ចង់​ក្លាយ​ជា​នារី​ចេះ​ល្អិតល្អន់​រឿង​លុយ​កាក់ មុន​ទិញ​ទំនិញ​គិត ៤ ចំណុច​នេះ​សិន

  • 2018-02-01 07:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ភាគច្រើន​មាន​ចំណង់​ខាង shopping នេះ​តែ​ម្ដង រហូត​ពេល​ខ្លះ​ធ្វើឲ្យ​ការ​ចំណាយ​មាន​ភាព​ខ្ជះខ្ជាយ​ខ្លាំង និង​ធ្វើឲ្យ​បាត់បង់​តុល្យភាព​ហិរញ្ញវត្ថុ។ ដូចនេះ​បើ​មិន​ចង់​ឲ្យ​គេ​ថា មិន​ចេះ​គិតគូរ​លុយ​កាក់ មុន​ទិញ​ទំនិញ​ត្រូវ​ពិចារណា​បញ្ហា ៤ យ៉ាង​នេះ​សិន៖

១.ពេល​មាន​រឿង​មិន​ល្អ​កើតឡើង​ចំពោះ​អ្នក

ប្រសិនបើ​អ្នក​បណ្ដោយ​ឲ្យ​ការ​ទិញ​ទំនិញ​ពេល​មាន​អារម្មណ៍​មិន​ល្អ នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​មាន​ទម្លាប់​មិន​ល្អ។ ព្រោះ​មាន​តិច​ថ្ងៃ​ណាស់​ដែល​មនុស្ស​មាន​អារម្មណ៍​ល្អ ហើយ​ថ្ងៃ​ស៊យ ស្រ្តេស ឬ​រឿង​មិន​ល្អ​កើត​ឡើង​ជា​ញឹកញាប់។ ពេល​អារម្មណ៍​មួម៉ៅ​អ្នក​ពិតជា​ចង់​បញ្ចេញ​កំហឹង ដោយ​វិធី​បែប​នេះ តែ​គួរ​បញ្ឈប់ និង​ងាក​មក​សរសេរ​ជា​កំណត់ហេតុ ឬ​ហាត់​កីឡា​វិញ​ល្អ​ជាង។

២.ឃើញ​ថា​ជា​របស់​កម្រ

ទោះ​របស់​នោះ​ជា​របស់​កម្រ ក៏​ដោយ​បើ​មិន​ចាំបាច់​ក្នុង​ជីវិត​មិន​ត្រូវ​ចំណាយ​លើ​វា​ទេ។ មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ទៅ​ផ្សារ ឬ​ឃើញ​គេ​ផ្សព្វផ្សាយ​ថា​មាន​របស់​ល្អ​ទើប​មក​ដល់​ព្រម​ទាំង​បញ្ចុះ​តម្លៃ ហើយ​មាន​លក្ខណៈ brand ផង​នោះ ពិតជា​ជ្រួលច្របល់​ទៅ​ទិញ​ទុក ទាំង​មិន​មាន​តម្រូវ​ការ។ គួរ​ចងចាំ​ទុក​ថា សម្ភារៈ ឬ​អាហារ​ដែល​ក្នុង​ជីវិត​អាច​រស់​បាន​ដោយ​គ្មាន​វា មិន​គួរ​ទិញ​ទេ។

៣.ដើម្បី​ប្រកួតប្រជែង

អ្នក​ខ្លះ​យក​លុយ​ទៅ​បំផ្លាញ​ចោល ដោយសារ​ការ​ប្រកួតប្រជែង​សម្ភារៈ​និយម។ អ្នក​ត្រូវ​គិត​ថា ទោះ​សំលៀកបំពាក់ គ្រឿង​អេឡិចត្រូនិក​គឺ​វា​ចេញ​មិន​ចេះ​ចប់​ឡើយ ហើយ​បើ​អ្នក​ព្យាយាម​ដេញ​តាម​វា នោះ​អ្នក​នឹង​មិន​សល់​អ្វី​ជាប់​ខ្លួន។

៤.កុំ​ចាំ​តែ​របស់​ថ្មី

របស់​ខ្លះ ទោះ​ជា​វា​ចាស់​ហើយ​ក៏​យើង​អាច​ប្រើ​វា​បាន​ដែរ ទាល់តែ​ខូច​លែង​ដំណើរការ​ចាំ​បោះបង់។ កុំ​ចាំ​តែ​របស់​ថ្មី​ពេក ព្រោះ​ពេល​ខ្លះ​មិន​ប្រាកដ​ថា​អាច​ប្រើ​បាន​ដូច​របស់​ចាស់​ឡើយ៕

ចុចអាន៖

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី