ក្រោកពីគេងមក មុខហើមស្ពុរ? ញ៉ាំផ្លែ៤មុខនេះ ស្រកវិញហើយ!
- 2018-02-09 04:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោកពីគេងមក មុខហើមស្ពុរ? ញ៉ាំផ្លែ៤មុខនេះ ស្រកវិញហើយ!
ធ្លាប់ទេ ថ្ងៃខ្លះក្រោកពីគេងមកឃើញមុខខ្លួនឯងហើមស្ពុរ ហើយទម្រាំបាត់ទៅវិញចំណាយពេលយ៉ាងយូរ? ពេលនេះកុំបារម្ភទៀតអី បើអ្នកជួបបញ្ហាទាំងនេះទៀត បន្លែផ្លែឈើប៉ុន្មានមុខនេះអាចជួយវាឱ្យផ្ទៃមុខ ឬភ្នែកអ្នកស្រកពីការហើមមកវិញបាន។
ពពួកផ្លែបឺរី
ពពួកផ្លែឈើបឺរីដូចជា ស្ត្របឺរី ឆឺរី រេបស៍បឺរីជាដើម ជាប្រភពសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយសម្រួលដល់ចលនាឈាមនិងធាតុរាវក្នុងរាងកាយ។ ការញ៉ាំផ្លែឈើទាំងនេះឱ្យបានជាប្រចាំ បូករួមនឹងការកាត់បន្ថយញ៉ាំអាហារប្រៃ និងធ្វើលំហាត់ប្រាណនឹងជួយឱ្យរាងកាយ ជាពិសេសស្បែកមុខលែងហើមនៅពេលព្រឹកទៀតហើយ។
ត្រសក់
ជាបន្លែដែលសម្បូរជាតិទឹកច្រើន ត្រសក់អាចជួយលាងសម្អាតកាកសំណល់ និងជាតិទឹកមិនល្អពីក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត សម្រាប់អ្នកដែលចូលចិត្តបិតផ្លែត្រសក់លើមុខ ក៏អាចសង្កេតឃើញមុខខ្លួនឯងមានសំណើម និងរលោងភ្លឺថ្លាជាងមុន។
ចុចអាន៖ ឈប់បានជាការល្អ! ទម្លាប់ញ៉ាំអីពេលយប់ៗអាចឲ្យអ្នកមានជំងឺបេះដូង
ឪឡឹក
មិនខុសពីផ្លែត្រសក់ ឪឡឹកក៏ជាប្រភពនៃជាតិទឹកល្អសម្រាប់រាងកាយមនុស្សដូចគ្នា។ វាអាចជួយបណ្ដេញជាតិពុល កាត់បន្ថយអាការៈរលាកបានច្រើន ដូច្នេះអាការៈហើមមកពីការលើសជាតិប្រៃក្នុងខ្លួនក៏អាចស្រកមកវិញដោយការញ៉ាំឪឡឹកនេះ។
ប៉ោម
ផ្នែកផ្ទៃមុខ ជាពិសេសភ្នែកនិងច្រមុះនឹងឈប់ឡើងប៉ោងដូចមុន បើអ្នកចាប់ផ្ដើមញ៉ាំផ្លែប៉ោមមួយថ្ងៃ២ទៅ៤ចំណិត។ ក្រៅពីនេះ គុណសម្បត្តិរបស់ផ្លែប៉ោមគឺសម្រាប់អ្នកចង់សម្រកទម្ងន់ហើយមានសុខភាពល្អ គួរញ៉ាំវាទាំងមូល១ទៅ២ដងក្នុងមួយសប្ដាហ៍ ដើម្បីបណ្ដេញជាតិខ្លាញ់ដែលលើសចេញពីរាងកាយ៕
ចុចអាន៖ អាហារ៦មុខ ញ៉ាំឆ្អិនអាចជួយសុខភាពបានលើសលប់ តែបើឆៅ ប្រយ័ត្នស៊យធំ