ទោះ​ជា​ពូកែ​អៀន​ក៏ដោយឲ្យតែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ បុរស​នឹង​បង្ហាញ​កាយវិការ ៥ នេះ

  • 2018-01-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាយវិការ​ស្វាហាប់នៅ​ពេល​ដែល​បុរស ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហ៍ ពួកគេ​តែង​បង្ហាញ​ចេញ​មកមិន​ខ្លាច ទោះ​ជា​ពូកែ​អៀន​ក៏​ដោយ ហើយ​នារី​តែង​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ tacke care ខ្លាំង។ កាយវិការ​ទាំង​នោះ​មាន៖

១.ការពារ​អ្នក​នៅ​ទី​សាធារណៈ

សកម្មភាព​របស់​គាត់​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព នៅ​ពេល​ដែល​អ្នក​ទាំងពីរ​ដើរ​នៅ​កន្លែង​សាធារណៈ។ គាត់​បាន​ដាក់​ដៃ​របស់​គាត់​នៅ​ជុំវិញ​ខ្លួន​អ្នក ពេល​មាន​មនុស្ស​ច្រើន ព្រោះ​ខ្លាច​អ្នក​ដទៃ​បន្លំ​ប៉ះពាល់​អ្នក។ គាត់​ផ្ដល់​នូវ​អារម្មណ៍​សុវត្ថិភាព និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ការពារ​រាល់​ពេល។

រូបតំណាង

**២.ថែទាំ​អ្នក**

មិន​ខ្វល់​ខ្លួន​ជា​ប្រុស តែ​បែរជា​ថែទាំ​អ្នក​ពេល​ញ៉ាំ​អ្វី​ប្រឡាក់​គាត់​ជូន​មាត់ ជូន​ដៃ​ឲ្យ ដោយ​មិន​ចាប់អារម្មណ៍ពី​ភ្នែក​អ្នក​ដទៃ និង​គិត​យ៉ាង​ម៉េចំពោះ​ខ្លួន។

៣.បារម្ភ​ពី​អ្នក

មិន​ថា​អ្នក​ទៅ​ទីណា​ឡើយ ទោះ​ជា​នៅ​ជិត​ក៏​គាត់​នៅតែ​តាម​ខ្វល់​តេ​ទៅ​សួរ​នាំ ដល់​ឬ​នៅ មាន​កើតអ្វី​អត់...ជាដើម។ នោះ​ក៏​ព្រោះតែ​គាត់​បារម្ភ​ពី​សុខទុក្ខ​អ្នក។

៤.ទាញ​កៅអី

នេះ​គឺជា​សកម្មភាព​ពិតប្រាកដ​បំផុត​ដែល​គាត់​ធ្វើ​នៅ​ពេល​មាន​ស្នេហា។ ការ​ទាញ​កៅអី បង្ហាញ​ថា​គាត់​ត្រៀមខ្លួន​ដើម្បី​បម្រើ​អ្នក​ជា​មហាក្សត្រី។

៥.កាន់ដៃ

គ្រប់​ពេល​ធ្វើ​ដំណើរ​ដើរ​ថ្មើរ​ជើង គាត់​តែងតែ​កាន់ដៃ​អ្នក នោះ​មិនមែន​មកពី​ចង់​បន្លំ​ទេ តែ​ខ្លាច​អ្នក​ដួល ឬ​ប៉ះទង្គិច​នឹង​អ្វី​មួយ​ប៉ុណ្ណោះ៕

រូបតំណាង

ចុចអាន៖ស្នេហា​កាន់​តែ​កក់​ក្ដៅ​បើសិន​ជា​មនុស្ស​ស្រី​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម