បើ​មាន​រឿង​ទាំង​នេះ​កើតឡើង​ មាន​ន័យថា​អ្នក​ស្រឡាញ់​គេដោយ​មិន​ដឹង​ខ្លួន​ហើយ​

  • 2018-01-28 03:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រឡាញ់​មនុស្ស​ម្នាក់​គឺ​មិន​អាច​ប្រកែក​បាន​នោះ​ទេ ពេល​ខ្លះ​មាត់​ថា​មិន​ចង់​ទេ​ប៉ុន្តែ​ចិត្ត​វិញ​គឺ​អូស​ឲ្យ​ទៅ​បែប​នេះ​រហូត។បើ​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង​នេះ​​ នោះ​អ្នក​ពិត​ជា​ស្រឡាញ់​គេ​មែន​ទែន​ហើយ៖

១. ចេះ​តែ​ចង់​ជួបនិយាយ​ជាមួយ​គាត់

ចេះ​តែ​ចង់​ជួប​ចង់​ឃើញ ហើយ​តែង​មាន​ពាក្យ​ជាច្រើន​ចង់​និយាយ​ជាមួយ​គាត់ ប៉ុន្តែ​ពេល​ខ្លះ​ដល់​ជួប​មុខ​គ្នា​អី​ក៏​និយាយ​មិន​ចេញ។

រូបតំណាង

**២. ចាប់​ផ្ដើម​រៀបចំ​ខ្លួន​ស្អាត​ជាង​រាល់​ដង**

តាំង​ពី​ស្គាល់​គាត់​មក​អ្នក​ចាប់​ផ្ដើម​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រៀប​ចំខ្លួន ព្រោះ​អ្នក​ខ្លាច​ពេល​ជួប​គាត់​ចៃ​ដន្យ​គាត់​ឃើញ​អ្នក​​មិន​ស្អាត។

៣. ញញឹម​​តែ​ឯងពេល​ដែល​អ្នក​នឹក​ឃើញ​គាត់​

អ្នក​លួច​ញញឹម​តែឯង​ពេល​ដែល​គិត​ពី​គាត់​ ឬ​ក៏​លួច​ញញឹម​ពេល​ដែល​ឮ​អ្នក​ណានិយាយ​អី​ដែល​ទាក់ទង​​ពី​គាត់។ អារម្មណ៍​ពេល​ខ្លះ​ទោះ​មិន​បាន​និយាយ​ មិន​បានជួប​មុខ​ក៏​ដោយ តែ​ឲ្យ​តែ​ស្រមៃ​ឃើញ​គេ​ញញឹម ខ្លួន​ឯង​នេះ​ក៏​ញញឹម​ដែរ។

៤. មើល​ឃើញគាត់​ល្អ​គ្រប់​យ៉ាង

មើល​ឃើញ​គាត់​ស្អាត​នេះ​ ស្អាត​នោះ​មិន​ឈប់​ហើយ​រំភើប​តែ​ឯង។ ថ្ងៃ​ណា​ក៏​មើល​ឃើញ​គាត់​សង្ហា គាត់​គួរ​ឲ្យ​ស្រឡាញ់​ដែរ និយាយ​រួម​គឺ​ល្អ​គ្រប់​ដប់​តែ​ម្ដង។

រូបតំណាង

៥. ចេះ​តែ​បារម្ភ​ពី​គាត់​ពេល​ដឹង​ថា​គាត់​មាន​បញ្ហា

អ្នក​មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ​ឬ​ក៏​រៀន​បាន​ពេល​ដែល​ដឹង​ថា​គាត់​មាន​បញ្ហា​ អ្នក​ចេះ​តែ​ចង់​ជួយ​​រំលែក​គាត់​។ ពេល​ខ្លះ​អ្ក​គ្រាន់​តែ​គិត​ថា​ពេល​នេះ​អាច​នៅ​ក្បែរ​គាត់ ស្ដាប់​គាត់​និយាយ​ក៏​អស់ចិត្ត​ដែរ។

៦. ពេល​ដែរ​អ្នក​ឈឺ​មនុស្ស​ចង់​ជួប​មុន​គេ​គឺ​គាត់

ពេល​អ្នក​ឈឺ​អ្នក​តែងចង់​ឃើញ​មុន​គាត់ ចង់​ឲ្យ​គាត់​សួរ​សុខ​ទុក្ខ​អ្នក​បារម្ភ​ពី​អ្នក​។ ពេល​ខ្លះ អាច​នឹង​ភ្លេច​ខ្លួន​ថា​អ្នក​នឹង​គាត់​អត់់​បាន​ជាប់​ទាក់ទង​អី​នឹង​គ្នា​ឡើយ។

៧. អ្នក​តែងតែ​ស្រមៃ​ពី​អនាគត​ជាមួយ​គាត់​

អ្នក​ចេះ​តែ​ចង់​​ធ្វើ​នេះ​ធ្វើ​នោះ​​ជាមួយ​គាត់​ទោះបី​ជា​រឿង​តូចតាច​ក៏​ដោយ។ ចេះ​តែ​ចង់ទៅ​ណា​មក​ណា​ជាមួយ​គាត់ ហើយ​ស្រមៃ​ថា​បើ​កន្លែង​នេះ ទី​នេះ​មាន​គាត់​នៅ​ដែរ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។

រូបតំណាង

បើ​បែប​ហ្នឹង​មែន​ អ្នក​ពិត​ជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គាត់​មែនទែន​ហើយ៕

ចុចអាន៖ចាប់​អារម្មណ៍​លើ​គេ​ដែរប៉ុន្តែ​មិន​ហ៊ាន​និយាយ​ជាមួយ​គេ សាក​វិធីនេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា