ស្នេហា​កាន់​តែ​កក់​ក្ដៅ​បើសិន​ជា​មនុស្ស​ស្រី​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន

  • 2018-01-26 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​មនុស្ស​ប្រុស​មាន​អារម្មណ៍​មិន​ខុស​ពី​មនុស្ស​ស្រី​ឡើយ គាត់​ចង់​ឲ្យ​អ្នក​យល់​ពី​គាត់​ដូចគ្នា។ ដើម្បី​ឲ្យ​ស្នេហា​មួយ​ដែល​មាន​មនុស្ស​២​នាក់​ទៅ​មុខ​ដោយ​ស្នាមញញឹម និង​សេចក្ដី​សុខ​នោះ​គឺ​ត្រូវ​មាន​ការ​ចូល​រួម​ទាំង​ពីរ​នាក់។ បើ​គាត់​ល្អ​ហើយ គាត់​យល់​ពី​អ្នក​ច្រើន​ហើយ អ្នក​ក៏​គួរ​តែ​យល់​ពី​គាត់​ដូច​គ្នា។ ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ស្នេហា​កាន់​តែ​មាន​ភាព​កក់​ក្ដៅ បើ​សិន​ជា​មនុស្សស្រី​អាច​ធ្វើ​បាន ៖

១. កុំ​ព្យាយាម ​ផ្លាស់​ប្ដូរ​គាត់​

គួរ​តែ​ស្រឡាញ់​គាត់​ជា​គាត់​ មិន​គួរ​ស្រឡាញ់​គាត់​ដោយ​សារ​ចង់​កែប្រែ​គាត់​នោះ​ទេ​។ បើ​អ្វី​ដែល​គាត់ចង់​កែ​ខ្លួន​ឯង​ សឹម​អ្នក​ជួយ​ តែ​បើ​គាត់​មិន​ចង់​ទេ​អ្នក​មិន​គួរ​កែ​ប្រែ​ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង​ឡើយ គួរ​តែ​ឲ្យ​គាត់​រស់​នៅ​ជា​របៀប​គាត់​ទៅ​។

រូបតំណាង

**២. កុំ​បង្ខំ​គាត់​ឲ្យ​ចូលចិត្ត​អ្វី​ដែល​អ្នក​ចូល​ចិត្ត​**

បើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ ហើយ​គាត់​ចូលចិត្ត​សាច់ អ្នក​មិន​គួរ​បង្ខំ​គាត់​ឲ្យ​ចូលចិត្ត​ដូច​អ្នក​ដែរ​នោះ​ទេ​។ អ្នក​គួរ​តែ​ចេះ​យល់​ និង​សម្រប​ខ្លួន​ជាមួយ​គ្នាទៅវិញ​ទៅ​មក ហើយ​ក៏​ត្រូវគាំទ្រ​អ្វី​ដែល​គាត់​ស្រឡាញ់​ផង​ដែរ។

៣. កុំ​ឲ្យ​គាត់​បោះបង់​ក្ដី​ស្រមៃ​ដោយសារ​អ្នក​

កុំ​ព្រោះ​តែ​អ្នក​ចង់​ល្អ​ខ្លួន​ឯង​ហើយ​ឲ្យ​គាត់​បោះបង់​អ្វី​ដែល​គាត់​ខំ​ប្រឹង​នោះ​ ទោះ​មាន​បញ្ហា​អ្វី​ក៏​ដោយ​អ្នក​គួរ​តែ​ព្យាយាម​ដោះ​ស្រាយ​ ហើយ​លើក​ទឹក​ចិត្ត​គាត់​ក្នុង​ការ​សម្រេច​គោល​ដៅ​។ បើ​អ្នក​អាច​ធ្វើ​បែប​នោះ​មាន​អ្នក​ពិត​ជា​អត្មានិយម​ណាស់ ព្រោះ​មនុស្ស​ប្រុស​ស្រឡាញ់​គោលដៅ​ក្នុង​ជីវិត​ណាស់។

រូបតំណាង

៤. កុំ​ឲ្យ​គាត់​មាន​សម្ពាធ​ក្នុង​ការ​មើល​ថែ​អ្នក​

អ្នក​ក៏​ធំ​ហើយ​ដែរ​ ដូច្នេះ​ពេល​ខ្លះ​អ្នក​មិន​គួរ​ឲ្យ​គាត់​មាន​អារម្មណ៍​ទើស​​ទាល់​ក្នុង​ការ​ចែក​ពេល​វេលា​មក​មើល​ថែ​អ្នក​គ្រប់​ពេល​ដែរ​។ ពេល​ខ្លះ​គាត់​ក៏​រវល់​ គាត់​ក៏​ហត់ គាត់​ក៏​ចង់​សម្រាក​ដូចគ្នា បើ​ពេល​ដែល​គាត់​មិន​បាន​មើល​ថែ​អ្នក​ៗ​គួរ​តែ​មើល​ថែ​ខ្លួន​ឯង។

៥. កុំ​មាន​ចិត្ត​ចង្អៀត​ចង្អល់​ពេក​

បើ​គ្រាន់​តែ​គាត់​សម្លឹង​មើល​ស្រី​ផ្សេង​ អ្នក​ក៏​ខឹង​នឹង​គាត់​ដែរ​ នោះ​ពិត​ជា​តឹងតែង​ពេក​ហើយ​។ អ្នក​ត្រូវ​ដឹង​ថា​អ្នក​នេះ​គឺ​ជា​ធម្មជាតិ​ទេ​ព្រោះសូម្បី​អ្នក​ក៏​អាច​នឹង​បែប​ហ្នឹង​ដែរ​ ណា​មួយ​គ្រាន់​តែ​មើល​ក៏​គ្មាន​អី​ខុស​ផង កុំ​ឲ្យ​តែ​គាត់​លួច​ទាក់ទង​ជាមួយ​ស្រី​ផ្សេង។

៦. ជឿ​ជាក់​គាត់​

ការ​ទុក​ចិត្ត​គ្នា​គឺ​សំខាន់​ណាស់​ បើ​គ្រាន់​តែ​មាន​រឿង​អី​បន្តិច​អ្នក​ឆាប់​ជឿ​គេ​ពេក​ ហើយ​សង្ស័យ​គាត់​ តាម​ដាន​គាត់​វាមិន​ល្អ​ក្នុង​ទំនាក់ទំនង​ស្នេហា​ឡើយ។ បើ​មាន​រឿង​អី​មិន​ទុក​ចិត្ត​អ្នក​គួរ​តែ​សួរ​គាត់​ ជាជាង​យល់​ច្រឡំ​តែ​ម្នាក់​ឯង។

រូបតំណាង

រឿង​ខ្លះ​អ្នក​ក៏​ដឹង​ថា​មិន​ល្អ​ដែរ​តែ​នៅ​តែ​ធ្វើ​ ដូច្នេះ​បើ​អាច​ឈប់​បាន​អ្នក​គួរ​តែ​ឈប់៕

ចុចអាន៖បើ​សង្សារចង់​បែក​គ្នា​តែ​អ្នក​មិន​ទាន់​អស់​ស្រឡាញ់ គួរ​ធ្វើរឿង​ទាំង​នេះ​សិន

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា