ហេតុផល ៣ យ៉ាងដែលធ្វើឲ្យអ្នកទៅហាត់ប្រាណ ញៀនការនឹងថតរូបបង្ហោះ
- 2018-01-25 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៣ យ៉ាងដែលធ្វើឲ្យអ្នកទៅហាត់ប្រាណ ញៀនការនឹងថតរូបបង្ហោះ
មនុស្សគ្រប់គ្នាចង់បានសុខភាពល្អ ដូចនេះហើយម្នាក់ៗខិតខំរកគ្រប់វិធី ដើម្បីទទួលបានរឿងនោះមក ហើយមនុស្សមួយចំនួនបានជ្រើសរើសយកការហាត់ប្រាណ ព្រោះចង់មានទាំងរាងស្អាត និងសុខភាពល្អឲ្យដើរទន្ទឹមគ្នា។ រឿងមួយដែលតែងកត់សម្គាល់ គឺឲ្យតែអ្នកទៅហាត់ប្រាណ នឹងថតរូបបង្ហោះរហូត។ តើមកពីមូលហេតុអ្វីខ្លះទៅ ដែលបណ្ដាលឲ្យពួកគេធ្វើបែបនោះ?
១.រក្សារូបភាពស្រស់ស្អាតនៃរាងកាយ៖ នៅពេលអ្នកខំហាត់ប្រាណរហូតទទួលបានក្បាលពោះ sick pack អ្នកប្រាកដជាចង់រក្សាទុកនូវអនុស្សាវរីយ៍ជារូបភាពដ៏អស្ចារ្យនោះ ព្រោះវាមិនមែនជាការងាយស្រួលដែលហាត់បានឡើយ។
**២.ធ្វើឲ្យខ្លួនឯងកាន់តែខិតខំ**៖ នៅពេលដែលហាត់បានសាច់ស្អាតបន្តិច ហើយថតបង្ហោះទៅមានគេសរសើរ ច្រើន អ្នកទៅ Gym ប្រាកដជាខិតខំហាត់បន្ថែមទៀត ដើម្បីជំរុញឲ្យខ្លួនឯងកាន់តែខិតខំបានដល់ចំណុចល្អបំផុត។
៣.បំផុសអ្នកដទៃ៖ ពេល friendដទៃនៅក្នុងបណ្ដាញសង្គមអ្នកឃើញសកម្មភាព ក៏ដូចជារូបរាងដែលទទួលបាន ក្រោយខំហាត់ប្រាណ នោះអាចជំរុញពួកគេឲ្យធ្វើតាមបាន៕
ចុចអាន៖ញ៉ាំចេកលឿងមួយថ្ងៃមួយផ្លែ ត្រឹម ៤ ថ្ងៃអាចសម្រកទម្ងន់បាន ៣ គីឡូ