ញ៉ាំ​ចេក​លឿង​មួយ​ថ្ងៃមួយផ្លែ ត្រឹម ៤ ថ្ងៃអាចសម្រក​ទម្ងន់​បាន​ ៣ គីឡូ

  • 2018-01-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​គីឡូ​ធ្ងន់​ទាំង​ប៉ុន្មាន បើ​ព្យាយាម​ញ៉ាំ​ចេក​នេះ​រួច ក្នុង​រយៈពេល​មួយ​ ៤ ថ្ងៃ ឬសប្ដាហ៍​អាច​ជួយ​សម្រក​បាន ២ ទៅ ៤ គីឡូក្រាម​ដែរ។ ដូចនេះ​បើ​ចង់​ឲ្យ​បាន​រាង​ស្លីម​ឆាប់ គួរតែ​អនុវត្ត​តាម កញ្ញា ណែនាំ​ខាងក្រោម៖

ផែនការ​របប​អាហារ​ចេក​សម្រាប់​ត្រឹម​តែ ៤ ថ្ងៃ

នេះ​គឺជា​របប​អាហារ​ដែល​ពិបាក​បំផុត តែ​អាច​ស្រក​បាន ៣ គីឡូក្រាម​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​នឹង​មិន​អាច​បរិភោគ​អ្វី​ក្រៅពី​ចេក​និង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប។ អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​បី​ពេល អ្នក​ត្រូវ​បរិភោគ​ចេក​ពីរ ហើយ​ផឹក​ទឹកដោះគោ ដែល​គ្មាន​ជាតិ​ស្ករ។ ទឹកដោះគោ​ត្រូវតែ​យក​ទៅ​កម្ដៅ​ជាមុន​សិន ហើយ​ អ្នក​អាច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ តែ​ក្នុង​អំឡុង​ពេល​នេះ​អ្នក​មិន​អាច​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​អ្វី​បន្ថែម​ឡើយ។ អនុវត្ត​បែបនេះ​ខ្ជាប់ខ្ជួន ក្នុង​រយៈពេល ៤ ថ្ងៃ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។

ផែនការ​របប​អាហារ​ចេក​សម្រាប់​ត្រឹម​តែ ៧ ថ្ងៃ

ដើម្បី​សម្រក​ទម្ងន់​បាន​ឆាប់រហ័ស ចេក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ធ្វើឲ្យ​សុខភាព​ល្អ។ គ្រាន់តែ​បរិភោគ​ចេក​ស្រស់​មួយ​ទៅ​ពីរ​ផ្លែ​នៅ​ពេល​ព្រឹក​រួម​ជាមួយ​ទឹក​ក្ដៅ អ្នក​អាច​ស្រក ២ គីឡូក្រាម​ក្នុង​សប្ដាហ៍​ដំបូង។ ទទួល​ទាន​ចេក​ជា​អាហារ​ពេល​ព្រឹក​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ម្សៅ​ដូចជា​មី គុយទាវ បាយ នំប៉័ង ទើប​គីឡូ​អាច​ថយ​ចុះ​បាន ព្រោះ​ចេក​ធ្វើឲ្យ​អ្នក​ឆ្អែត​ពេញ​មួយ​កំណាត់​ថ្ងៃ។

ប្រសិនបើ​អ្នក​គិត​ថា​អាហារ​ប៉ុណ្ណេះ​មិន​គ្រប់ អ្នក​អាច​ញ៉ាំ​ចេក​ពីរ និង​តែ​បៃតង ១ ពែង និង​បន្ថែម​ស៊ុត​ឆ្អិន​១​ជា​រៀងរាល់​ថ្ងៃ ព្រោះ​រាង​កាយ​អ្នក​ខ្លះ​អាច​ត្រូវ​ប្រើ​ថាមពល​អស់​ច្រើន។ សម្រាប់​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​សូម​ញ៉ាំ​តែ​បន្លែ និង​ចេក ដោយ​មិន​មែន​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន ម្សៅ ឬ​ជាតិ​ផ្អែម។ អ្នក​អាច​ញ៉ាំ​ចេក​បាន​នៅ​ពេល​ណា​អត់​ឃ្លាន ដោយ​មិន​ប្រកាន់​ឡើយ ហើយ​ញ៉ាំ​ទឹក​ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចុះ​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព ខណៈ​ស្បែក​នៅតែ​ភ្លឺរលោង៕

ចុចអាន៖ក្មេង​ស្រី​ទម្ងន់​៨០គីឡូ​ ស្រក​ទម្ងន់​និង​​ក្លាយ​ជា​ទេព​អប្សរ​ ក្រោយ​Crush​បដិសេធ​ស្នេហ៍

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី