អត់ទាន់ផុតគ្រោះ ចៀវៃត្រូវគេចោទថាសម្ញែងឫកពាខ្លាំងពេលចូលរួមកម្មវិធី
- 2018-01-26 02:49:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ទាន់ផុតគ្រោះ ចៀវៃត្រូវគេចោទថាសម្ញែងឫកពាខ្លាំងពេលចូលរួមកម្មវិធី
តារាសម្ដែងលំដាប់ A តៃវ៉ាន់ Ruby បន្តទទួលរងរឿងអាស្រូវទៀតនៅពេលនាងត្រូវគេចោទប្រកាន់ថាវ៉ៃឫកខ្លាំងពេក។
មកទល់ពេលនេះ រឿងចង្រៃហាក់មិនទាន់ព្រមដោះលែងតារាសម្ដែងល្បីឈ្មោះ Ruby Lin នៅឡើយ។ ថ្មីៗនេះបំផុត សិល្បការិនីរូបនេះបន្តរងការចោទប្រកាន់ពាក់ព័ន្ធនឹងអត្តចរិតក៏ដូចជាការវាយឫករបស់ខ្លួន។
តាមនោះដែរ បុគ្គលម្នាក់នៅក្នុងពិភពសិល្បៈបានចែករំលែកថា នៅពេលចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការមួយកាលពីខែធ្នូកន្លងទៅនេះ តារាស្រីវ័យ៤០ឆ្នាំបានធ្វើឲ្យមនុស្សជាច្រើនឈឺក្បាលដោយសារតែអត្តចរិតរបស់ខ្លួន។
ជាក់ស្ដែង បើទោះបីជាបានចំណាយលុយច្រើនលើសលប់ដើម្បីអញ្ជើញតារាសម្ដែងនេះចូលរួមក្នុងកម្មវិធីរបស់ខ្លួន។ យ៉ាងណាក៏ដោយ នៅពេលចប់កម្មវិធី ខាងរៀបចំកម្មវិធីបានអញ្ជើញឲ្យចៀវៃថតរូបជាមួយអ្នកច្នៃម៉ូដតែត្រូវបាននាងបដិសេធមិនព្រមថត។
ក្រោយពេលសុំអង្វរអ្នកគ្រប់គ្រងរបស់នាង នាងក៏បានយល់ព្រមថត តែបានបញ្ជាឲ្យគេយកកៅអីមកឲ្យខ្លួនអង្គុយដោយនិយាយថា៖ "ប្រុងឲ្យឈរនៅឯណា? យ៉ាងហោចណាស់ក៏ឲ្យខ្ញុំអង្គុយដែរមែនទេ?”។
ដោយសារតែរឿងអាស្រូវនេះ Ruby Lin ត្រូវ block commnet នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយសារតែមានគេរិះគន់របស់នាងខ្លាំងពេក៕
ចុចអាន៖ រឿងភាគថ្មីរបស់ចៀវៃផ្សាយបានតែ២ភាគក៏ត្រូវបញ្ឈប់ព្រោះរងចោទប្រកាន់បំពុលសង្គម