ឆ្លង​កាត់​ពេល​វេលា​ទាំង ៥​នេះ ទើប​មនុស្ស​​អាច​យល់​​អត្ថន័យ​​ជីវិត​ខ្លួន​​ច្បាស់

  • 2018-02-12 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចំណាយ​ចោល​មួយ​ថ្ងៃ​ៗ​ជាមួយ​រឿងរ៉ាវ​ជា​ច្រើន​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​​ពេល​ខ្លះ​យើង​ភ្លេច​គិត​គូរ​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ជីវិត​មួយ​នេះ​រស់​មាន​ន័យ។ ទី​បំផុត​ដល់​ពេល​មួយ​​ដែល​មិន​អាច​បក​ក្រោយ​បាន ទើប​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ ហើយ​អ្វី​ដែល​ខ្លួន​បាន​ខិតខំ​ចំណាយ​ពេល​​រក​មក​ស្ទើរ​មួយ​ជីវិត​នោះ ក៏​ប្រែ​ជា​លែង​មាន​ន័យ។ សម្រាប់​មនុស្ស​ភាគ​ច្រើន ទាល់​តែ​ធ្លាប់​ជួប​ស្ថានភាព​ទាំង ៦​នេះ ទើប​​ពួក​គេ​​អាច​យល់​ពី​ជីវិត​ច្បាស់​បំផុត៖

រូបតំណាង

**១. នៅ​ពេល​ជួប​​ទុក្ខ​លំបាក**

នៅ​ពេល​ជួប​ទុក្ខ​លំបាក យើង​នឹង​បាន​ដឹង​ថា​អ្នក​ណា​គឺ​ជា​មិត្ត​ពិត​ប្រាកដ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​យើង​នឹង​ដឹង​ថា​គួរ​ជ្រើសរើស​សេពគប់​មនុស្ស​ប្រភេទ​ណា។

២. ពេល​ធ្លាក់​ខ្លួន​ឈឺ

ពេល​ធ្លាក់​ខ្លួន​ឈឺ​ មនុស្ស​នឹង​ឲ្យ​តម្លៃ​លើ​រាងកាយ​របស់​ខ្លួន​នៅ​លំដាប់​ទី​១ ក្រៅ​ពី​នេះ​គឺ​គ្មាន​ន័យ​ទាំង​អស់ ព្រោះ​ថា​បើ​រាងកាយ​ប្រើ​ការ​អ្វី​លែង​បាន​ហើយ អ្វី​ដែល​មាន​ជាប់​ខ្លួន​ក៏​លែង​មាន​ន័យ​ត​ទៅ​ទៀត​ដែរ។

៣. នៅ​ពេល​ចូលនិវត្តន៍

មិន​ថា​នៅ​ពេល​ធ្វើ​ការ​អ្នក​មាន​តួនាទី​តូច​ ឬ​ធំ នៅ​ថ្ងៃ​មួយ​អ្នក​ក៏​ត្រូវ​ក្លាយ​ជា​មនុស្ស​ចាស់​ដែល​ចូលនិវត្តន៍​ដូច​ៗ​គ្នា។

៤. នៅ​ពេល​ជាប់​គុក

ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ប៉ុន្តែបើ​ធ្វើ​ល្អ​មិន​​ទាន់​បាន​ល្អ ធ្វើ​អាក្រក់​បែរ​មិន​បាន​អាក្រក់ នោះ​គឺ​ដោយ​សារ​បុណ្យ និង​បាប​ពី​អតីតកាល​មិន​ទាន់​អស់។ ថ្ងៃ​ណា​ដែល​បុណ្យ​និង​បាប ក្នុង​អតីតកាល​​នោះ​​អស់ បាបកម្ម​ដែល​ខ្លួន​ធ្លាប់​បាន​សាង​នឹង​ត្រូវ​តបស្នង​យ៉ាង​ស័ក្ដិសម។

៥. ពេល​ជិត​ដាច់​ខ្យល់

កើត​មក​មិន​យក​អ្វី​​មកបាន ស្លាប់​ទៅ​ក៏​យក​អ្វី​ត្រលប់​ទៅ​វិញ​មិនបាន​ដូច​គ្នា។ នៅ​ពេល​នោះ គ្រប់​យ៉ាង​ដែល​​ខំ​ស្រវេស្រវា​រក​មក​ ក៏​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ដក់​លើ​ផ្កា​ស្មៅ ដែល​ត្រូវ​ហួត​ហើរ​អស់​ទៅ​វិញ​ពេល​ព្រះ​អាទិត្យ​រះ។

ដូច្នេះ​មាន​ជីវិត សូម​គិត​ល្អ និយាយ​ល្អ ធ្វើ​ល្អ រស់​នៅ​​​ជាមួយ​បច្ចុប្បន្ន ថ្នាក់ថ្នម​ពេល​វេលា​ដែល​មាន​នៅ​ពេល​នេះ​ដោយ​ផ្ដល់​ក្ដី​សុខ​ឲ្យ​ជីវិត​ខ្លួន​ឯង​ និង​មនុស្ស​ជុំវិញ​ខ្លួន​ខ្លះ ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន