បើអ្នកអាចយល់ពីរឿង ៥យ៉ាងនេះ ជីវិតអ្នកនឹងដកដង្ហើមស្រួលជាងមុន
- 2018-01-16 04:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកអាចយល់ពីរឿង ៥យ៉ាងនេះ ជីវិតអ្នកនឹងដកដង្ហើមស្រួលជាងមុន
ជីវិតពេលខ្លះស្មុគស្មាញណាស់រហូតអាចធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ហត់នឿយ មិនចង់បន្តជីវិតទៅមុខទៀតក៏មាន។ យ៉ាងណាក៏ដោយបើសិនជាយើងម្នាក់ៗអាចមានការគិតវិជ្ជមាន និងយល់នូវការពិត ៥យ៉ាងនេះ ប្រហែលជីវិតនិងស្រស់ថ្លា រស់ស្រួលជាងមុន ៖
១. អ្នកដទៃមិនគិតច្រើនដូចអ្វីដែលអ្នកគិតឡើយ
ការពិតនៅពេលអ្នកធ្វើអីមួយខុសឆ្គងអ្នកប្រហែលជាគេងមិនលក់ ឬញ៉ាំអីមិនចូលដោយសារគិតថាអ្នកនោះខឹង ឬអន់ចិត្តជាមួយយើង តែការពិតពេលខ្លះពួកគេមិនបានយករឿងនោះទុកក្នុងចិត្តឡើយ។ បើអ្នកនៅតែយកជីវិតខ្លួនឯងភ្ជាប់ជាមួយអ្នកផ្សេងច្រើនពេក នោះអ្នកនឹងដេកកើតទុករាល់យប់ខណៈអ្នកផ្សេងគេងលក់យ៉ាងសុខស្រួល។
**២. ជីវិតត្រូវមានការផ្លាស់ប្ដូរ**
មនុស្សយើងត្រូវមានការវិវត្តខ្លួនជានិច្ច មិនអាចនៅដូចកាលពី ១០ឆ្នាំមុនទៀតនោះទេ។ ពេលខ្លះការផ្លាស់ប្ដូរអាចឲ្យយើងលះបង់នូវរឿងខ្លះ ជួបភាពឈឺចាប់ខ្លះ អស់សង្ឃឹមខ្លះ តែអ្វីទាំងនេះហើយគឺជាអ្នកជំរុញការផ្លាស់ប្ដូររបស់យើង។
៣. កុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ
មនុស្សម្នាក់ៗមានភាពអស្ចារ្យរៀងៗខ្លួន ដូច្នេះយើងមិនអាចយកជីវិតយើងទៅប្រដូចជាមួយអ្នកផ្សេងបានឡើយ ត្រូវចាប់ផ្ដើមរស់នៅជាមួយអ្វីដែលខ្លួនមាន ហើយអភិវឌ្ឍវាទៅតាមធម្មជាតិដែលអ្នកចង់បាន។ ត្រូវចាំថា បើអ្នកឃើញគេល្អជាងអ្នកត្រង់នេះ អ្នកផ្សេងក៏ឃើញអ្នកល្អជាគេត្រង់នោះដែរ។
៤. កុំគិតថាដំបូន្មានអ្នកត្រូវបានគេស្ដាប់ទាំងអស់នោះ
កុំរំពឹងថាអ្នកអាចបញ្ជ្រាបពាក្យទូន្មានទៅកាន់មនុស្សបានទាំងអស់នោះអី ព្រោះវាអាចធ្វើឲ្យអ្នកខកចិត្តនៅពេលដែលម្នាក់នោះធ្វើនូវរឿងដដែលៗ។ ត្រូវចាំថាពួកគេអាចអង្គុយចាំអ្នក២ម៉ោង តែប្រហែលសម្ដីទាំងនោះចូលត្រចៀកស្ដាំចេញត្រចៀកឆ្វេងក៏មិនដឹង។
៥. អ្នកអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង
អ្នកត្រូវដឹងថារាល់បញ្ហាតែងតែមានដំណោះស្រាយ ហើយខ្លួនអ្នកពិតជាមានសមត្ថភាពដោះស្រាយវាបាន។ ជាក់ស្ដែងដូចពាក្យចាស់ៗតែងនិយាយថា «ទេវតាមិនបិទផ្លូវមនុស្សទេ» ហើយវាជាការពិតបញ្ហានឹងត្រូវបានដោះស្រាយបើមនុស្សមិនទុកវាចោល។
ពេលខ្លះបើមនុស្សគ្រប់គ្នាអាចយល់នូវរឿងទាំងនេះ គិតថាចិត្តពួកគេក៏អាចស្ងប់ និងរស់នៅស្រួលជាងមុនដែរ ព្រោះមិនសូវខ្វាយខ្វល់ច្រើន៕
ចុចអាន៖កុំពន្យាពេលលើជំងឺបាក់ទឹកចិត្តទៀត ឆាប់ព្យាបាលតាមវិធីនេះព្រោះវាអាចសម្លាប់អ្នកបាន