ពិធីការិនី​វ័យ​៤០​ឆ្នាំ ក្មេង​ល្ហក់ ក្រមុំ​វ័យ​ម្ភៃ​ប្លាយ​សុំ​ខ្មាស

  • 2018-01-31 08:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មាន​សម្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​ខ្លាំង​ពេក ពិធីការិនី​ទូរទស្សន៍​ចិន​មួយ​រូប​កំពុង​តែ​ល្បី​ផ្ទុះ​ក្នុង​ប្រទេស។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​បាន​នាំ​គ្នា​ចែក​រំលែក​រូបភាព​របស់​ពិធីការនី​ប៉ុស្តិ៍ CCTV មួយ​រូប​ដោយ​សារ​តែ MC រូប​នេះ​មាន​សម្រស់​ស្អាត​ដាច់​មិត្ត​រួម​ការងារ​របស់​ខ្លួន​ទាំង​ឡាយ​ទាំង​អស់។ តាម​នោះ​ដែរ សារ​ព័ត៌មាន​តៃវ៉ាន់​បាន​ជ្រើស​យក​ពិធីការិនី Li Hong ជា​អ្នក​និយាយ​កម្មវិធី​ស្អាត​លេខ​១​របស់​ចិន។

កើត​ឆ្នាំ​១៩៧៨ មក​ទល់​ពេល​នេះ ស្រី​ស្អាត​ត្រកូល Li មាន​វ័យ​៤០​ឆ្នាំ​គត់​ទៅ​ហើយ តែ​សម្រស់​មិន​ចាញ់​អ្នក​វ័យ​ម្ភៃ​ប្លាយ​នោះ​ឡាយ។ មនុស្ស​មួយ​ចំនួន បាន​លើក​ឡើង​ថា ប្រសិន​បើ​អ្នក​និយាយ​កម្មវិធី​រូប​នេះ​ប្រឡូក​ចូល​ក្នុង​វិស័យ​ភាពយន្ត សូម្បី​តែ​កំពូល​តារា​សម្ដែង Fan Bingbing ក៏​អាច​ញញើត​ដែរ៕

Fan Bingbing

ចុចអាន៖Fan Bingbing របូត​តំណែង​រាជិនី​ផ្សាយ​ពាណិជ្ជកម្ម​ចូលដៃ​តារា​ស្រករ​ក្រោយ​

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម