ឆ្លើយសំណួរទាំង ៨នេះចេញ អ្នកនឹងរកឃើញផ្លូវផ្លាស់ប្តូរជីវិតខ្លួនឯង
- 2018-02-07 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លើយសំណួរទាំង ៨នេះចេញ អ្នកនឹងរកឃើញផ្លូវផ្លាស់ប្តូរជីវិតខ្លួនឯង
«តើអ្វីជាគោលដៅធំបំផុតក្នុងជីវិតអ្នក?» ប្រហែលមានមនុស្សមួយចំនួនមិនទាន់អាចឆ្លើយសំណួរនេះបានទេ តែបើនិយាយទៅវាក៏មិនមែនជារឿងអាក្រក់អ្វីដែរ ព្រោះពេលខ្លះការកំណត់គោលដៅត្រូវការពេលវេលាដើម្បីគិត។ ខាងក្រោមនេះជាសំណួរទាំង ៨ដែលអាចជម្រុញការគិតរបស់អ្នកឱ្យរកឃើញផ្លូវជីវិតរបស់ខ្លួនឯង៖
១. គិតថាខ្លួនឯងកំពុងធ្វើអ្វីដែលខ្លួនចង់ធ្វើដែរទេ រាល់ថ្ងៃហ្នឹង?
២. ធ្លាប់សន្យាជាមួយខ្លួនឯងបានប៉ុន្មានរឿងហើយ? ចុះការសន្យានោះបានចេញជាដុំកំភួនអ្វីខ្លះ?
**៣. បើសិនបានរកឃើញនូវអ្វីដែលខ្លួនពេញចិត្តហើយ តើអ្នកគិតថាខ្លួនហ៊ានប្រថុយធ្វើវាដែរទេ?**
៤. តើអ្នកនៅចាំមនុស្សដែលអ្នកស្អប់កាលពីមុនដែរអត់ ចុះឥឡូវគេទៅណាអស់ហើយ?
៥. បើអ្នកដឹងខ្លួនថាត្រូវស្លាប់នៅថ្ងៃនេះ តើអ្នកមានអ្វីដែលត្រូវស្តាយក្រោយដែរអត់?
៦. តើអ្នកខ្លាចការប្រព្រឹត្តខុសក្នុងជីវិតដែរឬទេ?
៧. ធ្លាប់មើលឃើញថាខ្លួនឯងមានចំនុចពិសេសអ្វីខុសពីអ្នកដទៃទេ?
៨. បើសិនថ្ងៃនេះជាថ្ងៃបញ្ចប់នៃពិភពលោកតើអ្នកនឹងធ្វើអ្វី?
ជារួមមក អ្វីដែលជាដំបូន្មានតាមរយៈសំណួរខាងលើនេះគឺភាពប្រាកដប្រជាជាមួយខ្លួនឯង។ បើអ្នកច្បាស់លាស់ជាមួយខ្លួនឯង គ្មានទេពាក្យថាស្តាយក្រោយ ហើយបើទោះជាមានកំហុសនៅថ្ងៃមុខដែលអ្នកមិនបានដឹងក៏ពិតមែន វាក៏គ្រាន់តែជាមេរៀនប៉ុនគ្រាប់ខ្សាច់ប៉ុណ្ណោះ។ មនុស្សខ្លះចូលមកក្នុងជីវិតអ្នកដើម្បីបំផ្លាញអ្នក តែកុំខឹងកុំស្អប់គ្រាន់តែចាំទុកទៅបានហើយ បើគ្មានគេអ្នកក៏ប្រហែលជាមិនភ្ញាក់ខ្លួនដូចខ្មោច ៧ថ្ងៃដែរ។ កុំខ្លាចនឹងការធ្វើឱ្យខ្លួនឯងមានកំហុស កុំស្តាយក្រោយជាមួយអតីតកាលដែលកន្លងហួស៕
ចុចអាន៖ប្រយោគជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែលអ្នកត្រូវរំឮកខ្លួនឯងជាប្រចាំ