គ្រាន់តែអង្គុយពែនភ្នែនញ៉ាំបាយសោះក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដល់ម្លឹង!
- 2018-01-29 01:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែអង្គុយពែនភ្នែនញ៉ាំបាយសោះក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដល់ម្លឹង!
វាជារឿងធម្មតាដែលយើងគ្រប់គ្នាមានទម្លាប់អង្គុយពែនភ្នែនញ៉ាំបាយ ប៉ុន្តែអ្នកវិទ្យាសាសស្ត្របានរកឃើញថា ទម្លាប់បែបនេះក៏អាចផ្តល់ប្រយោជន៍ច្រើនចំពោះសុខភាពដែរ។ អ្នកនឹងភ្ញាក់ផ្អើលប្រសិនបើបានដឹងអត្ថប្រយោជន៍ទាំង ៥ ខាងក្រោមនេះ៖
១. ស្មើនឹងការធ្វើលំហាត់ប្រាណបែបយូហ្គា
ឥរិយាបថនៃការអង្គុយពែនភ្នែន ប្រៀបបីដូចជាការអង្គុយធ្វើសមាធិក្នុងលំហាត់ប្រាណយូហ្គាដែរ។ វាជួយសម្រួលដល់ចលនាសាច់ដុំក និងសាច់ដុំស្មា។
**២. សម្រកទម្ងន់**
ការអង្គុយពែនភ្នែនហើយញ៉ាំធ្វើឱ្យអ្នកអាចផ្តោតអារម្មណ៍បានល្អទៅលើចំណីអាហារ ដូច្នេះអ្នកអាចញ៉ាំដោយមានការប្រុងប្រយ័ត្ន និងមានកំណត់ត្រឹមត្រូវ។ ទម្លាប់មានរបៀបបែបនេះហើយដែលនាំឱ្យក្រពះអ្នកធ្វើការបានល្អ។
៣. ធ្វើឱ្យដងខ្លួនមានលំនឹង
នៅពេលដែលអ្នកក្រោកពីអង្គុយពែនភ្នែន ដងខ្លួនរបស់អ្នកនឹងឃ្លេងឃ្លោង។ តែពេលអ្នកក្រោកចុះក្រោកឡើងយូរទៅអ្នកនឹងមានលំនឹងដោយឯកឯងមិនចាំបាច់ទប់ខ្លួនពេលក្រោកឡើងទៀតទេ។
៤. មិនងាយទ្រុឌទ្រោម
ស្តាប់ទៅដូចមិនគួរឱ្យជឿទេ តែបើយោងតាមការស្រាវជ្រាវនៅឯសហរដ្ឋអាមេរិកបានឱ្យដឹងថា ការធ្វើចលនាពីចុងម្រាមជើងទៅកាន់ផ្នែកខាងលើ ជួយបង្កើនកម្លាំងសាច់ដុំឱ្យរឹងមាំបានយូរ។
៥. សម្រួលដល់ចរន្តឈាម
ការអង្គុយផ្ទាល់នៅនឹងឥដ្ឋធ្វើឱ្យចរន្តឈាមរបស់អ្នកដើរបានស្រួល។ អ្នកដែលមានបញ្ហាឈាមដើរមិនស្រួលគួរតែពិចារណាសាកល្បងទម្លាប់មួយនេះវិញ៕
ចុចអាន៖រឿងពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រីដែលគ្រប់គ្នាមិនសូវដឹង