រឿង ៥ យ៉ាងតូចៗដែលផ្ដល់នូវកម្លាំងមកដល់ជីវិត
- 2018-02-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥ យ៉ាងតូចៗដែលផ្ដល់នូវកម្លាំងមកដល់ជីវិត
ជីវិត គឺជាកន្លែងប្រមូលផ្ដុំបញ្ហា តែបើយើងមិនចេះគ្រប់គ្រង និងរកអ្វីមកបន្ថែមរសជាតិឲ្យជីវិតទេ អ្នកនឹងក្រៀមក្រំរហូត។ ដូចនេះ កញ្ញា សូមបង្ហាញពីរឿងមួយចំនួន ដែលអាចជួយឲ្យជីវិតអ្នកពោរពេញដោយកម្លាំង៖
១.មិនមែនជាអ្នកស្ដាប់ល្អ៖ ប្រសិនបើអ្នកដទៃចាត់ទុកអ្នកបញ្ចេញសំឡេងទួញសោកដាក់ នោះជីវិតអ្នកក៏គ្មានថ្ងៃបានស្រស់ស្រាយដែរ។
២.កុំសូវចាប់អារម្មណ៍បណ្ដាញសង្គម៖ បណ្ដាញសង្គមឥឡូវសម្បូរទៅដោយរឿងអាណោចអាធ័ម សាហាវព្រៃផ្សៃ អសីលធម៌ និងរឿងមិនបានការជាច្រើនទៀត។ ដូចនេះបើអ្នកយកពេលទៅមើលវាច្រើន នោះខួរក្បាលក៏មិនស្រឡះល្អដែរ។
៣.កុំអើពើនឹងជម្លោះតូចតាច៖ រឿងដណ្ដើមប្រុស/ស្រីគ្នា ស្នេហាត្រីកោណ ឬជម្លោះគ្មានប្រយោជន៍របស់ស្ទាវៗ អ្នកមិនគួរតែខ្វាយខ្វល់ជាមួយឡើយ ព្រោះនាំឲ្យជីវិតអ្នកសោកសៅពេលឃើញរឿងទាំងនោះ។
៤.ញ៉ាំបាយជាមួយមនុស្សដែលខ្លួនស្រលាញ់៖ គួរចំណាយពេល ឬអាចនិយាយបានថាឆ្លៀតពេលទៅញ៉ាំអាហារជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ។ ជាពិសេសគឺឪពុកម្ដាយ យាយតាមានវ័យចំណាស់ៗតែម្ដង។
៥.កុំគិតអ្វីដែលមិនប្រុងនឹងកើត៖ ទុកខួរក្បាលឲ្យនៅស្រឡះល្អ ដោយមិនត្រូវគិតពីរឿងណាដែលគ្មានមិនទាន់កើតឡើងផង៕
ចុចអាន៖ឆ្លងកាត់ពេលវេលាទាំង ៥នេះ ទើបមនុស្សអាចយល់អត្ថន័យជីវិតខ្លួនច្បាស់