ភាពខុសគ្នាដូចមេឃដី ពេលនៅជាសង្សារ និងពេលក្លាយជាប្ដីប្រពន្ធ
- 2018-01-22 02:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នាដូចមេឃដី ពេលនៅជាសង្សារ និងពេលក្លាយជាប្ដីប្រពន្ធ
ដំណាក់កាលកំពុងស្រលាញ់គ្នា អ្វីៗក៏ផ្អែមល្ហែមដូចក្នុងរឿងភាគកូរ៉េ រឿងព្រេងនិទាន។ តែដល់ពេលរៀបការជាមួយគ្នាហើយទើបដឹងថា ភាពជាក់ស្ដែងមិនមែនដូចអ្វីដែលខ្លួនស្រមៃនោះឡើយ។ ដូចនេះមុនពេលសម្រេចដើរដល់អាពាហ៍ពិពាហ៍ត្រូវដឹងពីរឿងទាំងអស់នេះសិន៖
១. ពេលកំពុងស្រលាញ់គ្នា រាល់ការចែករំលែករបស់អ្នកទាំងអស់សុទ្ធតែត្រូវបានសង្សារស្ដាប់ និងជួយរកដំណោះស្រាយឲ្យជានិច្ច តែពេលយកបានគ្នាហើយគឺស្ដាប់ត្រចៀកខាងឆ្វេង ចេញត្រចៀកខាងស្ដាំ និងចេះតែអឺអើឲ្យតែបាន ព្រោះមានរឿងច្រើនដែលត្រូវគិតពេក។
២. ពេលកំពុងតាមញ៉ែគេ ខាងប្រុសនឹងប្រឹងឲ្យអស់សមត្ថភាពដើម្បីផ្គាប់ចិត្តខាងស្រីឲ្យទាល់តែបាន តែពេលក្លាយជាប្ដីប្រពន្ធហើយ រឿងនេះលែងសំខាន់ដូចមុនទៀតហើយ។
៣. កំឡុងពេលទើបស្គាល់គ្នា គូស្នេហ៍តែងរក្សាចរិតលក្ខណៈ មិនសូវហ៊ានបញ្ចេញចរិតហ្ស៊ីនខ្លាំងនោះទេ តែពេលការហើយ គេលែងក្រែងរអែងទៀតហើយ ដូចជាការបញ្ចេញខ្យល់ជាដើម។
៤. មុនពេលការ រាល់ថ្ងៃគម្រប់អនុស្សាវរីយ៍ទាំងអស់ដូចជា មួយខែ ១០០ថ្ងៃ ១ឆ្នាំ សុទ្ធតែចាំបានច្បាស់ខ្លាំងណាស់ តែដល់ពេលការមានកូនហើយ តែថ្ងៃខួបខ្លួនឯងមិនចង់ចាំផងព្រោះការងាររវល់១០០ជំពូក។
៥. ពេលនៅជាសង្សារ គ្រាន់តែឈ្លោះគ្នាភ្លាម តែមុខគ្នាមិនមើលផង ទូរសព្ទ ផ្ញើសារអីគឺមិនឆ្លើយតបទាំងអស់ គឺម្នាក់ៗខ្លាំងរៀងៗខ្លួន តែដល់ពេលការហើយចេញចូលផ្ទះ ទោះបីជាយ៉ាងណាក៏ត្រូវតែជួបគ្នាដែរ ហើយមិនអាចឈ្លោះគ្នាបានយូរឡើយ។
៦. កាលគ្រាដំបូង នៅពេលស្នេហ៍ទើបតែដុះពន្លក ចរិតអាក្រក់យ៉ាងម៉េចក៏គួរឲ្យស្រលាញ់ តែពេលបានគ្នា ប្រាកដជាស្ដីឲ្យថា៖ ម៉េចក៏បងឯង អូនឯងខ្ជិលយ៉ាងនេះ? ហេតុអីក៏ចូលចិត្តខឹងខុសរឿងយ៉ាងនេះ? និយាយរួមទៅ គឺមានកំហុសអី នឹងត្រូវប្ដី ឬប្រពន្ធស្ដីឲ្យហើយ៕
ចុចអាន៖