដែរឬទេ?
-ការងារ
១.តើខ្ញុំកំពុងតែរីករាយជាមួយការងារធ្វើរាល់ថ្ងៃនេះដែរឬទេ?
២.តើការប្រឹងប្រែងរបស់ខ្ញុំផ្ដល់លទ្ធផលគាប់ចិត្ត អាចទទួលយកបានហើយឬនៅ?
៣.ហេតុអ្វីបានជាខ្ញុំត្រូវចាប់យកអាជីពមួយនេះជាជម្រើសសម្រាប់ជីវិត?
៤.តើខ្ញុំពេញចិត្តជាមួយការងារនេះ ដោយសារតែប្រាក់ខែតែមួយមុខទេ?
៥.តើខ្ញុំកំពុងប្រឹងប្រែង ក្នុងការបង្កើនសមត្ថភាពខ្លួនឯងសម្រាប់វិជ្ជាជីវៈមួយនេះដែរទេ?
-ផលិតផល
១.តើខ្ញុំបានផ្ដល់អ្វីខ្លះដល់សង្គម?
២.តើខ្ញុំកំពុងគ្រប់គ្រងពេលវេលា និងការប្រឹងប្រែងរបស់ខ្លួន បានត្រឹមត្រូវដែរឬទេ?
៣.តើខ្ញុំបានព្យាយាមរក្សាទឹកចិត្តសប្បុរស ចេះជួយយកអាសា និងបើកចិត្តឲ្យទូលាយទេ?
៤.តើភាគច្រើនខ្ញុំគ្រប់គ្រងជីវិតខ្លួនឯងបាន ឬក៏ឲ្យជីវិតរសាត់អណ្ដាតតាមព្រេងសំណាង?
៥.តើខ្ញុំចង់បន្សល់ស្នាដៃអ្វីខ្លះឲ្យមនុស្សជំនាន់ក្រោយ?
ចុចអាន៖រឿង ៥ យ៉ាងតូចៗដែលផ្ដល់នូវកម្លាំងមកដល់ជីវិត