ហួស​ចិត្ត! តារា​ស្រី​អះអាង​ថា​ខ្លួន​ស្អាត​​ធម្មជាតិ មុខ​ឡើង​ប្លែក ឯ​អ្នក​ប្រាប់​ថា​កែ បែរ​ជា​នៅ​ស្អាត​ទៅ​វិញ

  • 2018-02-02 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ភាព​ផ្ទុយ​គ្នា​នៅ​ក្នុង​រង្វង់​សិល្បៈ​នោះ​គឺ​តារា​ស្រី​ដែល​អះអាង​ថា​ខ្លួន​មិន​ដែល​ឆ្លង​កាត់​មុខ​កាំបិត​សោះ បែរ​ជា​មាន​សម្រស់​ប្រែប្រួល​ទៅ​តាម​ពេល​វេលា រី​ឯ​តារា​ស្រី​ដែល​ហ៊ាន​សារភាព​ថា​ខ្លួន​ធ្លាប់​កែកុន​នោះ បែរ​ជា​មាន​សម្រស់​មិន​ប្រែប្រួល​តាម​ដំណាក់​កាល​ទៅ​វិញ។

ការ​កែកុន​សម្រស់​ដើម្បី​ឲ្យ​មើល​ទៅ​ស្អាត​ជាង​មុន​នៅ​ក្នុង​ពិភព​សិល្បៈ​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ យ៉ាងណាក្ដី មិន​មែន​គ្រប់​តារា​ទាំង​អស់​ហ៊ាន​សារភាព​ថា​ខ្លួន ធ្លាប់​ទៅ​កែ​កុន​នោះ​ឡើយ រហូត​ដល់​អ្នកខ្លះ​ដូច​ជា តារា​សម្ដែង Angelababy បាន​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ចេញ​ក្រដាស​បញ្ជាក់​ថា​ខ្លួន​មិន​បាន​កែ​អ្វី​ទៀត​ផង។ យ៉ាងណាក៏ដោយ ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​នោះ​ទេ នៅ​ពេល​ដែល​ពេល​វេលា​កន្លង​ផុត​ទៅ គេ​ឃើញ​ថា រូបសម្បត្តិ​តារា​ដែល​អះអាង​ថា​ខ្លួន​មិន​កែកុន​សោះ​នោះ បែរ​ជា​មិន​នៅ​ដូច​ដើម។ ផ្ទុយ​មក​វិញ អ្នក​ដែល​ហ៊ាន​អះអាថ​ថា​ខ្លន​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​នោះ បែរ​ជា​មាន​សម្រស់​ស្ថិតស្ថេរ​តាម​ពេល​វេលា​ទៅ​វិញ។

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ដែល​ប្រាប់​ថា​ខ្លួន​ស្អាត​ពី​ធម្មជាតិ

១. Park Bom

២. Angelababy

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ដែល​ហ៊ាន​អះអាង​ថា​ខ្លួន​ធ្លាប់​កែ​សម្ផស្ស

៣. Go Hyun Jung

៤. Han Jae Young

៥. Park Han Byul

ចុចអាន៖បាត់​មុខ​តែ​មួយ​រយៈ តួ​ស្រី​រឿង "ម្ចាស់​ព្រះ​អាទិត្យ" ធាត់​ឡើង​ដុះ​បឿ​ក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម