ផែនដីនេះធំពេកហើយមែនទេ? ធំរហូតដល់ខ្ញុំមិនអាចរកមនុស្សល្អម្នាក់បាន
- 2018-02-07 08:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផែនដីនេះធំពេកហើយមែនទេ? ធំរហូតដល់ខ្ញុំមិនអាចរកមនុស្សល្អម្នាក់បាន
ប្រហែលផែនដីនេះធំពេក ឬក៏វិលយឺតពេកទើបកន្លងផុតយូរហើយខ្ញុំនៅតែមិនអាចរកមនុស្សដែលសមបំណងម្នាក់បាន។ ត្រូវហើយក្នុងលោកនេះមានមនុស្សច្រើនណាស់ តែហេតុអីបានជាខ្ញុំចេះតែជួបមនុស្សដែលគ្រាន់តែចូលមកលេងសើចនឹងជីវិតខ្ញុំបែបនេះ។ លើសពីនេះ អ្វីដែលពិបាកជាងគេនោះគឺខ្ញុំស្រឡាញ់គេ តែគេមិនបានស្រឡាញ់ខ្ញុំវិញ។
ខ្ញុំពិតជាមានអារម្មណ៍ថាហត់នឿយនឹងសាកល្បងទៀតខ្លាំងណាស់ ព្រោះវាហាក់ដូចជាយកដុំថ្មមួយដុំមកសង្កត់លើទ្រូងខ្ញុំជាច្រើនខែ ជាច្រើនឆ្នាំអីចឹង។
មានមនុស្សជាច្រើនគេមិនជឿទេថាខ្ញុំនៅម្នាក់ឯង គ្មានស្នេហានោះទេ ព្រោះគេគិតថារូបរាងប៉ុនខ្ញុំដែរប្រាកដជាមានអ្នកតាមស្រឡាញ់ច្រើនហើយ។ ត្រូវហើយខ្ញុំមានអ្នកតាមស្រឡាញ់ច្រើន ប៉ុន្តែសូម្បីតែម្នាក់ក៏ខ្ញុំគ្មានក្បែរខ្លួនដែរ។ កុំសួរខ្ញុំថាហេតុអី? ខ្ញុំប្រាកដជាឆ្លើយថាមកពីមនុស្សដែលសក្តិសមនឹងខ្ញុំមិនទាន់កើត។
មិនប្រាកដថាឲ្យតែមានអ្នកតាមស្រឡាញ់ច្រើន សុទ្ធតែមានស្នេហានោះទេ ការពិតពួកគេឯកាជាងអ្នកផ្សេងទៅទៀត។ ខ្ញុំធ្លាប់សន្យានឹងបេះដូងខ្លួនឯងថាមិនសាកល្បងទៀតឡើយបើម្នាក់នោះមិនមែនជាមនុស្សដែលបេះដូងខ្ញុំត្រូវការ។ មិនមែនមកពីខ្ញុំរើសពេកនោះទេ តែវាគួបផ្សំនឹងបទពិសោធន៍ឈឺចាប់កន្លងមក ហើយប្រភេទមនុស្សដែលតាមស្រឡាញ់ខ្ញុំផងដែរ។ ពួកគេគ្មានឆន្ទនឹងស្រឡាញ់ខ្ញុំឡើយ ពួកគេគ្រាន់តែឃើញអ្វីមួយពិសេសពីខ្ញុំ ឬគ្រាន់តែចង់សាកល្បងខ្ញុំតែប៉ុណ្ណោះ។ ម្យ៉ាងទៀតពួកគេចិត្តមិនដូចខ្ញុំ ចរិតផ្សេងគ្នា ដូច្នេះហើយទើបមកដល់ថ្ងៃនេះខ្ញុំគ្មាននរណាម្នាក់ឡើយ។ ចំណែកឯមនុស្សដែលខ្ញុំស្រឡាញ់គេបែរជាស្រឡាញ់អ្នកផ្សេង នេះវាពិតជាអយុត្តធម៌ណាស់មែនទេ?
តែអ្វីដែលលើកទឹកចិត្តខ្ញុំមកដល់ពេលនេះ គឺខ្ញុំនៅតែជឿថាលើលោកនេះមានស្នេហាពិត គ្រាន់តែផែនដីនេះធំពេកវិលមិនទាន់ដល់យើងតែប៉ុណ្ណឹង ៕
ចុចអាន៖អាយុ ២៦ឆ្នាំខ្ញុំមិនទាន់រៀបការមែន តែជីវិតខ្ញុំមានក្ដីសុខបំផុត!