អ្នក​នឹង​ភ្ញាក់ផ្អើល​រឿង ៥ យ៉ាង​នេះ បន្ទាប់​ពី​ឈប់​រិះ​ថាំ​សន្សំ​លុយ​ទុក

  • 2018-02-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ប្រាកដ​ថា​ការ​ព្យាយាម​សន្សំ​លុយ អ្នក​អាច​ទទួល​បាន​ជោគជ័យ​ទេ​រហូត​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​ខ្លះ​រឹតតែ​អស់​ក៏​មាន​ដែរ ដូចនេះ​បើ​បញ្ឈប់​ឥឡូវ​នេះ​អ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​រឿង ៥ យ៉ាង​នេះ៖

១.នៅ​ពេល​អ្នក​ព្យាយាម​កាន់តែ​ខ្លាំង ប៉ុន្តែ​អ្នក​មិន​អាច​ទទួល​ជោគជ័យ

នៅ​ពេល​មាន​ប្រាក់ អ្នក​ទុក​វា​ទាំងអស់ មិន​ហ៊ាន​ចាយ​វាយ​ឡើយ។ សំណួរ​សួរ​វា​ថា​តើ​អ្នក​បាន​អ្វី​ញ៉ាំ? នៅ​ពេល​គ្មាន​ប្រាក់​ក្នុង​ខ្លួន​សោះ អ្នក​ប្រាកដ​ជា​ទៅ​ដក​លុយ​ទាំង​នោះ​មក​ចាយ​វិញ ហើយ​ការ​ដក​ម្ដង​ម្ដង​បន្តិច​នេះ គឺ​អស់​គ្មាន​សល់​តែ​ម្ដង។ វិធី​ល្អ​ត្រូវ​ចេះ​បែងចែក​ប្រាក់​ទុក​ពេល​មាន​អាសន្ន ២០ ភាគរយ​នៃ​ប្រាក់​ដែល​រក​បាន​ជា​ប្រចាំខែ។

រូបតំណាង

**២.មិន​អាច​មាន​ប្រាក់​សល់**

អ្នក​ខ្លះ​ព្យាយាម​រិះ​ថាំ ដើម្បី​ទុក​ប្រាក់​សន្សំ​វិញ។ ព្រោះ​តែ​ការ​រិះ​ថាំ​មិន​ហ៊ាន​ទទួល​ទាន​អ្វី​ដែល​មាន​ជីវជាតិ​ល្អ ធ្វើឲ្យ​សុខភាព​ចុះ​ខ្សោយ ហើយ​ជំងឺ​រួម​រឹត​ពេញ​ខ្លួន ពេល​នោះ​លុយ​ដែល​សន្សំ​បាន​តិចតួច​ផង ត្រូវ​ចំណាយ​មើល​ជំងឺ​អស់​គ្មាន​សល់ ហើយ​អ្នក​ខ្លះ​អាច​ឈាន​ដល់​ការ​ខ្ចី​គេ​បន្ថែម​ទៀត។ អ្នក​គួរតែ​ទុក​លុយ សម្រាប់​ញ៉ាំ​អាហារ​ដែល​ល្អ​ផ្ដល់​កម្លាំង​ដល់​រាងកាយ ពេលនោះ​ប្រាក់​នឹង​សល់​ដោយ​ខ្លួន​ឯង។

៣.អាច​គេង​គ្រប់គ្រាន់​ឡើង​វិញ

អ្នក​ខ្លះ​ខិតខំ​គិត​ពី​ការ​ធ្វើ​របៀប​ណា​ឲ្យ​សល់​លុយ រហូត​គេង​មិន​លក់។ តែ​បើ​អ្នក​ឈប់​គិត​ដោយ​គ្រាន់តែ​ចេះ​បែងចែក​ការ​ចំណាយ​ឲ្យ​មាន​របៀប នោះ​អ្នក​អាច​គេង​លក់​បាន​ដោយ​ស្កប់ស្កល់​វិញ​បាន។ កាលណា​ដំណេក​បាន​ល្អ នោះ​វា​ជួយ​ឲ្យ​អ្នក​មាន​ខួរក្បាល​ភ្លឺស្វាង​ល្អ គិត​អ្វី​ក៏​ឃើញ និង​អាច​រក​ចំណូល​អ្វី​ថ្មី​បន្ថែម​ការងារ​ចាស់ ពេលនោះ​ប្រាក់​នឹង​នៅ​ដោយ​ឯង​ៗ។

៤.លែង​មាន​សម្ពាធ​ផ្លូវ​ចិត្ត និង​កាយ

មនុស្ស​ដែល​ព្យាយាម​សន្សំ​លុយ​ភាគច្រើន​តែង​ទទួល​រង​សម្ពាធ ព្រោះ​ពួកគេ​ព្យាយាម​ធ្វើ​បែប​ណា​ឲ្យ​សល់​ប្រាក់។ ទង្វើ​បែបនេះ​វា​ប៉ះពាល់​ដល់​ខួរក្បាល និង​ផ្លូវ​ចិត្ត ហើយ​សុខភាព​ក៏​ថមថយ​ទៅ​ដាម​នោះ​ដែរ។ តែ​ពល​អ្នក​ឈប់​វា​នឹង​លេង​មាន​សម្ពាធ​មក​គ្រប់គ្រង​អារម្មណ៍ ក៏​ដូចជា​ធ្វើឲ្យ​អ្នក​មាន​ជីវិត​រីករាយ​ឡើង​វិញ។

៥.ការ​រស់នៅ​សមសួន​ជាង​មុន

ក្រោយ​ពេល​អ្នក​ឈប់​ព្យាយាម​រិះ​ថាំ ជីវិត​អ្នក​នឹង​មាន​ពន្លឺ​ជាង​មុន ហើយ​រូប​សម្រស់​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ អ្វី​ដែល​ត្រូវ​ចងចាំ​គឺ​អ្នក​ធ្វើ​អ្វី​ដែល​អាច​ជួយ​ដល់​រាងកាយ​ជាមុន​សិន ចាំ​គិត​ពី​ប្រាក់​តាម​ក្រោយ។

រូបតំណាង

អត្ថបទ​នេះ​មិនមែន​ជំរុញ​ឲ្យ​មនុស្ស​ចាយវាយ​ខ្ជះខ្ជាយ​ឡើយ តែ​ត្រូវ​គិត​ពី​សុខភាព​ខ្លួន និង​ចេះ​បែងចែក​ប្រាក់​ចំណាយ​ឲ្យ​បាន​សមស្រប​តាម​តម្រូវ​ការ ព្រម​ជាមួយ​ថវិកា​ដែល​រក​បាន៕

ចុចអាន៖ចង់​ក្លាយ​ជា​នារី​ចេះ​ល្អិតល្អន់​រឿង​លុយ​កាក់ មុន​ទិញ​ទំនិញ​គិត ៤ ចំណុច​នេះ​សិន

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី