អាហារ៦មុខ ញ៉ាំឆ្អិនអាចជួយសុខភាពបានលើសលប់ តែបើឆៅ ប្រយ័ត្នស៊យធំ
- 2018-01-26 06:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៦មុខ ញ៉ាំឆ្អិនអាចជួយសុខភាពបានលើសលប់ តែបើឆៅ ប្រយ័ត្នស៊យធំ
អាហារ ដើរតួនាទីជាអ្នកចិញ្ចឹមនិងផ្ដល់ថាមពលដល់រាងកាយមនុស្ស។ អាហារមានសាច់ និង បន្លែ ផ្លែឈើ ដែលមានវីតាមីន ល្អៗអាចជួយទ្រទ្រង់រាងកាយនិងទប់ស្កាត់ជំងឺផ្សេងៗ។ បន្លែនិងសាច់ខ្លះមានរសជាតិឆ្ងាញ់ ពេលញ៉ាំឆៅ តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ដូ្នចេះបន្លែនិងសាច់ ទាំង៦មុខនេះ យកល្អគួរចម្អិនសិនមុនពេលញ៉ាំ បើមិនចង់ឱ្យសុខភាពមានបញ្ហា។
១. បន្លែខៀវ
បន្លែខៀវ ដូចជា ផ្ទី ស្ពៃ សាលាដ... សំបូរទៅដោយសារជាតិចិញ្ចឹម និងវីតាមីន។ តែបើញ៉ាំឆៅ បាក់តេរីក្នុងដីភក់ ដែលតោងជាប់នឹងគល់ឬស្លឹករបស់វា អាចបង្កឲ្យចុកពោះ និងរាក ឬក្អួតចង្អោ។ ដូចនេះយកល្អគួរចម្អិនមុនពេលបរិភោគ ឬយ៉ាងហោចណាស់ត្រូវលាងសម្អាតឲ្យបានស្អាតល្អជាមុនសិន។
២. ស៊ុត
ស៊ុតមាន់ឬទាដែលឆៅ ឬចម្អិននៅជ័រព្នៅពិតជាមានឱជារស តែវាងាយស្រួលធ្វើឲ្យយើងមានអាការៈពុលចំណី។ ព្រោះស៊ុតឆៅអាចផ្ទុកបាក់តេរី ឈ្មោះ Salmonella ដែលអាចធ្វើឲ្យពុលចំណីបាន ដូចនេះគូរបរិភោគស៊ុតឆ្អិនខ្លាំង។
៣. សាច់គោ និងសាច់មាន់
ដូចស៊ុតឆៅដែរ សាច់គោនិងមាន់ដែលចម្អិនមិនឆ្អិនអាចធ្វើឲ្យពុលចំណីដូចគ្នា។ ម៉្យាងទៀត ញ៉ាំសាច់ឆៅអាចបង្កឲ្យឆ្លងមេរោគរលាក មានដំបៅខ្ទុះ ឬមានសត្វល្អិតដូចជាព្រូនជាដើម។ ដូច្នេះគួរចម្អិនឲ្យបានឆ្អិនល្អ ដើម្បីកុំឲ្យមានឆ្លងមេរោគទាំងនោះ។
៤. ឈីស
ឈីស ជាអាហារផ្អាប់ ដែលមានផ្ទុក បាក់តេរី Salmonella ដែលអាចធ្វើឲ្យ ពុលចំណីបាន បើញ៉ាំឆៅ ហើយបាក់តេរីនេះអាចធ្វើឲ្យរលូតកូនផងដែរ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរចៀសវាង។
៥. សណ្ដែកបណ្ដុះ
សណ្ដែកបណ្ដុះ គឺល្អចំពោះសុខភាព ព្រោះវាមានវីតាមីនខ្ពស់ តែចំពោះមនុស្សចាស់និងកូនក្មេង ដែលប្រព័ន្ធការពារនៅខ្សោយគួរប្រយ័ត្ន ។ យកល្អត្រូវចម្អិនឲ្យឆ្អិន មុនពេលបរិភោគ ព្រោះបើនៅឆៅ វាអាចផ្ទុកដោយបាក់តេរីអាក្រក់ ដែលធ្វើឲ្យពុលចំណី។
៦. អយស្ទើ
អយស្ទើជាប្រភេទអាហារមេរោគខ្ពស់ ព្រោះវារស់នៅ និងស៊ីចំណីក្នុងសមុទ្រ ដូចនេះពេលសមុទ្រកខ្វក់ ដូចជាការបង្ហូរលូចូល និងហៀរប្រេងជាដើម។ ដោយសារកង្វក់ទឹកនេះធ្វើឲ្យអយស្ទើមានមេរោគនិងឆ្លងទៅមនុស្សពេលបរិភោគឆៅ៕
ចុចអាន៖ថ្ងៃមករដូវស្រីៗគួរតែទទួលទានអាហារ ៥ មុខ ទើបជួយបំពេញអ័រម៉ូនឡើងវិញ