បាត់​មុខ​តែ​មួយ​រយៈ តួ​ស្រី​រឿង "ម្ចាស់​ព្រះ​អាទិត្យ" ធាត់​ឡើង​ដុះ​បឿ​ក

  • 2018-02-01 02:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​មុខ​ក្នុង​កម្មវិធី​ថ្មី​បំផុត សម្រស់​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Kim Ji Won គឺ​ស្អាត​ជាង​មុន​តែ​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ខែ​មករា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ល្បី​ឈ្មោះ Kim Ji Won បាន​ចូលរួម​ក្នុង​សន្នីសិទ្ធ​កាសែត​បង្ហាញ​មុខ​ភាពយន្ត "Detective K” នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ មុន​នោះ​ដែរ តួ​រឿង "Descendents of the Sun” ត្រូវ​បាន​គេ​ថា​ស្គម​ពេក គ្មាន​ឱជារស។ យ៉ាងណាក្ដី បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ គេ​សង្កេត​ឃើញ​ថា តារា​ស្រី​វ័យ​២៥​ឆ្នាំ​មាន​សាច់​មាន​ឈាម​ជាង​មុន រហូត​ដល់​ថ្នាក់​ដុះ​បឿ​នៅ​ខាង​ក្រោម​ចង្កា។ ទោះ​បី​ជា​ឡើង​ទម្ងន់​ក៏​ពិត​មែន តែ​សម្រស់​របស់ តារា​ស្រី​កើត​ឆ្នាំ​១៩៩២ នៅ​តែ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​គាំទ្រ​ជា​ច្រើន៕

ចុចអាន៖ភ្លេច​ក្មេង​ស្រី​ភ្លោះ​ពូកែរាំនេះនៅ? ឥឡូវ​ធំពេញ​ក្រមុំ​បាត់ ហើយ​ស្អាត​ជាង​មុន​ទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel