មិនត្រឹមតែទាក់ទាញ ផ្កាកុលាបក៏មានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ដែរ
- 2018-02-12 08:48:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែទាក់ទាញ ផ្កាកុលាបក៏មានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ដែរ
ក្រៅពីមានភាពទាក់ទាញផ្នែករូបរាងខាងក្រៅ ដែលធ្វើឲ្យអ្នកដទៃចោមរោមហើយ ផ្កាកុលាបក៏បានផ្តល់អត្ថប្រយោជន៍មួយចំនួនធំដល់សុខភាពនិងសម្រស់ផងដែរ។ ខាងក្រោមនេះជាការរៀបរាប់៖
១. កាត់បន្ថយភាពតានតឹង
ក្លិនក្រអូបប្រហើររបស់ផ្កាកុលាបអាចជួយបន្ថយសម្ពាធផ្លូវចិត្ត អារម្មណ៍ស្ត្រេសតានតឹង និងភាពមិនសប្បាយចិត្តបានមួយកម្រិត។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តត្រាំក្នុងអាងទឹក កុំភ្លេចបេះស្រទាប់ផ្កាកុលាបដាក់ចូលក្នុងទឹកក្តៅឧណ្ហៗ ដើម្បីទទួលភាពស្រស់ស្រាយបន្ថែមទៀត។
២. ជាគ្រឿងផ្សំថែរក្សាសម្ផស្សរបស់ស្ត្រី
មានផលិតផលថែរក្សាសម្ផស្សមួយចំនួន បានប្រើប្រាស់ផ្កាកុលាបធ្វើជាវត្ថុធាតុ។ ផលិតផលទាំងនោះភាគច្រើនជាប្រភេទក្រែមលាបបំបាត់ស្នាមជ្រួញ និងក្រែមផ្តល់សំណើមជាដើម។
៣. ពង្រឹងប្រព័ន្ធស៊ាំរាងកាយ
តែផ្កាកុលាបសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធស៊ាំរបស់រាងកាយ ទប់ស្កាត់មិនឲ្យជំងឺស្រាលៗមួយចំនួនវាយលុកបាន។
៤. សម្រកទម្ងន់
សម្រាប់អ្នកដែលកំពុងតមអាហារ កុំភ្លេចផឹកតែផ្កាកុលាបមុនពេលញ៉ាំអាហារ ដើម្បីឲ្យការសម្រកទម្ងន់កាន់តែឆាប់បានផលលឿន៕
ចុចអាន៖ចង់ឲ្យខួរក្បាលល្អ រាងកាយនៅមាំមួនយូរ កុំភ្លេចលំហាត់ប្រាណមួយប្រភេទនេះណា!